​មន្ត្រី​យោធា​ម្នាក់ត្រូវប៉េអឹម​​ចាប់ខ្លួន ​អុកឡុក​ការឃោសនាបោះឆ្នោត​

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ​ខណ្ឌដូនពេញ បាន​ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ដែល​បាន​បង្ក​ហិង្សា និង​​វាយបំផ្លាញ​អំ​ភ្លី និង​ធុងបាស់​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​​ម៉ោងជាង​៣​រសៀល ថ្ងៃសៅរ៍ ១០​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីតាំង​ឃោសនា​គណបក្ស​ប្រជាជន​កម្ពុជា ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​។

គេបានរាយការណ៍ថា ជនបង្ក​ឈ្មោះ ឃូ ហ៊ាង​តុង មុខរបរ​យោធា ឋានន្តរ​ស័​ក្ត វរសេនីយ៍ទោ មុខងារ នាយរង​ការិយាល័យ​បុគ្គលិក ក្រសួងការពារជាតិ​។

បច្ចុប្បន្ន កងរាជអាវុធហត្ថ​ខណ្ឌ​បាន​ឃាត់ខ្លួន​សាកសួរ និង​អនុវត្តតាម​ច្បាប់ ៕

Loading...