​ប៉ូលិស​ឆ្មក់​ចូល​ក្រុមហ៊ុន​ច្បាប់​ ប៉ា​ណា​ម៉ា​ ដែល​បែកធ្លាយ​រឿងអាស្រូវ​គេចពន្ធ​ជុំវិញ​ពិភពលោក​

​កាលពី​ថ្ងៃ​ទី​១២​ ខែមេសា​ ប៉ូលិស​បាន​ឆ្មក់​ចូល​ការិយាល័យ​កណ្តាល​ក្រុមហ៊ុន​ច្បាប់​ក្នុង​ប្រទេស​ ប៉ា​ណា​មា​ ដែល​មានការ​បែកធ្លាយ​ Panana​ Papers​ ហើយ​បង្ហាញ​ឲ្យ​ឃើញ​ពី​វិធីសាស្ត្រ​ដែល​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ និង​អ្នកមាន​អំណាច​ប្រើប្រាស់​ ក្រុមហ៊ុន​នៅ​បរទេស​ដើម្បី​លាក​លុយ​របស់​ខ្លួន​ គេច​ផុត​ពី​ការ​បង់ពន្ធ​ជូន​រដ្ឋ​ ។​

​រដ្ឋ​អាជ្ញា​ក្នុង​ប្រទេស​នេះ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា​ ប៉ូលិស​ និង​អង្គភាព​ឧក្រិដ្ឋកម្ម​បាន​ឆ្មក់​ចូល​ក្រុមហ៊ុន​ច្បាប់​ Mossack​ Fonseca​ ដោយ​ពុំ​មាន​បង្ក​ជា​គ្រោះថ្នាក់​ ឬ​ជា​ការ​ជ្រៀតជ្រែក​នោះ​ឡើយ​ ។​ ប្រភព​បន្ត​ថា​ ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ទំនង​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​ក្រុមហ៊ុន​នេះ​ដែល​មាន​ទីស្នាក់ការ​កណ្តាល​ក្នុង​ទីក្រុង​ Panama​ និង​សាខា​របស់​វា​ ។​

​ឯកសារ​ Panama​ Papers​ ជា​បណ្តុំ​ឯកសារ​ទាក់ទង​ហិរញ្ញវត្ថុ​ដែល​ប្រមូល​បាន​ជុំវិញ​ពិភពលោក​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ របស់​ក្រុមហ៊ុន​ច្បាប់​ Mossack​ Fonseca​ ។​ ឯកសារ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ផលវិបាក​នៅ​ជុំវិញ​ពិភពលោក​ ។​

​នាយក​រដ្ឋមន្ត្រី​ អាយ​ឡេ​ន​ ត្រូវ​បង្ខំ​ឲ្យ​ចុះ​ចេញពី​តំណែង​ បន្ទាប់​ពី​មានឈ្មោះ​ជា​អ្នក​ទទួល​ប្រយោជន៍​ពី​ក្រុម​មួយ​នៅ​ក្រៅប្រទេស​ ។​ រីឯ​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ដេ​វី​ដ​ កា​មឺ​រ៉ុ​ន​ វិញ​ត្រូវ​បង្ហាញ​ជា​សាធារណៈ​នូវ​របាយការណ៍​បង់​ព័ន្ធ​ជូន​រដ្ឋ​របស់​លោក​ឡើង​វិញ​ទាំងអស់​ ។​

​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ ពូ​តី​ន​ បាន​បង្វែ​ការ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​បញ្ហា​ទាំងនេះ​ថា​ ជា​ការ​ប្រឌិត​ឡើង​របស់​អា​មេ​រិ​ក​ដើម្បី​ប្រឆាំង​មក​លើ​រូប​លោក​ ។​

​ចំណែក​ប្រទេស​ចិន​បាន​ចាប់​ពិរុទ្ធ​ទៅ​លើ​វេទិកា​តាម​ប្រព័ន្ធ​អ័ន​ឡាញ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​ដែល​ព្យាយាម​បញ្ចេញ​ឈ្មោះ​សាច់ញាតិ​ជិត​ស្និទ្ធ​ថ្នាក់ដឹកនាំ​អំពី​ការ​ដែល​មានឈ្មោះ​ស្ថិត​នៅ​ក្នុង​ឯកសារ​បែកធ្លាយ​ Panama​ Papers​ នោះ​ ។​

​ចំណែក​ប្រទេស​អូស្ត្រាលី​ បារាំង​ ឥណ្ឌា​ មិច​ស៊ី​កូ​ ប៉េ​រូ​ អេ​ស្ប៉ា​ញ​ និង​គ្រប់​ទីកន្លែង​ប្រឈម​ទៅ​នឹង​ការ​សង្ស័យ​អំពី​ការ​គេចវេះ​មិន​បង់ពន្ធ​ចូល​រដ្ឋ​ ក្រោយ​ពី​ឈ្មោះ​របស់​ពួក​គេ​ ស្ថិត​នៅ​ក្នុង​ឯកសារ​សម្ងាត់​ដែល​មាន​កម្រាស់​រហូត​ដល់​១១.៥​ទំព័រ​នោះ​ ។​

​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក​ដេ​វី​ដ​ កា​មឺ​រ៉ុ​ន​ បាន​ទទួលស្គាល់​កំហុសឆ្គង​ពី​ការ​ពន្យារពេល​ប្រកាស​ទទួលស្គាល់​ដែល​ថា​ លោក​មាន​ភាគហ៊ុន​ជាមួយ​ឪពុកចុង​របស់​លោក​ដែល​វិនិយោគ​ក្រុមហ៊ុន​នៅ​បរទេស​ ព្រមទាំង​ទទួល​លុយ​ពី​ឪពុក​ម្តាយ​របស់​លោក​ដើម្បី​គេច​ផុត​ពី​ការ​បង់ពន្ធ​ជូន​រដ្ឋ​ ៕​ សុមេធ

mossack-fonseca-says-it

Loading...

Leave a Reply

Your email address will not be published. Required fields are marked *