​ពលរដ្ឋ​ និង​ឈ្មួញ​ដំឡូង​ ត្អូញត្អែរ​រឿង​ដំឡូង​ធ្លាក់​ថ្លៃ​ មន្ត្រី​ច្រក​ទ្វារ​ទារ​លុយ​ខ្ពស់​

ខេត្ត​ត្បូងឃ្មុំ​៖​ ក្រុម​ឈ្នួ​ញ​ដំឡូង​ ក៏​ដូច​ជា​ប្រជា​កសិករ​ នៅ​ខេត្ត​ត្បូងឃ្មុំ​ ពេល​នេះ​បាន​នាំ​គ្នា​ត្អូញត្អែរ​ពី​តម្លៃ​ដំឡូង​នៅ​ទីផ្សារ​វៀតណាម​ធ្លាក់​ចុះ​ ចំណែក​ក្រុម​មន្ត្រី​សមត្ថកិច្ច​ ក៍បាន​ទារ​លុយ​ខ្ពស់​ ដោយ​មិន​បន្ធូរ​ដៃ​ឡើយ​។​

​យោង​តាម​ប្រភព​ឲ្យ​ដឹង​ថា​ ដំឡូង​កាលពី​ឆ្នាំ​មុន​ដំឡូង​មី​មាន​តម្លៃ​ពី​៣០០​ ទៅ​៣៤០​រៀល​ ក្នុង​១​គីឡូក្រាម​ ប៉ុន្តែ​ចូល​មក​ដល់​ឆ្នាំ​នេះ​ ធ្លាក់​ចុះ​នៅ​សល់​ត្រឹមតែ​២៧០​ ទៅ​២៨០​រៀល​ប៉ុណ្ណោះ​។​ ចំណែក​ការ​ចំណាយ​ទៅ​លើ​សមត្ថកិច្ច​ដោយ​រាប់​តាំងពី​ជញ្ជីង​ចល័ត​តាម​ផ្លូវ​ និង​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​ដា​ ឬ​ដូង​៧​ដើម​ផង​ យ៉ាង​ហោច​ណាស់​ក៍​ជាង​២០​ ម៉ឺន​រៀល​ដែរ​ ក្នុង​១​ឡាន​។​

​គួរ​បញ្ជាក់​ថា​ ដោយសារ​តែ​ការ​កំណត់​ទារ​លុយ​ក្បាល​ឡាន​ខ្ពស់​នេះ​ហើយ​ កាលពី​ថ្ងៃ​ទី​២១​ មក​រា​ ម្សិលមិញ​ គេ​ឃើញ​ឡាន​ដឹក​ដំឡូង​មី​ បន្ត​
​កន្ទុយ​គ្នា​ត្រៀបត្រា​ នៅ​ខាង​មុខ​ច្រក​ដា​ ដើម្បី​តវ៉ា​ឲ្យ​ក្រុម​មន្ត្រី​បញ្ចុះ​ការ​ទារ​លុយ​ ដោយ​ក្ដី​អនុគ្រោះ​ដល់​ពួក​គាត់​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *