​ប្រទេស​ចិន​កំពុង​តែ​កែតម្រូវ​ពន្ធ​ទៅ​លើ​ប្រេង​ឥន្ទ​នៈ​ ខណៈ​តម្លៃ​កំពុង​តែ​បន្ត​ធ្លាក់​ចុះ​ នៅ​ក្នុង​ទីផ្សារ​សកល​

​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយ​ថា​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​សកល​នឹង​ជួយ​សម្រួល​ឱ្យ​ប្រទេស​ចិន​កាន់តែ​ងាយស្រួល​ក្នុង​ការ​កំណត់​ពន្ធ​ទៅ​លើ​ការ​ប្រើប្រាស់​ប្រេង​។​


​ប្រទេស​ចិន​បាន​កែតម្រូវ​ពន្ធ​សម្រាប់​ការ​ប្រើប្រាស់​ថាមពល​មួយ​ចំនួន​ក្នុង​នោះ​ ពន្ធ​ទៅ​លើ​ប្រេងសាំង​ក្នុង​មួយ​លី​ត្រ​នឹង​ត្រូវ​បាន​ដំឡើង​ចំនួន​០,០២​ដុល្លារ​អា​មេ​រិ​ក​ ពី​០,១៦​ទៅ​០,១៨​វិញ​ ខណៈ​ដែល​ពន្ធ​ទៅ​លើ​ការ​នាំ​ចូល​វិញ​ក៏​នឹង​កើនឡើង​ពី​ចំនួន​០,០​ពីរ​ដុល្លារ​ផង​ដែរ​ពី​០,១៣​ទៅ​០,១៥​វិញ​។​

​អនុប្រធាន​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សារពើពន្ធ​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ចិន​ Liu​ Shangxi​ បាន​និយាយ​ថា​៖​ ការ​ដាំ​ក្បាល​ចុះ​ជា​មិន​ដាច់​នៃ​តម្លៃ​ប្រេង​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ឱ្យ​ប្រទេស​ចិន​ធ្វើការ​កែតម្រូវ​ពន្ធ​ប្រើប្រាស់​ទៅ​លើ​ផលិតផល​ប្រេង​។​

​គេ​រំពឹង​ទុក​ថា​ការ​កែតម្រូវ​ពន្ធ​នេះ​ នឹង​ប្រែប្រួល​ទៅ​តាម​ឥទ្ធិពល​ដែល​កើត​ចេញ​មក​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​បាន​ប៉ាន់​ប្រមាណ​ថា​តម្លៃ​ប្រេង​ឥន្ទ​នៈ​សម្រាប់​អ្នកបើកបរ​ជា​ទូទៅ​មិនសូវ​ជា​មានការ​ប្រែប្រួល​ច្រើន​ទេ​។​

​ការ​ដំឡើង​ពន្ធ​នេះ​ក៏​ទាក់ទង​នឹង​ផលិតផល​ប្រេង​ឥន្ទ​នៈ​ដ៏​ទៃ​ទៀត​ផង​ដែរ​ដូច​ជា​ផលិតផល​អ៊ី​ដ្រូ​កា​បោ​ន​ ប្រេងម៉ាស៊ីន​ និង​ប្រេង​យន្តហោះ​ផង​ដែរ​ ខណៈ​ដែល​ប្រេង​សម្រាប់​ម៉ូតូ​ធន​តូច​ សម្បក​កង់​ អេ​ទីល​អាល់កុល​មិន​ត្រូវ​បាន​កាត់​ពន្ធ​នោះ​ទេ​ដើម្បី​បញ្ជៀ​សការ​ដាក់បន្ទុក​ទៅ​លើ​ប្រជាជន​ដែល​មាន​កម្រិតជីវភាព​ទាប​និង​មធ្យម​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *