​ព្រី តា​ណូ ប្រធាន​ច្រក​ភ្នំ​ដី កំពុងឆ្ងាញ់នឹងអំពើពុករលួយឲ្យឡានជ្រូក​សៀម​​រាប់សឹបគ្រឿងចូលខ្មែរ?

ខេត្តបាត់ដំបង ៖ ឡាន​ក្រុមហ៊ុន​ដឹក​ជ្រូក​ខ្នាតយ​ក្យ​ជា​ច្រើន​បាន ដឹក​ជ្រូក​សៀម​ចូល​តាម​រាប់សឹ​បឡាន​ដោយ​រលូន​តាម​ច្រក​អន្តរជាតិ​គីឡូ​១៣ ហៅ​ច្រក​ភ្នំ​ដី ស្ថិតនៅ​ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង មាន​មន្ត្រី​ជំនាញ​ច្រើន​ស្ថាបន័ ចាំតែ​រាប់​ក្បាល​ឡាន​បង់លុយ​តែប៉ុណ្ណោះ​។

​ច្រក​ភ្នំ​ដី​នេះ​គ្រប់គ្រង​ដោយ​លោក ព្រី តា​ណូន​គរ​បាល​អន្តោរ​ប្រវេសន៍​និង​ជា ប្រធាន​ច្រកព្រុំដែន​អន្តរជាតិ​គីឡូ​១៣​ហៅ​ច្រក​ភ្នំ​ដី​មិន​ខ្វល់​ពី​ឡាន​ជ្រូក​ឈ្មួញ​នាំ​ចូល​មក​លក់ដូរ​បំផ្លាញ​ជីវិត​ប្រជាពលរដ្ឋ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ឡើយ​។​នេះ​មិន​និយាយ​ពី​ការត្រួតពិនិត្យ លើ​ការ​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​នៃ​ឡាំ​ន​ដឹក​ជ្រូក​ដោយ​មិន​ខ្វល់​ពី​បទបញ្ជារ​នាយករដ្ឋមន្ត្រី​នោះផង ។​

​ជាក់ស្តែង​មាន​ឡាន​ជ្រូក​ជាច្រើន​ត​ទ្រុង ខ្លះ​ជិត​២០​ម៉ែត្រ​ឯណោះ លោក ព្រី តា​ណូ ប្រធាន​ច្រក​ភ្នំ​ដី​ធើ​មិនដឹង​។ ប៉ុន្តែ​ប្រសិនបើ​មាន​ប្រជាពលរដ្ឋ​រកស៊ី​លក់ដូ​បន្តិច​បន្ទួ​ច គឺ​មន្ត្រី​ច្រក​របស់​លោក​បាន​ឃាត់ទុក និង​ពិន័យ​ជា​ប្រាក់​យ៉ាងច្រើន​ប្រសិន​រកឃើញថា ឥ​វ៉ាន់​មាន​បញ្ហា ពេលខ្លះ​សូម្បី​បងប្អូន​ពលក​ត្រូវ​ការឆ្លង​មកពី​ប្រទេស​ថៃ​មក​កម្ពុជា មាន​ទំនិញ​បន្តិច​បន្ទួ​ច ខ្លះ​ធ្ងន់​ទៀត​នោះ​ប្រាកដ​ជា​ត្រូវ​សមត្ថកិច្ច​របស់​លោក​ធ្វើការ​ផាកពិន័យ​យ៉ាង​ចាស់ដៃរ​តែម្តង​ ។​ សូមបញ្ជាក់​ថា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​ប្រកាស​ថា​លោក​បាន​អនុញ្ញាត​ឲ្យមាន​ការនាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង​១​ពាន់​ក្បាល​ក្នុង​១​ថ្ងៃ​ដើម្បី​ទប់ទល់​តម្លៃ​ជ្រូក​ក្នុងស្រុក​កុំ​ឲ្យ​ឡើង​។​

​តែ​ធាតុពិត​ដោយសារ​មាន​ការឃុបឃឹត​ពី​មន្ត្រី​ច្រកទ្វារព្រុំដែន​ជ្រូក​បរទេសដ​គ្មាន​ការ​ត្រតួតពីនិត្យ​គុនភាព​ត្រូវបាន​ឈ្មួញ​នាំ​ចូល​លើស​ពី​តួរ​លេខ​ក្រសួង​អនុញ្ញាត​ដោយ​គ្រាន់តែ​បង់លុយ​ក្បាល​ឡាន​ឲ្យ​ជា​ការស្រេច​ដូ​ច្រក​ភ្នំ​ដី​នេះ​ជា​ឧទ្ទាហ​រ​ជាក់ស្តែង ​។ ​ករណីយ៍​លោក ព្រី តា​ណូ មិន​បាន​បកស្រាយ​អី​ទេ​លោក​គ្រាន់តែ​ឆ្លើយ​តែ​មួយ​ម៉ាត់​យ៉ាងខ្លី​ជាមួយ​កាសែត​ថា លោក​កំពុង​តែ​រវល់​!!៕

Loading...