​ផ្ទះ​អ្នកលក់​ត្រី​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​

​ខេត្តកំពង់ធំ​៖​ លំនៅ​ឋាន​អ្នកលក់​ត្រី​ម្នាក់​ត្រូវ​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង​ ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៦​

​មាន​អគ្គិភ័យ​មួយ​បាន​កើតឡើង​ត្រង់​ចំណុច​ ភូមិ​ស្ទឹង​សែន​ខាងលិច​ផ្សារ​ចាស់​ សង្កាត់​កំពង់​ក្របៅ​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ ដែល​ម្ចាស់​ស់​ផ្ទះ​ ឈ្មោះ​ អ៊ុ​ន​ វ័​ន្ត​ អាយុ​ 45​ឆ្នាំ​ មុខរបរ​លក់​ត្រី​ ។​

​ប្រភព​បាន​បញ្ជាក់​ថា​ ហេតុការណ៍​នេះ​ បាន​ខូចខាត​ផ្ទះ​អស់​មួយ​ខ្នង​ទាំងស្រុង​ រួម​ជាមួយ​ទ្រព្យសម្បត្តិ​ផង​ដែរ​ ។​ មូលហេតុ​ កំពុង​ស្ថិត​ក្រោម​ការ​ស្រាវជ្រាវ​ ៕​

sa

Loading...

Leave a Reply

Your email address will not be published. Required fields are marked *