ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការណែនាំថ្មីមួយដល់ក្រសួងសុខាភិបាល និង អ្នក ពាក់ព័ន្ធក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩គិតគូរនិងរៀបចំឡើងនូវក្រមប្រតិបត្តិសម្រាប់ការព្យាបាលអ្នកជំងីកូវីដ១៩ប្រភេទស្រាលនៅតាមផ្ទះ។ការណែនាំនេះធ្វើ ឡើខណៈពេលដែលអ្នកជំងឺកូវីដ១៩ មានការកើនឡើងជារៀងរាល់ថ្ងៃ និង អ្នកជាមានចំនួនតិចដែលធ្វើមន្ទីរពេទ្យមិនមានលទ្ធភាពសម្រាប់ទទួលព្យាបាលអ្នកជំងឺ ។
នៅក្នុងសារជាសម្លេងប្រមាណជាង ១០ នាទីនាព្រឹកថ្ងៃទី ៦ ខែមេសានេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖«ឥឡូវនេះយើងត្រូវព្យាករណ៍សភាពការណ៍ជាមុន អំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យរបស់យើងប្រសិនបើជំងឺមិនថមថយ ទេនោះគឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺ ទាំងស្រាល ទាំងធ្ងន់។ ដូច្នេះយើងត្រូវតែមានការរៀបចំមួយដោយយកវិធីសាស្ត្រតាមបណ្តាប្រទេសដែលមានអ្នកជំងឺច្រើនរាប់ទាំងនៅអាមេរិកនៅបារាំងនៅអឺរ៉ុបនិងប្រទេសមួយចំនួនទៀត ដែល មានអ្នកជំងឺលើសពីចំនួនពេទ្យដែលអាចទទួលបាន» ។
សម្តេចតេជោ ហ៊ុន សែន បានលើកឧទាហរណ៍ដូចជាមន្ត្រីការទូតរបស់កម្ពុជាពីរនាក់ឆ្លងកូវីដ១៩ នៅប្រទេសបារាំងមន្ទីរពេទ្យមិនទទួលព្យាបាលទេគឺគេឱ្យត្រឡប់មកព្យា បាលនៅតាមផ្ទះវិញ ។ បងប្អូនខ្មែរយើងមួយចំនួនទាំងនៅអាមេរិក នៅបារាំង បានផ្ដល់យោបល់មកសម្តេចថាគួរតែចាត់វិធានការដើម្បីរៀបចំឲ្យមានការព្យាបាលតាមផ្ទះចំ ពោះអ្នកវិជ្ជមានកូវីដ១៩ ប្រភេទស្រាល ហើយទទួលយកទៅព្យាបាលនៅតាមពេទ្យតែអ្នកដែលមានជំងឺធ្ងន់ ។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមការងារពាក់ព័ន្ធរៀបចំនូវក្រមប្រតិបត្តិព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាព ក្នុងការទទួលយកមកព្យាបាលនៅមន្ទីរពេទ្យនិងទុកសម្រាប់ព្យាបាលនៅតាមផ្ទះ។យើងមិនអាចទទួលអស់ទេក្នុងករណីមានការកើនឡើងថែមទៀតអ្នកជាតិចអ្នកចូលច្រើន ។ ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរអ៊ីចឹងវិធីដោះស្រាយមានតែទុកអ្នកមានវិជ្ជមានកូវីដ១៩ ប៉ុន្តែស្រាលទុកព្យាបាលនៅតាមផ្ទះទៅវិញប៉ុន្តែត្រូវមាន ការវិនិច្ឆ័យឱ្យបានច្បាស់។
សម្តេចតេជោបានលើកឡើងទៀតថា៖ការវិនិច្ឆ័យទៅលើប្រភេទអ្នកជំងឺដែលត្រូវព្យាបាលនៅតាមផ្ទះគឺត្រូវផ្អែកលើចំណុចពីរចំណុចទី១.គឺអ្នកនោះត្រូវតែជាអ្នកដែលមាន ជំងឺស្រាល ហើយមានផ្ទះសមរម្យដែលអាចស្នាក់នៅព្យាបាលបាន ។ ប្រសិនផ្ទះមានទំហំតូចគឺអាចឆ្លងរាលដាលដល់ក្រុមគ្រួសារត្រូវយកគាត់មកកាន់មន្ទីរពេទ្យដែល ។ សម្តេចគិតថាយ៉ាងហោចណាស់យើងមាន ៥០% នៃអ្នកជំងឺដែលមានលទ្ធភាពព្យាបាលនៅតាមផ្ទះហើយពួកគេក៏ចង់ព្យាបាលនៅតាមផ្ទះដែរ ។ ដូច្នេះយើងគ្រាន់តែរៀប ចំជាក្រមប្រតិបត្តិតម្រូវថាតើអ្នកជំងឺត្រូវធ្វើបែបណា ដើម្បីឲ្យគាត់នៅមួយកន្លែង ហើយអ្នកផ្ទះដែលនៅជាមួយត្រូវធ្វើបែបណាសហគមន៍ អាជ្ញាធរមូលដ្ឋានត្រូវជួយមើលថែ ទាំគាត់យ៉ាងម៉េច ដើម្បីកុំឲ្យគាត់ចេញក្រៅផ្ទះ ក្រុមគ្រូពេទ្យត្រូវតែព្យាបាលគាត់ ត្រូវធ្វើរបៀបម៉េច និងការងារដទៃទៀតដែលមានការពាក់ព័ន្ធ ។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា សម្តេចគិតថាយើងនឹងអាចឈានទៅដល់ដំណាក់កាលនោះក្នុងករណីដែលព្រឹត្តិការណ៍២០កុម្ភៈនេះមិនមានការថមថយដូចជា ពេលនេះជាពិសេសបានកើតនៅទីក្រុងភ្នំពេញនិងខេត្តកណ្ដាលដែលនៅជាប់ទីក្រុងភ្នំពេញនេះ។សម្តេចបន្តថាវាទៅហួសពីលទ្ធភាពដែលយើងអាចធ្វើបានព្រោះបញ្ហានេះ វាមិនមែនជាបញ្ហាតែកម្ពុជាមួយនោះទេ វាជាបញ្ហារបស់ប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិក ដូចជាប្រទេសបារាំងនិងអឺរ៉ុបដទៃទៀត និងប្រទេសចំនួនទៀត មិនអាច យកទៅដាក់តែក្នុងមន្ទីរពេទ្យទាំងអស់បានទេហើយមន្ទីរពេទ្យរបស់យើងក៏ត្រូវព្យាបាលអ្នកជម្ងឺផ្សេងៗទៀតមិនអាចដាក់តែកូវីដបាននោះទេ ។
ជាមួយការគិតគូពីការដាក់ឲ្យព្យាបាលនៅតាមផ្ទះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រុមការងារត្រូវពិនិត្យផងដែរទៅលើគោលនយោបាយសម្រាបើជួយឧបត្ថម្ភអ្នក ជំងំកូវីដ១៩ តាមរបៀបដូចជាការធ្វើការឧបត្តម្ភសម្រាប់អ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះអញ្ចឹងដែរគឺ ក្នុងមួយថ្ងៃជួយគាត់ 2 ម៉ឺនរៀលសម្រាប់ការហូបចុកនានាដែលត្រូវផ្ដល់ ឲ្យពួកគាត់ ដើម្បីឱ្យអ្នកផ្ទះជួយរៀបចំនៅម្ហូបអាហារនេះសម្រាប់គាត់ ដើម្បីបំប៉នសម្រាប់ការព្យាបាល ។ ពិតហើយក្រុមគ្រួសាររបស់គាត់មានលទ្ធភាពដើម្បីនឹងជួយប៉ុន្តែ យើងក៏ត្រូវជួយបន្ថែមសម្រាប់អ្នកជំងឺរបស់យើង ដែលយើងមិនបានយកពួកគាត់មកកាន់មន្ទីរពេទ្យ ។
ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យមានការរៀបចំក្រុមគ្រូពេទ្យចល័តសម្រាប់ការព្យាបាលពីផ្ទះមួយទៅកាន់ផ្ទះមួយទៀតហើយបើអាចធ្វើទៅបានអ្នកដែល ត្រូវទទួលការព្យាបាលនេះគួរតែជាគ្រូពេទ្យនៅតាមមូលដ្ឋាន តែយើងត្រូវធ្វើការបណ្ដុះបណ្ដាលពួកគាត់ ដើម្បីគាត់អាចទៅចូលរួមក្នុងការព្យាបាលយើងពិបាកក្នុងការដក ពេទ្យពីតាមមន្ទីរពេទ្យព្យាបាលនៅតាមផ្ទះ។ អញ្ចឹងត្រូវរកក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅតាមខណ្ឌ ស្រុកនិមួយៗតែម្ដងក៏ជាការល្អព្រោះអ្នកទាំងនេះសុទ្ធតែជាអ្នកដែលមានជំងឺ ស្រាល ។ តែបើករណីសង្ស័យថាគាត់មានជំងឺធ្ងន់ត្រូវដឹកគាត់មកកាន់មន្ទីរពេទ្យភ្លាម ៕