​ប្រមុខ​រាជរដ្ឋាភិបាល​អរគុណ​ពលរដ្ឋ​ដែល​បាន​ចូលរួម​អនុវត្តន៍​តាម​វិធាន​សុខាភិបាល​ក្នុងការ​ទប់ស្កាត់​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​-១៩

/​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជានាចក្រ​កម្ពុជា​បាន​អរគុណ​ជនរួមជាតិ​ដែល​បាន​ធ្វើតាម​ការណែនាំ​រប​ស់ ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​-១៩ ។ ជាមួយគ្នានេះ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​នៅតែ​បន្ត​អំពាវនាវ​កុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ​ប្រ សិន​បើ​គ្មាន​ការចាំបាច់​។​

​នៅក្នុង​សារ​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​២៤ ខែមីនា​នេះ​បានសរសេរថា​៖« អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន ធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​-១៩ និង អរគុណ​ចំពោះ​ការយោគយល់រ​បស់បង​ប្អូន​ក្នុងពេលដែល​ប្រទេសជាតិ​យើង កំពុងស្ថិត​ក្នុងស្ថានភាព​ប្រុងប្រយ័ត្ន​ខ្ពស់​»​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បន្តថា​៖«​ដោយសារ​ពេលនេះ​ជំងឺ​កូ​វីដ​-១៩ កំពុង​វាយលុក​ក្នុង​សហគមន៍​សូម​បងប្អូន​កុំ​ចេញ​ក្រៅ​ផ្ទះ​ប្រសិនបើ​គ្មាន​ការចាំបាច់ ។ ត្រូវតែ​ពាក់ ម៉ាស់​ដាច់ខាត​និង​ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​, ចិ​ល​, ឬ​ទឹក​អាកុល ។ ប្រសិនបើ​ចាំបាច់​ត្រូវ​ជួប​មនុស្ស​នៅ​ខាងក្រៅ​ត្រូវ​រក្សា​គម្លាត​ឲ្យ​ឆ្ងាយ​ពីគ្នា​យ៉ាង ហោចណាស់​១​ម៉ែត្រ​កន្លះ​។ ចំពោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​គឺត្រូវធ្វើ​អោយបាន​ត្រឹមត្រូវ​ហ្មត់ចត់​បំផុត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជូនពរ​បងប្អូន​ជនរួមជាតិ​ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​-១៩ ហើយ​សូម​បន្ត​អនុវត្តន៍​តាម​វិធានការ ៣​ការពារ និង​៣​កុំអោយ​បាន​ត្រឹមត្រូវ​ខ្ជាប់ ខ្ជួន​៕

Loading...