​មី​យ៉ា​ន់​ម៉ា​ដោះ​លែង​អ្នកទោស​៨៣​នាក់ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​

​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​ដោះ​លែង​អ្នកទោស​៨៣​នាក់​កាលពី​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៦​ ដែល​ជា​ថ្ងៃ​ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​របស់​មី​យ៉ា​ន់​ម៉ា​ ស្រប​តាម​ការ​បញ្ជា​របស់​ប្រធានាធិបតី​ ។​ ការ​ដោះ​លែង​នេះ​ក្នុង​គោលបំណង​បង្រួបបង្រួម​ជាតិ​ និង​ធានា​ដល់​សុខ​សន្តិភាព​ផ្លូវចិត្ត​ក្នុង​របស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ។​

​កាលពី​ថ្ងៃ​ទី​៨​ ខែមេសា​ អ្នកទោស​១៩៩​នាក់​ ក្នុង​នោះ​រួម​មាន​អ្នកទោស​នយោបាយ​ សកម្មជន​ និង​និស្សិត​ដែល​កាត់ទោស​ពាក់ព័ន្ធ​បញ្ហា​នយោបាយ​នោះ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​នៅ​ទូ​ទាំង​ប្រទេស​ ។​

​ការ​ដោះ​លែង​នេះ​មួយ​ថ្ងៃ​បន្ទាប់​ពី​ទីប្រឹក្សា​ជាតិ​ លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ បាន​ស្នើ​ឲ្យ​ប្រធានាធិបតី​លើកលែងទោស​ចំពោះ​អ្នកទោស​នយោបាយ​ រួម​ទាំង​ក្រុម​សកម្មជន​ ។​

​កងកម្លាំង​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​បាន​បញ្ជាក់​ថា​ ក្នុង​ចំណោម​អ្នកទោស​ដែល​ត្រូវ​ដោះ​លែង​ មាន​អ្នកទោស​ស្ត្រី​៣៦​នាក់​និង​កុមារ​២​នាក់​ ។​ នេះ​ជា​ការ​ដោះ​លែង​អ្នកទោស​លើក​ដំបូង​របស់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ថ្មី​ ៕​

burma_prisoners_rtr_img2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *