​ពលករ​ខ្មែរ​នៅ​តែ​សម្រុក​ឆ្លង​ដែន​ចូល​កាប់​ឈើ​គ្រញូង​នៅ​ក្នុង​ដី​ថៃ​ពេល​ស្ពាយ​ឈើ​វិល​ត្រឡប់​មក​វិញ​ ត្រូវ​បាន​កម្លាំងយោធា​ការពារ​ព្រំដែន​កម្ពុជា​បង្ក្រាប​

​ខេត្តព្រះវិហារ​៖​ មន្ត្រី​យោធា​ការពារ​ព្រំដែន​ ប្រចាំ​ទិស​ជួរ​មុខ​នៅ​ក្នុង​ខេត្តព្រះវិហារ​បាន​ បើក​ការ​ល្បាត​តាម​ព្រំដែន​ ហើយ​បាន​ប្រទះ​ឃើញ​ពលករ​ខ្មែរ​ប្រមាណ​១០​នាក់​ កំពុង​ស្ពាយ​ឈើ​គ្រញូង​ពី​ថៃ​ចូល​មក​កម្ពុជា​វិញ​ តែ​ក្រុម​ពលករ​ទាំងនោះ​ ត្រូវ​គេ​រាយការណ៍​ថា​ មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​ ហើយ​ទម្លាក់​ឈើ​ក្រ​ញូ​ង​ចោល​រត់គេច​ខ្លួន​បាន​ត់​អស់​ ឯ​ឈើ​ក្រ​ញូ​ង​ទាំងនោះ​ត្រូវ​បាន​ក្រុម​យោធា​ល្បាត​ព្រំដែន​ នាំ​យក​មក​រក្សា​ទុក​ ដើម្បី​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​មន្ត្រី​ព្រៃឈើ​ខេត្ត​ចាត់ការ​ជា​បន្ត​ ។​

​ការ​ចុះ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​ ហើយ​ប្រទះ​ឃើញ​ពលករ​ខ្មែរ​ស្ពាយ​ឈើ​ក្រ​ញូ​ង​ ចូល​មក​កម្ពុជា​នេះ​ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​សៅរ៍​ទី​៤​មិថុនា​ ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ ដោយ​កម្លាំង​វរៈ​ការពារ​ព្រំដែន​លេខ​៤០៥​ ចំណុះ​អង្គភាព​តំបន់​ប្រតិបត្តិកា​រសិក​រង​ព្រះ​វិហារ​ មា​នទី​តាំងនៅ​បុស្ស​ស្បូវ​ ជិត​ជើងភ្នំ​ដងរែក​ ហើយ​ឈើ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ចំនុច​ពងចាប​ លើ​ខ្នងភ្នំ​ដងរែក​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​។​

​មន្ត្រី​យោធា​ព្រំដែន​បាន​ឲ្យ​ដឹង​ថា​ ឈើ​ក្រ​ញូ​ង​ដែល​រក​ឃើញ​នៅ​ក្នុង​ព្រៃ​នោះ​ មាន​ចំ​ នួន​២៦​ដុំ​ មានមុខ​កាត់​ធំៗ​ ជា​របស់​ពលករ​ខ្មែរ​មាន​គ្នា​ប្រមាណ​ជា​១០​នាក់​ បាន​ចូល​ទៅ​កាប់​ និង​ស្ពាយ​ចេញពី​ក្នុង​ទឹកដី​ថៃ​ នាំ​ចូល​មក​កម្ពុជា​ នៅ​តាម​ច្រករបៀង​ ក្នុងភូមិ​សាស្ត្រ​ជួរ​ភ្នំ​ដង​ រែក​ ស្ថិត​ក្នុងស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​ ។​

​មន្ត្រី​យោធា​ដដែល​បាន​បញ្ជាក់​ថា​ ការ​ប្រទះ​ឃើញ​ឈើ​ក្រ​ញូ​ង​ទាំង​២៦​ដុំ​នេះ​ គឺ​នៅ​ពេល​ដែល​កម្លាំងយោធា​ វរៈ​ការពារ​ព្រំដែន​លេខ​៤០៥​ របស់​អង្គភាព​តំបន់​ប្រតិបត្តិកា​រសិក​រង​ព្រះ​វិហារ​ បើក​ការ​យាមល្បាត​នៅ​តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ហើយ​នៅ​ក្រោយ​ការ​រឹបអូស​បាន​ ឈើ​ក្រ​ញូ​ង​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​យក​មក​រក្សា​ទុក​ នៅ​ទីបញ្ជាការ​អង្គភាព​វរៈ​សេនា​តូច​ការពារ​ព្រំដែន​ លេខ​៤០៥​ ដើម្បី​ចងក្រង​សំណុំរឿង​ បញ្ជូន​ទៅ​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​ ។​

​ជុំវិញ​ការ​បង្ក្រាប​ឈើ​ខាងលើ​នោះ​ មាន​សេចក្តីរាយការណ៍​ដាច់​ដោយឡែក​មួយ​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ មាន​មន្ត្រី​យោធា​ព្រំដែន​ម្នាក់​ ឋានៈ​ពលបាលទោ​ ឈ្មោះ​រិ​ន​ ឡុំ​ បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ការ​នាំ​ឈើ​ក្រ​ញូ​ង​នោះ​ បន្ទាប់​មក​បាន​យក​គោ​យន្ត​កន្ត្រៃ​មក​ដឹកឈើ​នោះ​ ពី​ព្រំដែន​មក​ទុក​នៅ​ក្នុង​អង្គភាព​វរៈ​លេខ​៤០៥​នោះ​ ដោយ​មិន​បាន​បញ្ជូន​ទៅ​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ ប្រចាំ​មូល​ដ្ឋា​នោះ​ទេ​ ហើយ​ឈើ​ក្រ​ញូ​ង​នេះ​ ត្រូវ​គេ​សង្ស័យ​ថា​ មន្ត្រី​យោធា​រូប​នោះ​បាន​យក​មក​ទុក​លក់​យក​លុយ​ផ្ទាល់ខ្លួន​ ។​ចំណែក​ ឯ​ពលករ​ខ្មែរ​ដែល​ឆ្លង​ដែន​ ចូល​ទៅ​កាប់​ឈើ​ក្រ​ញូ​ង​នៅ​ក្នុង​ទឹកដី​ថៃ​បានជា​រៀងរាល់ថ្ងៃ​នេះ​ ប្រសិនបើ​ពុំ​មានការ​បើកដៃ​ពី​មន្ត្រី​យោធា​រូប​នោះ​ទេ​ ពលករ​ខ្មែរ​ទាំងនោះ​ ក៏​មិន​អាច​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ក្រ​ញូ​ង​ នៅ​ក្នុង​ទឹកដី​ថៃ​បាន​ដែរ​។​ ពលករ​ខ្មែរ​ ត្រូវ​គេ​រាយការណ៍​ថា​ នៅ​តែ​បន្ត​សម្រុក​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ក្រ​ញូ​ង​ នៅ​ក្នុង​ទឹកដី​ថៃ​គ្មាន​ថ្ងៃ​លោះ​នោះ​ទេ​ តាម​តំបន់​គ្រប់គ្រង​របស់​ពលបាលទោ​រិ​ន​ ឡុំ​។​

​លោ​ករិន​ ឡុំ​ អ្នក​យក​ព័ត៌មាន​ មិន​អាច​ស្វែងរក​សុំ​ការ​សាកសួរ​បាន​ទេ​នៅ​ថ្ងៃនេះ​ ប៉ុន្តែ​ មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ព្រះ​វិហារ​ លោក​វរៈសេនីយ៍ឯក​អេ​ង​ ហឿ​ង​ លោក​បាន​បញ្ជាក់​ថា​ លោក​បាន​ចេញ​បញ្ជា​ឲ្យ​កម្លាំង​ព្រំដែន​លេខ​៤០៥​ ចេញ​ល្បាត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ជា​រៀងរាល់ថ្ងៃ​ ដើម្បី​ទប់ស្កាត់​រាល់​ការ​ធ្វើ​សកម្មភាព​ខុសច្បាប់​នានា​ ពិសេស​ ការ​លប​លួច​ចូល​ទៅរ​កកាប់​ឈើ​ក្រ​ញូ​ង​នៅ​ក្នុង​ទឹកដី​ថៃ​។​

​លោក​មេបញ្ជាការ​បាន​បញ្ជាក់​ទៀត​ថា​ លោក​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​តឹង​រឹង​បំផុត​ ក្នុង​ការ​ចុះ​ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ ហើយ​ក៏​មិន​អនុញ្ញាតិ​ឲ្យ​មន្ត្រី​យោធា​ណា​ម្នាក់​ ឃុបឃិត​បើក​ឲ្យ​មាន​បទល្មើស​ឆ្លង​ដែន​នោះ​ដែរ​ ។​តែ​ប្រសិនបើ​មាន​មន្ត្រី​ក្រោម​ឧិ​វាទ​ ប្រព្រឹត្ត​ផ្ទុយ​ពី​បទបញ្ជា​នេះ​ លោក​នឹង​ចាត់វិធានការ​ ដាក់​វិន័យ​ ឬ​អាច​ឈាន​ដល់​ការ​បកសក្តិ​មន្ត្រី​នោះ​ ព្រោះ​នៅ​រយះ​កាល​កន្លង​មក​ លោក​ក៏​លេចឮ​ពី​ការ​រិះគន់​ ចំពោះ​អង្គភាព​យោធា​វរៈ​៤០៥​នេះ​ដែរ​ ពី​ការ​យក​លុយ​ពី​ពលករ​ឆ្លង​ដែន​ ចូល​ទៅ​កាប់​ឈើ​ក្រ​ញូ​ង​នៅ​ក្នុង​ទឹកដី​ថៃ​ តែ​ព័ត៌មាន​នោះ​ មិន​ពិត​នោះ​ទេ​ ៕​ បក្សី​ជាយ​ដែន​

fist

324 (3)

324 (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *