​ប្រជាពលរដ្ឋ​ប៉ុនប៉ង​ដុត​សា​ឡង់​បូម​ខ្សាច់​អោយ​អាជ្ញាធរ​ខ្សាច់​មើល​លេង​ ​

ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៣​ ខែធ្នូ​នេះ​ ប្រជាពលរដ្ឋ​ប្រមាណ​៥០​គ្រួ​សារបាន​នាំ​គ្នា​ប៉ុនប៉ង​ទៅ​ដុត​សា​ឡង់​បូម​ខ្សាច់​ដែល​បង្ក​ឲ្យ​បាក់​ដី​ភ្នំ​អស់​ជិត​២​គីឡូម៉ែត្រ​ សមត្ថកិច្ច​អត់​មាន​ចាត់វិធានការ​ នៅ​ចំណុច​កោះ​ដុះ​ ស្ថិត​ក្នុងភូមិ​ជ្រោយ​អំពិល​ សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារ​អំពៅ​ ជាប់​ព្រំប្រទល់​ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជ្រោយ​អំពិល​ប្រមាណ​៣០០​គ្រួសារ​បានដឹង​ថា​ ជា​រៀងរាល់ថ្ងៃ​ សា​ឡង់​បូម​ខ្សាច់​ចំនួន​៤​គ្រឿង​បាន​ចត​នៅ​កណ្តាលទន្លេ​មេគង្គ​នៅ​ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ លុះដល់​ម៉ោង​១០​យប់​ទើប​ សា​ឡង់​បើក​អែប​មាត់ច្រាំង​កោះ​ដុះ​ភូមិ​ជ្រោយ​អំពិល​ សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារ​អំពៅ​ ធ្វើ​សកម្មភាព​បូម​ ខ្សាច់​ជា​រៀង​រាល់​ យប់​ធ្វើ​ឲ្យ​បាក់​ កោះ​ដែល​ជា​តំបន់កសិកម្ម​ដាំ​ដុះ​ដំណាំ​គ្រប់​ប្រភេទ​អស់​ជិត​២​គីឡូម៉ែត្រ​ហើយ​ ទើប​ពួក​គាត់​ កើតទុក្ខ​មិន​សុខចិត្ត​ ។​

​ដោយឡែក​ ស្ត្រី​ឈ្មោះ​ វ៉ែន​ កន​ អាយុ​៦០​ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជ្រោយ​អំពិល​បាន​ឲ្យ​ដឹង​ថា​ ពួក​គាត់​បាន​នាំ​គ្នា​ទៅ​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ចំនួន​២​ដង​មក​ហើយ​ តែ​អាជ្ញាធរ​មិន​ បាន​ទប់ស្កាត់​ទាល់តែ​សោះ​ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ប្រជាពលរដ្ឋ​ប្រមាណ​៥០​គ្រួសារ​ បាន​នាំ​គ្នា​ជិះ​ទូកដ​២​គ្រឿង​ទៅ​ដល់​កន្លែង​ដែល​សា​ឡង់​ចត​នៅ​កណ្តាលទន្លេ​ទៅ​ដល់​បាន​ ប្រាប់​កម្មករ​បូម​ខ្សាច់​ដែល​រស់នៅ​លើ​សា​ឡង់​ឲ្យ​ឈប់​បូម​ខ្សាច់​បន្ត​ទៀត​ បើសិនជា​នៅ​តែ​បន្ត​បូម​ខ្សាច់​ទៀត​ពួក​គាត់​ នឹង​នាំ​គ្នា​មក​ដុត​សា​ឡង់​ចោល​ហើយ​ ។​

​ចំណែក​លោក​ចៅសង្កាត់​រង​ទី​១​ដែល​ជា​ចៅសង្កាត់​ស្តីទី​ ក៏​ដូច​ជា​លោក​មេ​ភូមិ​ជ្រោយ​អំពិល​ បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​ប្រជាពលរដ្ឋ​មិន​ដែល​បាន​ទៅ​ប្តឹង​ទេ​ ហើយ​ពួក​គាត់​បានដឹង​ថា​មាន​ សា​ឡង់​បូម​ខ្សាច់​ដែរ​ ប៉ុន្តែ​ទីតាំង​ខាងលើ​ជាប់​ព្រំប្រទល់​ជាមួយ​ស្រុក​ល្វាឯម​ ខេត្ត​ កណ្តាល​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *