​ប្រធាន​សភា​អា​មេ​រិ​ក​ជម្រះ​មន្ទិល​សង្ស័យ​ដែល​ថា​លោក​ត្រូវ​ជ្រើសរើស​ជា​បេក្ខភាព​ប្រធានាធិបតី​

​ប្រធាន​សភា​អា​មេ​រិ​ក​ មក​ពី​គណបក្ស​សាធារណរដ្ឋ​ លោក​ Paul​ Ryan​ កាលពី​ថ្ងៃ​ទី​១២​ ខែមេសា​ បាន​ប្រកាស​ជា​ផ្លូវការ​ថា​ លោក​មិនមែន​ជា​បេក្ខភាព​ប្រធានាធិបតី​នោះ​ឡើយ​ ។​ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឲ្យ​ជ្រះ​មន្ទិល​សង្ស័យ​ដែល​ថា​ ការ​ធ្វើ​សមាជ​របស់​គណបក្ស​សាធារណរដ្ឋ​ទំនង​ជ្រើសរើស​លោក​ Paul​ Ryan​ ឲ្យ​ធ្វើ​ជា​បេក្ខភាព​ប្រធានាធិបតី​សម្រាប់​តំណែង​សេត​វិមាន​នោះ​ ។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ច្បាប់​របស់​លោក​ Paul​ Ryan​ ទៅ​កាន់​គណៈ​កម្ម​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ឯ​វិមាន​ Capitol​ Hill​ នោះ​ លោក​ Paul​ Ryan​ បាន​បញ្ជាក់​ថា​ លោក​សូម​ប្រកាស​ឲ្យ​ច្បាស់​ថា​ លោក​មិន​មាន​បំណង​ ឬ​ចង់​ធ្វើ​ជា​បេក្ខភាព​គណបក្ស​របស់​យើង​នោះ​ឡើយ​ ។​ លោក​បាន​បន្ថែម​ថា​ លោក​មាន​ជំនឿ​ថា​ បេក្ខភាព​ប្រធានាធិបតី​គួរ​ត្រូវ​បាន​ជ្រើសរើស​ចេញពី​ក្នុង​ចំណោម​បេក្ខជន​ដែល​បាន​និង​កំពុង​ប្រកួតប្រជែង​នោះ​ ។​

​ថ្លែង​ទៅ​កាន់​ប្រតិភូ​គណបក្ស​សាធារណរដ្ឋ​ លោក​ Paul​ Ryan​ បាន​បញ្ជាក់​ថា​ លោក​បាន​គិត​ថា​ ប្រសិនបើ​អ្នក​គ្រប់​គ្នា​ចង់​ក្លាយជា​បេក្ខភាព​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​ ឬ​ចង់​ក្លាយជា​ប្រធានាធិបតី​នោះ​ អ្នក​រាល់គ្នា​អាច​ចូលរួម​ឈរឈ្មោះ​ប្រកួតប្រជែង​សម្រាប់​តំណែង​នោះ​ចុះ​ ។​ ចំពោះ​លោក​វិញ​ គឺ​មិន​ចង់​ជ្រើសរើស​យក​វិធី​នេះ​ទេ​ ។​ ហេតុ​ដូច្នេះ​ លោក​មិន​គួរ​ត្រូវ​បាន​ពិចារណា​សម្រាប់​តួនាទី​នេះ​ឡើយ​ ។​

​ការ​ប្រកាស​របស់​លោក​ Paul​ Ryan​ ដែល​ថា​ កុំ​ឲ្យ​រាប់​បញ្ចូល​ឈ្មោះ​លោក​ក្នុង​បេក្ខភាព​ប្រធានាធិបតី​នេះ​បាន​ធ្វើ​ឲ្យ​រលាយ​ខ្សុល​អស់ពី​ក្តី​សង្ឃឹម​ក្នុង​ជួរ​គណ​សាធារណរដ្ឋ​ ។​ លោក​ Paul​ Ryan​ ត្រូវ​គេ​មើលឃើញ​ថា​ ជា​អ្នកមាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​បេក្ខភាព​ប្រធានាធិបតី​ ដូ​ណា​ល់​ ត្រាំ​ (Donald​ Trump)​ និង​លោក​ តេ​ដ​ ក្រូ​ស្ស​ (Ted​ Cruz)​នោះ​ទៀត​ ។​ បេក្ខភាព​ប្រធានាធិបតី​ទាំង​២​រូប​នេះ​ ខ្លាច​តែ​មិន​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ឡើយ​ ហេតុ​ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មានការ​បែកបាក់​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ​ ។​

