​ប្តី​តាម​ទាន់ប្រពន្ធ​នាំ​ប្រុស​ស្នេហ៍​ឡើងផ្ទះ​សំណាក់ទាំង​ព្រឹក

សៀមរាប៖​ ស្ត្រី​ម្នាក់​ មាន​វិបត្តិ​ផ្លូវចិត្តបាន​លួច​រត់​ចេញពីផ្ទះ​ចោល​កូនស្រី​ និង​ប្តី ដើរ​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្តិនៅ​ខេត្តសៀមរាប ហើយ​ក៏​ជ្រុល​ជ្រួស​ភ្លេច​គិត​ថាខ្លួន​​មាន​ប្តី បាន​ណាត់​ប្រុស​ស្មេ​ហ៍​​ឡើងឋានសួគ៌​យ៉ាង​ត្រេកត្រអាល​ក្នុងផ្ទះ​សំណាក់​ ត្រូវ​បាន​ប្តី​តាម​ទាន់​ទាំង​ព្រឹក ហើយ​​​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ឃាត់ខ្លួន​ បាន​ទាំង​២​នាក់។

ប៉ុន្តែ​បុរស​ជាប្រុស​ស្នេហ៍រូបនោះ ​បានគេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ខណៈ​សុំ​នគរបាលថាទៅ​រកទិញ​ទឹក​បរិសុទ្ធ​ផឹក​។

ហេតុ​ការ​ណ៍នេះបង្ក​ឲ្យមានការ​ភ្ញាក់​ផ្អើល​កាលពីម៉ោង​៨​ព្រឹក ​ថ្ងៃ​ទី០​៨​ ​មីនា​ ២០១៥ ស្ថិត​នៅ​ក្រុម​ទី​២ ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

នគរបាលក្រុង​សៀមរាប ​បាន​ប្រាប់​ឲ្យដឹងថា ដោយ​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជា​​ប្តី សមត្ថកិច្ច​ក៍បាន​ចុះ​ទៅ​ដល់​ផ្ទះសំណាក់​យីហោ​ (​ព្រហ្មរ​ត្ម័​អ៊ី​ន​) ​រួច​ចូល​ទៅ​ក្នុង​បន្ទប់​លេខ​១០១​ ក៏​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ដេក​នៅផ្ទះ​សំណាក់​នេះ​ពិតប្រាកដ​មែន​។​

នគរបាលក្រុង​សៀមរាប បន្ត​ថា បន្ទាប់​ពី​ឃើញ​ភស្តុ​តាង​ជាក់ស្តែង​យ៉ាង​ដូច្នេះ សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ជន​ប្រុស​ស្រី​ទាំង​២​នាក់​មក​កាន់​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់​សាលា​កំរើក​ដើម្បី​ធ្វើការ​សួរនាំ​។​

នគរបាលក្រុង​សៀមរាប បានឲ្យដឹងទើតថា បុរស​ជា​ប្រុស​ស្នេហ៍មានឈ្មោះ តូន សុ​គ​រី ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង បច្ចុប្បន្ន​ ស្នាក់​នៅ​ភូមិ​ខ្លាខាំ​ឆ្កែ ឃុំ​តា​ឡុំ ស្រុក​មង្គលបុរី ខេត្តឧត្តរមានជ័យ និង​ស្ត្រី​​ដែលត្រូវ​ប្តី​ប្តឹង​សមត្ថ​កិច្ចឲ្យ​​ឃាត់​ខ្លួន​​ឈ្មោះ ព.ស.ហ អាយុ​៣០​ឆ្នាំ​ ជា​បុគ្គលិក​ធនា​គារ​​មួយ​​នៅ​ខេត្តឧត្តរមានជ័យ រស់នៅ​ សង្កាត់​-ក្រុង​សំរោង ខេត្ត ឧត្តរមានជ័យ ។

ចំណែក​បុរស​ជា​ប្តី​​ឈ្មោះ ជិន សុ​គុណ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ មុខរបរ​ជានគរបាល​ក្រុង​សំរោង រស់នៅ​ជាមួយ​ប្រពន្ធ ​​​មានកូន​ស្រី​ម្នាក់​អាយុ​២​ឆ្នាំ​។​ បន្ទាប់​ពី​សមត្ថកិច្ច​សួរនាំ​រួច​​​ភាគី​ទាំង​សងខាង​បាន​សម្រប សម្រួល​​ត្រូវរ៉ូវ​គ្នា​វិញ​៕

???????????????????????????????

wife  (3)

wife  (4)

wife  (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *