​យោធា​ខេត្តស្ទឹងត្រែង​៖​ កម្ពុជា​បន្ត​លើកកម្ពស់​ការ​រឹតចំណង​សាមគ្គីភាព​ ជាមួយ​យោធា​ខេត្ត​ខា​ញ់​ហ័​រ​ កងទ័ព​ប្រជាជន​វៀតណាម​ហើយ​ បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចុះ​ពិនិត្យ​សុខភាព​ ជូន​ប្រជាពលរដ្ឋ​ និង​ចែក​អំណោយ​ដល់​អតីត​យុទ្ធ​ជន​នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ឈាន​ចូល​មក​ដល់​

​ខេត្តស្ទឹងត្រែង​៖​ ប្រជាពលរដ្ឋ​៨០០​គ្រួសារ​ និង​អតីត​យុទ្ធ​ជន​ពលី​ពិការ​ ពី​អំឡុង​សម័យ​សង្គ្រាម​១០០​នាក់​ ក្នុង​ខេត្តស្ទឹងត្រែង​ ទទួល​បាន​គ្រឿង​ឧបភោគបរិភោគ​ ការ​ពិនិត្យ​សុខភាព​ និង​ការ​ព្យាបាល​ជម្ងឺរ​ ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្ត​ខា​ញ់​ហ័​រ​ នៃ​កងទ័ព​ប្រជាជន​វៀតណាម​ នៅ​បន្ទាប់​ពី​អង្គភាព​យោធា​ខេត្តស្ទឹងត្រែង​ របស់​យោធភូមិ​ភាគ​ទី​១​ នៃ​កង​យោធពលខេមរៈភូមិន្ទ​ បាន​ធ្វើការ​ទំនាក់ទំនង​គ្នា​យ៉ាង​ជិត​ស្និ​ទ្ធិ​ ជាមួយ​កងទ័ព​វៀតណាម​នោះ​រួច​មក​ ។​ហើយ​យោធា​ខេត្តស្ទឹងត្រែង​កម្ពុជា​ និង​យោធា​ខេត្ត​ខា​ញ់​ហ័​រ​ វៀតណាម​ បាន​សន្យា​បន្ត​លើកកំពស់​កិច្ច​ទំនាក់ទំនង​នេះ​ ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត​ ។​

​នៅ​ព្រឹក​ថ្ងៃ​៦​ ខែមេសា​នេះ​ គណៈប្រតិភូ​យោធា​ខេត្ត​ខា​ញ់​ហ័​រ​ នៃ​ភូមិភាគ​ទី​៥​ កងទ័ព​ប្រជាជន​វៀតណាម​ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក​ជិន​ ធិ​ អនុ​លេខា​បក្ស​យោធា​ខេត្ត​ខា​ញ់​ហ័​រ​ បាន​អញ្ជើញ​ចុះ​មក​កាន់​ឃុំ​ស្រែ​ក្រសាំង​ ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង​ ដើម្បី​នាំ​យក​គ្រឿង​ឧបភោគបរិភោគ​ ថវិកា​ មក​ឧបត្ថម្ភ​ដល់​អ​តី​យុទ្ធ​ជន​ ពិនិត្យ​សុខភាព​ និង​ព្យាបាល​ជម្ងឺរ​ទូទៅ​ ដល់​ពលរដ្ឋ​៨០០​គ្រួសារ​នៅ​ក្នុង​មូលដ្ឋាន​នោះ​ ក្រោម​កិច្ច​ស្វាគមន៍​ពី​ មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ស្ទឹង​ត្រែង​ គឺ​លោក​ឧត្តមសេនីយ៍ត្រី​ស្វាយ​ ញ៉​ន​ នៅ​មុន​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ដែល​នឹង​ត្រូវ​ឈាន​ចូល​មក​ដល់​ នៅ​១​ស​ប្តា​ហ៍​ទៀត​ខាង​មុខ​នេះ​ ។​

​អភិបាលស្រុក​សៀម​បូក​ លោក​ស៊ុំ​ សា​រឿ​ន​ បាន​ឡើង​រាយការណ៍​ជូន​គណៈអធិបតី​ អំពី​ស្ថានភាព​ទូទៅ​ សភាព​ការ​សន្តិសុខ​ និង​ការ​អភិវឌ្ឍន៍​ នៅ​ក្នុង​មូលដ្ឋាន​ស្រុក​សៀម​បូក​នេះ​។​ លោក​ថា​ ស្រុក​សៀម​បូក​ មាន​ផ្ទៃដី​១​ពាន់​៥០១​គីឡូ​ម៉ែត្រការ៉េ​ ចែក​ចេញ​ជា​៧​ឃុំ​ និង​១៧​ភូមិ​ មាន​ប្រជាពលរដ្ឋ​រស់នៅ​ ២០​ពាន់​៧៥៩​នាក់​ ស្រី​១០​ពាន់​២១៩​នាក់​ និង​មាន​ចំនួន​៤​ពាន់​៦៥៥​គ្រួសារ​ មាន​បងប្អូន​ខ្មែរ​អ៊ី​ស្លា​ម​រស់នៅ​ចំនួន​៨៩៨​គ្រួសារ​ មនុស្ស​សរុប​ មាន​ចំនួន​៣​ពាន់​៧៩៥​នាក់​ ប្រុស​២​ពាន់​១៧៥​នាក់​ ។​

​លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា​ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ មាន​កិច្ចសហការ​ ណ៍​ល្អ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រុមប្រឹក្សា​ឃុំ​ ក្នុង​ការ​បំពេញការងារ​ផ្តោត​ទៅ​លើ​របប​និយម​ អប់រំ​ ផ្សព្វផ្សាយ​ បង្ការ​ និង​បង្ក្រាប​បទល្មើស​ដែល​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​ បាន​បើក​វេទិការ​សាធារណៈ​ និង​បាន​ដោះស្រាយ​នូវ​រាល់​សំណូមពរ​ ទៅ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​អនុ​លេខា​បក្ស​ និង​ជា​ប្រធាន​គណៈប្រតិភូ​យោធា​ខេត្ត​ខា​ញ់​ហ័​រ​ នៃ​ភូមិភាគ​ទី​៥​វៀតណាម​ លោក​វរៈសេនីយ៍ឯក​ជិន​ ធិ​ បាន​ថ្លែង​ថា​ ជំនួស​មុខ​ឲ្យ​កងទ័ព​ និង​ប្រជាជន​វៀតណាម​ សូម​គោរព​ជូនពរ​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ សូម​ឲ្យ​ទេវ​តាម​ឆ្នាំ​ថ្មី​ នាំ​មក​នូវ​តែ​សេរី​សួស្តី​ជ័យ​ជំនះ​ជា​និច្ច​ ។​

​លោក​ជិន​ ធិ​ បាន​ថ្លែង​ទៀត​ថា​ ប្រជាជន​កម្ពុជា​ និង​ប្រជាជន​វៀតណាម​ មាន​ប្រពៃណី​ជា​យូរលង់​ណាស់​មក​ហើយ​ និង​មាន​ភូមិសាស្ត្រ​ ដូច​ជា​ទន្លេ​ និង​ព្រៃ​ព្រឹក្សា​នោះ​ជាដើម​ បាន​ត​ភ្ជាប់​ជាមួយ​គ្នា​ ហើយ​ទំនាក់ទំនង​នេះ​ ត្រូវ​បាន​លើក​ស្ទួយ​ និង​បាន​បង្កើត​ឡើងជា​បន្តបន្ទាប់​ ស្រប​ទៅ​នឹង​និន្នាការ​ពិភពលោក​ ដោយ​រក្សា​បាន​នូវ​ប្រពៃណី​ កម្ពុជា​-​វៀតណាម​ ដែល​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​គ្នា​ ដោយ​ឈរ​លើ​ស្មារតី​ នៃ​កិច្ចព្រមព្រៀង​ និង​មិត្តភាព​ នៃ​ប្រទេស​ទាំង​ពីរ​ ដូច្នេះ​ហើយ​ទើប​ខេត្ត​ខា​ញ់​ហ័​រ​ និង​ខេត្តស្ទឹងត្រែង​ បាន​រៀបចំ​ឲ្យ​មានការ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ ទាំង​កន្លង​មក​ ក៏​ដូច​ជា​នៅ​ក្នុង​គ្រា​បច្ចុប្បន្ន​នេះ​ រួមចំណែក​៤​ជ្រុង​ រឹតចំណង​សាមគ្គីភាព​ មិត្តភាព​ និង​សហប្រតិបត្តិការ​ ជា​ពិ​សេ​ ថ្ងៃនេះ​ គណៈប្រតិភូ​នៃ​កងទ័ព​វៀតណាម​ ខេត្ត​ខា​ញ់​ហ័​រ​ បាន​នាំ​ក្រុម​គ្រូពេទ្យ​មក​ពិនិត្យ​ និង​ព្យាបាល​ជម្ងឺរ​ ផ្តល់​ឧិ​ស​ថ​ សួរសុខទុក្ខ​ និង​ការ​នាំ​យក​អំណោយ​ មក​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​កម្ពុ​ជានា​ថ្ងៃនេះ​ ហើយ​សូម​ឲ្យ​ចំណងមិត្តភាព​នេះ​ នៅ​មាន​ជា​រៀង​រហូត​។​

