​មន្ត្រី​ការ​បរទេស​ លោក​ អ៊ា​ សែ​ ដែល​ ACU​ ចាប់ខ្លួន​ ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​បំពាន​នីតិក្រម​ និង​​ពាក់ព័ន្ធ​សំណុំរឿង​ពុក​រលួយ​

​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បញ្ជូន​ខ្លួន​មន្ត្រី​ក្រសួងការបរទេស​ ទៅ​តុលាការ​កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​នា​ ថ្ងៃ​ទី​១​ ខែមេសា​ ដើម្បី​អោយ​ព្រះរាជអាជ្ញា​ធ្វើការ​ចោទប្រកាន់​។​

​បន្ទាប់​ពី​សាកសួរ​រួច​លោក​លី​ សុ​ផា​ន់​ណា​ ព្រះរាជ​អា​ជ្ញ​រង​ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់​ លោក​អ៊ា​សែ​ មន្ត្រី​ក្រសួងការបរទេស​រូប​នោះ​ពី​រំលោភ​បំពាន​បទ​នីតិក្រម​ ដោយ​បាន​ទារ​លុយ​ពី​ក្រុមហ៊ុន​បរទេស​មួយ​។​

​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រ​ឆាំ​អំពើ​ពុក​រលួយ​ បាន​មាន​ប្រសាសន៍​ថា​ ព្រះរាជអាជ្ញា​បាន​ទទួល​ចោទប្រកាន់​ពី​បទ​នីតិ​ក្រុម​ ហើយ​មន្ត្រី​ក្រសួង​ការ​បររទេស​ដែល​ចាប់ខ្លួន​គឺ​មាន​ពាក់ព័ន្ធ​សំណុំរឿង​ច្រើន​ ប៉ុន្តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ធ្វើ​តែ​មួយ​សំណុំរឿង​ទេ​ ពាក់ព័ន្ធ​ការ​ទារ​លុយ​ពី​ក្រុមហ៊ុន​បរទេស​ តែ​សុំ​លាក់​ឈ្មោះ​ក្រុមហ៊ុន​ ៕​

court-610
FB_IMG_1459587527793

Loading...

Leave a Reply

Your email address will not be published. Required fields are marked *