​ម្តាយអប្រិយ​​គ្រវែងកូន​ចូល​ក្នុង​ទឹក​ទន្លេ ត្រូវអ្នក​បើករថយន្ត​​តាក់ស៊ីដ៏ក្លាហាន​ម្នាក់​ សង្គ្រោះទាន់ពេលវេលា

បរទេស៖ ទារក​ម្នាក់​ត្រូវ​ម្តាយ​គ្រវែង​ចូល​ក្នុង​ទឹក​ទន្លេ​ឲ្យ​​ស្លាប់​នោះ​ ត្រូវ​បាន​សង្គ្រោះ​ដោយអ្នក​បើករថយន្ត​​តាក់ស៊ី​ដ៏ក្លាហាន​ម្នាក់​ដែល​បាន​ឆ្លង​កាត់ទីនោះ។

រូបភាព​ដ៏តក់ស្លុតនេះ​បង្ហាញ​ពី​ដំណើររឿងដែល​ទារក​ដ៏កម្សត់នេះត្រូវ​ស្រង់​​ចេញពី​ទឹកទន្លេ​ ដោយ​អ្នក​ឃើញ​ហេតុការណ៍​មួយក្រុម​ បន្ទាប់ពី​ស្ត្រីម្នាក់នេះ​​តាម​ចោទថា បាន​គ្រវែង​ទារកនេះ​ ពីលើ​ស្ពានមួយនៅ​ក្រុង Ruzhou City នៅ​ខេត្ត Henan ក្នុង​ប្រ​ទេស​ចិន។

រូបភាព​ថតតាមទូរស័ព្ទដៃ​បង្ហាញពីសកម្មភាព​អ្នក​បើក​បរម្នាក់ដែល​គ្មាន​ភាពស្ទាក់ស្ទើរ​លោតចុះទៅក្នុងទន្លេ ​ហើយ​យក​ខ្សែចងភ្ជាប់ទារក​ ដើម្បី​ឲ្យ​គេអាច​ទាញ​ទារកនេះឡើង​មក​លើគោក​​ដោយសុវត្ថិភាព។

ក្រុមអ្នកសង្គ្រោះ​និយាយថា ស្ត្រីជា​ម្តាយ​ដែលទំនងជា ​មានអារម្មណ៍​​តឹង​តែង​​ខ្លាំង​​នៅពេល​នោះ​ បានដើរទៅលើ​ស្ពាន​ហើយគ្រវែង​ទារកដែលមាន​សម្លៀ​ក​បំ​ពាក់​ត្រឹមត្រូវ​នេះចូលទៅក្នុងទឹក​ទន្លេ Jing River ដែលគេនិយម​ហៅ​ថា ទន្លេ​លឿង។

បន្ទាប់មក​ស្ត្រីម្នាក់នេះបាន​ដើរ​ចេញ​ ខណៈ​ពេល​ទារកនេះ​ចាប់ផ្តើម​លិច​ចូល​ក្នុង​ទឹក​ទន្លេដ៏ល្អក់​នេះ។

អ្នក​ដំណើរ​ឆ្លងកាត់​បាន​ស្រែក​ប្រាប់អ្នក​ដំណើរ​ថ្មើ​ជើង​ផ្សេងទៀត​ឲ្យ​សង្គ្រោះ​ទារក​នេះ​ ហើយ​អ្នក​បើករថយន្ត​តាក់ស៊ីរូបនេះ​គឺជា​មនុស្ស​ទី​១​ដែល​ឆ្លើយ​តបចំពោះ​ការ​អំពាវនាវនេះ។

គ្រប់គ្នា​ព្យាយាម​ជួយ​ក្មេងនេះ ប៉ុន្តែ​វានៅមិនទាន់ដឹងខ្លួន​ ហើយ​ក្រុម​គ្រូ​ពេទ្យ​បាន​បញ្ជូន​ក្មេងនេះទៅ​មន្ទីរពេទ្យ​។ ក្រោយ​មក​ទារក​នេះ​បាន​ដឹងខ្លួន​វិញ​ហើយ​ស្ថិតក្នុងស្ថានភាព​ធម្មតាវិញ៕

Loading...