​ពលរដ្ឋ​ឃុំ​រាយ​ប៉ាយ​ ស្រុក​កងមាស​ ជិត​៣​ពាន់​គ្រួសារ​ប្រឈម​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​

​ខេត្តកំពុងចាម​៖​ ខណៈ​នេះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២៧០០​គ្រួសារ​ស្ថិត​ក្នុង​ឃុំ​រាយ​ប៉ាយ​ ស្រុក​កងមាស​ខេត្តកំពង់ចាម​ កំពុង​ជួប​បញ្ហា​ប្រឈម​ដោយសារ​ កង្វះខាត​ទឹក​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​ ។​

​លោក​ ភោគ​ សា​វុ​ធ​ អភិបាលរង​ស្រុក​កងមាស​បានឱ្យ​ដឹង​ថា​ ក្នុងស្រុក​កងមាស​ឃុំ​រាយ​ប៉ាយ​ប្រជាពលរដ្ឋ​ត្រូវ​បាន​ប្រឈម​ខ្លាំង​ដោយ​ ស្ថានភាព​ទឹក​ព្រែក​បាន​រីងស្ងួត​អស់​ម្យ៉ាង​ទឹកទន្លេ​ឡើង​តូច​មិន​បាន​ហូរ​ចូល​បឹង​ព្រែក​ដែល​ជា​អាង​ស្ដុក​ទឹក​ទុក​បាន​គ្រប់គ្រាន់​ជាមួយ​អាកាសធាតុ​ក្ដៅ​និង​គ្មាន​ភ្លៀង​ ធ្លាក់​ផង​នោះ​ធ្វើ​ឱ្យ​ទឹក​ ក្នុង​ព្រែក​បឹង​ឆាប់​រីងស្ងួត​ជាង​បណ្ដា​ឆ្នាំ​មុនៗ​ ។​

​លោក​ នួន​ ណុ​យ​ នាយក​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត​កំពង់ចាម​ បានឱ្យ​ដឹង​ថា​ ដោយសារ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​រាយ​ប៉ាយ​ ប្រមាណ​ជាង​២៧០០​គ្រួសារ​ដែល​កំពុង​ប្រឈម​នឹង​កង្វះខាត​ទឹក​ប្រើប្រាស់​អាជ្ញាធរ​ខេត្ត​បាន​ចាត់តាំង​ឱ្យ​មន្ត្រី​ជំនាញ​របស់​មន្ទីរ​ធនធានទឹក​និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​អោយទៅ​ជួយ​ជីក​ស្រះ​ទឹក​នៅ​តាម​បាត​ព្រែក​ ប៉ុន្តែ​បាត​ព្រែក​មាន​ភក់ល្បាប់​ទឹក​ចេញ​មិនល្អ​អាជ្ញាធរ​ខេត្ត​បាន​បង្វែ​ពី​ការ​ជីក​ស្រះ​តាម​បាត​ព្រែក​មក​ជីក​អណ្តូង​ខ្នោះ​ជូន​ប្រជាពលរដ្ឋ​វិញ​ព្រោះ​អណ្តូង​អាច​ធានា​បាន​ទឹក​ប្រើប្រាស់​យូរអង្វែង​និង​មាន​លក្ខណៈ​អនាម័យ​ទៀត​ផង​ ៕

5

3

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *