​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​៤​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ចាប់ខ្លួន​៨៤១​នាក់​

​ជនសង្ស័យ​៨៤១​នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ចូលរួម​ដោយ​៤​ប្រទេស​គឺ​ចិន​ ឡាវ​ ថៃ​ និង​មី​យ៉ា​ន់​ម៉ា​កាលពីដើម​ឆ្នាំ​២០១៥​មក​ទល់​ពេល​នេះ​។​

​ប៉ូលិស​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​៥៩០​ករណី​ ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ​ ដោយ​រិ​ប​អូស​បាន​ថ្នាំ​ញៀន​ហេ​រ៉ូ​អ៊ី​ន​៧០.៦​គីឡូ​គ្រាម​,​ អាភៀន​១.២​គីឡូក្រាម​,​ មេ​ត្វាំ​ហ្វេ​តា​មីន​៤.១២​លាន​គ្រាប់​ និង​ម្សៅ​មេ​តាំ​ហ្វេ​តា​មីន​៣៧.៥​គីឡូក្រាម​ ចាប់​តាំង​យុទ្ធនា​ ដំណាក់កាល​ទី​ពីរ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៥​។​

​ប្រទេស​ទាំង​បួន​បាន​បញ្ជូន​កម្លាំង​អនុវត្ត​ច្បាប់​សរុប​៥.៤៨២​នាក់​,​ ទូក​៥១២​គ្រឿង​ និង​ធ្វើ​ប្រតិបត្តិការ​៨៣៩​លើក​ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ​។​
​ភ្នាក់ងារ​សន្តិសុខ​ម្នាក់​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​បាន​បញ្ជាក់​ថា​ កម្លាំង​ទាំង​៤​ប្រទេស​បាន​រួម​គ្នា​ចុះ​ត្រួតពិនិត្យ​បណ្តា​ភូមិ​សំខាន់ៗ​ដែល​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​,​ ការ​ទទួល​ព័ត៌មាន​សម្ងាត់​ និង​ចាប់ខ្លួន​ជនសង្ស័យ​ ក្នុង​ប្រតិបត្តិការ​ផ្សេង​ដោយឡែក​ពី​គ្នា​ផង​ដែរ​។​

​លោក​ Meng​ Jianzhu​ មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​របស់​ចិន​បាន​និយាយ​ថា​ រដ្ឋាភិបាល​ចិន​មានការ​ពេញចិត្ត​នឹង​យុទ្ធនាការ​នេះ​ ហើយ​បាន​ឧបត្ថម្ភ​ទាំង​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​។​ លោក​បន្ត​ថា​ កងកម្លាំង​ទាំង​បួន​ប្រទេស​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​គួរ​បន្ត​ប្រតិបត្តិការ​ដោយ​សហប្រតិបត្តិការ​ និង​អនុវត្ត​រួម​គ្នា​ដើម្បី​ឈាន​ដល់​ការ​រីក​ចម្រើន​ថ្មី​ថែម​ទៀត​ ។​

​យុទ្ធនាការ​ដំណាក់កាល​ទី​មួយ​ធ្វើ​ឡើង​នៅ​ភាគ​ខាងត្បូង​ខេត្ត​យ៉ូ​ណា​ន​ ប្រទេស​ចិន​ កាលពី​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៣​ ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៣​ ៕​ យ៉ា​ត​ សុមេធ​

131299303_11n
133397633_14024654231781n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *