ភ្នំពេញ : កម្មករលាងរថយន្ត នៅកន្លែងលាងមានឈ្មោះ “ស្អាតពេញចិត្ត” ស្ថិតតាមផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ខណ:បើករថយន្តរបស់ភ្ញៀវចេញពីលាង ហើយយកទៅជូត ស្រាប់តែជ្រុលហ្គែរទៅបុក ជនរងគ្រោះ៣នាក់ ប្តី-ប្រពន្ធ និងកូន ពេលកំពុងជិះម៉ូតូ នៅតាមផ្លូវ បណ្តាលឲ្យស្ត្រីជាប្រពន្ធបាក់ជើង ហើយឪពុក កូន រងរបួសធ្ងន់។
ហេតុការណ៌នេះ បានកើតឡើងនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ ហើយកម្មករត្រូវបានកម្លាំងនគរបាលចាប់ខ្លួនផងដែរ ។ ភ្នាក់ងារអង្គភាពព័ត៌មាន បានរាយការណ៌ថា ជនរងគ្រោះជាស្ត្រី ជាមន្ត្រីនគរបាលចរាចរណ៌រាជធានីភ្នំពេញផងដែរ ។
កម្មករលាងរថយន្តខាងលើនេះមាន ឈ្មោះភិនស្រសអាយុ22ឆ្នាំមានទីលំនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