​អភិបាលរង​ នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​ លោក​ឈាង​ ឡាក់​ បាន​មាន​ប្រសាសន៍​កោតសរសើរ​ ដល់​យោធា​ខេត្តស្ទឹងត្រែង​កម្ពុជា​ និង​យោធា​ខេត្ត​ខា​ញ់​ហ័​រ​ វៀតណាម​ ដែល​បាន​រឹតចំណង​សាមគ្គីភាព​គ្នា​បាន​កាន់តែ​រឹង​មាំ​ និង​អ្វី​ដែល​សំខាន់​នោះ​ គឺ​កងទ័ព​ នៃ​ប្រជាជន​វៀតណាម​ តែង​បាន​ឧបត្ថម្ភ​គាំទ្រ​ ដល់​យោធា​ខេត្តស្ទឹងត្រែង​ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​នេះ​ ។​

​លោក​បាន​បញ្ជាក់​ថា​ ប្រជាជន​ នៃ​ប្រទេស​ទាំង​ពីរ​ គឺ​ធ្លាប់​មាន​ប្រពៃ​ ណី​សាមគ្គីភាព​ មិត្តភាព​ តស៊ូ​ប្រយុទ្ធ​សត្រូវ​ជាមួយ​គ្នា​ រហូត​ទទួល​បាន​ជ័យ​នៈ​ ជាក់ស្តែង​ ដូច​ជា​ក្នុងអំឡុងពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ កំពុង​តែ​ជួប​នូវ​គ្រោះ​មហន្តរាយ​ប្រល័យពូជសាសន៍​ ក្នុង​របប​កម្ពុជា​ ប្រជាធិបតេយ្យ​ ពេល​នោះ​កម្ពុជា​ ត្រូវ​បាន​ជួយ​ឧបត្ថម្ភ​យ៉ាង​ធំធេង​ ពី​កងទ័ព​ និង​ប្រជាជន​វៀតណាម​ បាន​ទាន់​ពេលវេលា​ គឺ​នៅ​ថ្ងៃ​៧​មក​រា​១៩៧៩​ ហើយ​ប្រជាជន​កម្ពុជា​ បាន​កៀក​ស្មា​គ្នា​កសាង​ប្រទេស​ រហូត​មក​ទល់​សព្វ​ថ្ងៃនេះ​។​

​បន្ទាប់​មក​ គណៈប្រតិភូ​យោធា​វៀតណាម​ បាន​ចុះ​ចែក​អំណោយ​ និង​ថវិកា​ ដល់​អតីត​យុទ្ធ​ជន​ ចំនួន​១០០​នាក់​ ដោយ​ម្នាក់ៗ​ទទួល​បាន​អង្ករ​១​បេ​តូច​ ឃី​ត​១​កញ្ចប់​ និង​ថវិកា​មួយ​ចំនួន​ ហើយ​បាន​បន្ត​បើក​កន្លែង​ទទួល​ពិនិត្យ​សុខភាព​ និង​ព្យាបាល​ជម្ងឺរ​ទូទៅ​ចំនួន​ពីរ​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​៦​មេ​សា​ រហូត​ដល់​ថ្ងៃ​៧​មេ​សា​២០១៦​ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​៨០០​គ្រួសារ​ នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ស្រែ​ក្រសាំង​ ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង​ ។​

​មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ស្ទឹង​ត្រែង​ លោក​ឧត្តមសេនីយ៍ត្រី​ស្វាយ​ ញ៉​ន​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ការ​ជួយ​ឧ​ត្ថ​ម្ភ​របស់​កងទ័ព​ ប្រជាជន​វៀតណាម​ មក​ដល់​កង​ខេមរៈភូមិន្ទ​កម្ពុជា​ ៕​ បក្សី​ជាយ​ដែន​

DSC01033

DSC01037

DSC01028

DSC01057

DSC01054

DSC01047

DSC01042

DSC01078

DSC01071

DSC01084

DSC01108

DSC01117

DSC01132

DSC01140

Loading...

Leave a Reply

Your email address will not be published. Required fields are marked *