​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ «​ប្រយុទ្ធ​រហូត​ដល់​ទឹក​ចុង​ក្រោយ​»​ ការ​ប៉ុនប៉ង​បណ្តេញ​លោកស្រី​

​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ លោកស្រី​ ដិ​ល​មា​ រូស​សេ​ហ្វ​ (Dilma​ Rousseff)​ កាលពី​ថ្ងៃ​ទី​១៣​ ខែមេសា​ បាន​ប្តេជ្ញា​ថា​ នឹង​ប្រយុទ្ធ​រហូត​ដល់​នាទី​ចុង​ក្រោយ​ ប្រឆាំង​ចំពោះ​ការ​ចោទប្រកាន់​មក​លើ​លោកស្រី​ បើ​ទោះបី​ថា​ គណបក្ស​សម្ពន្ធមិត្ត​ដ៏​សំខាន់​របស់​លោកស្រី​ប្រកាស​មិន​គាំទ្រ​លោកស្រី​យ៉ាងណា​ក៏​ដោយ​ ។​

​លោកស្រី​ រូស​សេ​ហ្វ​ បាន​ថ្លែង​ថា​ «​ខ្ញុំ​នឹង​ប្រយុទ្ធ​រហូត​ដល់​នាទី​ចុង​ក្រោយ​ ក្នុង​ដំណាក់កាល​ពាក់កណ្តាល​ទី​២​នេះ​»​ ។​

​សភា​ប្រេ​ស៊ី​ល​នឹង​បោះ​ឆ្នោត​ដ៏​សំខាន់​មួយ​ទៅ​លើ​បណ្តឹង​ចោទប្រកាន់​ប្រឆាំង​លោកស្រី​ប្រធានាធិបតី​ រូស​សេ​ហ្វ​ នៅ​ថ្ងៃអាទិត្យ​ ទី​១៧​ ខែមេសា​ ។​ កាលពី​ថ្ងៃ​ទី​១៣​ ខែមេសា​ ក្នុង​បទ​សម្ភាសន៍​មួយ​ លោកស្រី​ប្រធានាធិបតី​បាន​បញ្ជាក់​ថា​ ប្រសិនបើ​ទទួល​បានការ​បោះ​ឆ្នោត​ផ្តល់​ទំនុកចិត្ត​នៅ​ថ្ងៃអាទិត្យ​នោះ​ លោកស្រី​មាន​បំណង​ធ្វើ​សហប្រតិបត្តិការ​នយោបាយ​មួយ​ ។​

​មេដឹកនាំ​អាយុ​៦៨​ឆ្នាំ​រូប​នេះ​ ហៀបនឹង​ត្រូវ​បណ្តេញ​ចេញពី​អំណាច​ទៅ​ហើយ​ ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច​ និង​នយោបាយ​ ហើយ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រទេស​ធំ​បំផុត​នៅ​តំបន់​អា​មេ​រិ​ក​-​ឡា​ទី​ន​មួយ​នេះ​ ។​ វិបត្តិ​នេះ​បាន​កើតឡើង​ មិន​ដល់​រយៈពេល​៤​ខែ​ទៀត​ប៉ុណ្ណោះ​ ដែល​ប្រេ​ស៊ី​ល​ត្រូវ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ ។​

​ការ​គាបសង្កត់​ទ្វេ​ដង​បាន​កើតឡើង​ បន្ទាប់​ពី​គណបក្ស​សម្ពន្ធមិត្ត​២​របស់​លោកស្រី​ប្រធានាធិបតី​ បាន​បញ្ជាក់​ជំហរ​របស់​ពួក​គេ​កាលពី​ថ្ងៃ​ទី​១៣​ ខែមេសា​ថា​ ទំនងជា​បោះ​ឆ្នោត​ចោទប្រកាន់​លោកស្រី​ផង​ដែរ​ ។​ ការ​ប្រកាស​ទាំងនេះ​ របស់​សម្ពន្ធមិត្ត​ ក៏​ជា​ការ​ជំរុញ​ផង​ដែរ​ដល់​ក្រុម​តំណាងរាស្ត្រ​ឲ្យ​គាំទ្រ​ដល់​សកម្មភាព​ប្រឆាំង​លោកស្រី​ ខណៈ​ដែល​សភា​ជាន់​ទាប​បោះ​ឆ្នោត​ក្នុង​ថ្ងៃ​ទី​១៧​ ខែមេសា​ ដើម្បី​សម្រេច​ថា​ តើ​ការ​ប្តឹង​ចោទប្រកាន់​ទៅ​កាន់​តុលាការ​នោះ​ គួរ​ត្រូវ​អនុវត្ត​ឡើង​ ឬ​បែប​ណា​ ។​

​ការ​បោះ​ឆ្នោត​នេះ​ បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រេ​ស៊ី​ល​អះអាង​ថា​ គណបក្សប្រឆាំង​ត្រូវការ​សំឡេង​គាំទ្រ​៣៤២​សំឡេង​លើ​សំណើ​របស់​ខ្លួន​ មុន​ពេល​បញ្ជូន​ទៅ​កាន់​ព្រឹទ្ធសភា​ ដើម្បី​បោះ​ឆ្នោត​សម្រេច​បន្ត​ទៀត​ ៕​

brazilian-president-dilma

Loading...

Leave a Reply

Your email address will not be published. Required fields are marked *