​ក្រុមប្រឆាំង​លោក​ដូ​ណា​ល់​ ត្រាំ​ ក្នុង​គណបក្ស​សាធារណរដ្ឋ​បាន​វាយតម្លៃ​ថា​ ប្រសិនបើ​បេក្ខភាព​ឈានមុខ​ ដូ​ណា​ល់​ ត្រាំ​ រក​សំឡេង​គាំទ្រ​មិន​បាន​លើស​ពី​១២៣៧​ទេ​នោះ​ លោក​នឹង​ត្រូវ​បញ្ឈប់​មិន​ឲ្យ​បន្ត​ឈរឈ្មោះ​ទៀត​ទេ​តាម​រយៈ​សមាជ​របស់​បក្ស​ដែល​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ខែកក្កដា​ ខាង​មុខ​ ។​ ពេល​នោះ​ បេក្ខភាព​ប្រធានាធិបតី​ថ្មី​ នឹង​ត្រូវ​ជ្រើសរើស​មក​ជំនួស​។​

​ពាក្យ​ចរ​ចាម​អា​រ៉ាប​បាន​សាយភាយ​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ បន្ទាប់​ពី​សេចក្តីថ្លែងការណ៍​របស់​ Ryan​ ប្រធាន​សភា​ កាលពី​ចុងខែ​មីនា​ ឆ្នាំ​២០១៦​ ដោយ​អំពាវនាវ​សុំ​ឲ្យ​មានការ​រួបរួម​ជា​ធ្លុង​មួយ​ក្នុង​គណបក្ស​សាធារណរដ្ឋ​តាម​រយៈ​ការ​ពិភាក្សា​នយោបាយ​ប្រកបដោយ​លក្ខណៈ​សមរម្យ​នៅ​ក្នុង​ការ​ប្រណាំងប្រជែង​នៅ​ដំណាក់កាល​ដំបូង​នេះ​ ។​

​លោក​ Ryan​ មានការ​ស្ទាក់ស្ទើរ​ទទួលយក​តួនាទី​ជា​ប្រធាន​សភា​អា​មេ​រិ​ក​ បន្ទាប់​ពី​អតីត​ប្រធាន​សភា​ John​ Boehner​ ដោយ​ពុំ​បាន​គិត​ទុកជា​មុន​នោះ​បាន​ប្រកាស​ចូល​និវត្តន៍​ ។​ ថ្នាក់ដឹកនាំ​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ​ខ្លះ​ ចង់​ឲ្យ​លោក​ Ryan​ ពិចារណា​ប្តូរ​គំនិត​របស់​ខ្លួន​ឡើង​វិញ​ ខណៈ​ដែល​សមាជ​បក្ស​ខិត​ជិត​មក​ដល់​នោះ​ និង​ក្រោយ​ពី​បេក្ខភាព​ប្រធានាធិបតី​ ក្រូ​ស្ស​ ឈ្នះ​សំឡេង​គាំទ្រ​លើ​លោក​ ត្រាំ​ ក្នុង​ការ​ឃោសនា​រក​សំឡេង​គាំទ្រ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​កាលពី​ថ្ងៃ​ទី​៥​ ខែមេសា​ ។​

​លោក​ Ryan​ អាយុ​៤៦​ឆ្នាំ​ ទទួល​បាន​អាសនៈ​ក្នុង​សភា​កាលពី​ឆ្នាំ​១៩៩៨​ ខណៈ​ដែល​លោក​អាយុ​ទើបតែ​២៨​ឆ្នាំ​មក​ម្ល៉េះ​ ។​ លោក​ត្រូវ​បាន​ជ្រើសរើស​ដោយ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ មិត​ រូ​ម​នី​ ខណៈ​នៅ​ជា​សមាជិក​គណៈកម្មការ​ជាតិ​គណបក្ស​សាធារណរដ្ឋ​ តាម​លាយលក្ខណ៍អក្សរ​ក្នុង​ឆ្នាំ​២០១២​ ហើយ​ចាប់ពី​ពេល​នោះ​មក​ លោក​ Ryan​ បាន​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ទាក់ទង​គោលនយោបាយ​កំណែទម្រង់​សុខាភិបាល​,​ កម្ម​វិធិ​ធានា​រ៉ាប់រង​សង្គម​ជាតិ​ និង​កំណែទម្រង់​រចនា​សម្ពន្ធ​ពន្ធដា​ ។​ លោក​បាន​វិល​ត្រឡប់​ទៅ​កាន់​តំណែង​សមាជិក​សភា​អា​មេ​រិ​ក​ បន្ទាប់​ពី​ចាញ់ឆ្នោត​ឆ្នាំ​២០១២​ ហើយ​លោក​បាន​បន្ត​តួនាទី​ជា​ប្រធាន​សភា​អា​មេ​រិ​ក​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ៕​ សុមេធ​

Paul Ryan

Loading...

Leave a Reply

Your email address will not be published. Required fields are marked *