​ប្រជាពលរដ្ឋ​រក​ក្រ​ប‌ី​ប្រ​ទ‌ះ​ឃើញ​សាកសព​ស្ត្រី​វ័យ​ចំណាស់​ដេក​ស្លាប់​ កណ្តាល​ព្រៃ​ សង្ស័យ​ដាច់​ទឹក​ និង​អត់​អាហារ​

​ខេត្ត​ស្ទឹង​ត្រែ​ង‌​៖​ នៅ​ល្ងាច​ថ្ងៃ​ទី​21​ ខែមេសា​ ឆ្នាំ​2016​ ប្រជាពលរដ្ឋ​ដើរ​ក​ក្របី​ បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​វ័យ​ចំណាស់​ មិន​ស្គាល់​អត្ត​ស​ញ្ញ‌ា​ណ​ម្នាក់​ អាយុ​ប្រហែល​ជាង​40​ឆ្នាំ​ នៅ​ចំ​ណុ​ច‌​ត្រ​ពាំ​ង‌​រំ​ជ័យ​ ភូមិ​ញាំ​ង​ស៊ុម​ ឃុំ​ថ្មកែវ​ស្រុក​ សៀម​ប៉ា​ង‌​ ខេត្តស្ទឹងត្រែង​ ។​ សាកសព​មាន​សណ្ឋាន​ស្អុយ​រលេះ​ទៅ​ហើយ​ មិនដឹង​ថា​ ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ​ ។​

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឃុំ​ថ្មកែវ​ រួច​នៅ​ព្រឹក​ឡើង​ ថ្ងៃ​ទី​22​ ខែមេសា​ ឆ្នាំ​2016​ លោក​មេ​ប៉ុ​ស្ត៍​ឃុំ​ថ្មកែវ​ ប៊ុ​ន​ ឡើយ​ ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ដល់​កន្លែង​កើតហេតុ​ បានឃើញ​សាកសព​ស្ត្រី​ស្អុយរលួយ​មិន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​មែន​ និង​ឃើញ​ឥ​វ៉ា​ន់​រប៉ាត់រប៉ាយ​នៅ​ជិត​សាកសព​ផង​ដែរ​ ។​

​តាម​ការ​សន្និដ្ឋាន​របស់​លោក​មេ​ប៉ុស្តិ៍​ប៊ុ​ន​ ឡើយ​ សង្ស័យ‌​ជា​ស្ត្រី​វិកល​ច​រឹក​ ហើយ​ដើរ​ឆ្ងាយ​ ដាច់​អាហារ​ និង​ទឹក​ផង​នោះ​ ទើប​បណ្តាល​ឲ្យ​ដាច់​ខ្យ​ល‌់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​ មិនមែន​ជា​អំពើ​ឃាត្តកម្ម​នោះ​ទេ​ ។​

​ក្រោយ​ពិនិត្យ​រួច​ សមត្ថកិច្ច​បាន​រៀបចំ​បូជា​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​ ព្រោះ​សាកសព​បាន​រលួយ​មិន​អាចយ​កម​កភូមិ​បាន​ទេ​ រួច​យក​តែ​ធាតុ​មក​ដាក់​វត្ត​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃ​ណ‌ី​ ដើ​ម្ប‌ី​ឧ​ទ្ទិ​ស‌​កោស​ល្យ‌​ជូន​ដល់​វិ​ញ្ញា​ណ‌​ខ​ណ្ឌ‌​ជន​រង​គ្រោះ​ឲ្យ​ទៅ​កាន់​សុក​តិ​ភព​ចុះ​ ៕


ses (1)

ses (2)

ses (3)

ses (4)

ses (5)

ses (6)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *