​រញ្ជួយ​ដី​នៅ​ជប៉ុន​ជន​រង​គ្រោះ​បាត់បង់​ជីវិត​កើន​៣២​នាក់​ ខណៈ​ដែល​មួយ​ចំនួន​ទៀត​នៅ​ជាប់​គាំង​

​មនុស្ស​ជិត​៧០.០០០​ត្រូវ​ជម្លៀស​ខ្លួន​ ក្នុង​នោះ​មាន​៣០០​នាក់​មក​ពី​តំបន់​ជិត​វា​រី​អគ្គិសនី​ ដែល​គិត​ថា​ នឹង​មាន​គ្រោះថ្នាក់​បាក់​រលំ​នោះ​ ។​

​ជន​រង​គ្រោះ​ច្រើន​នាក់​ត្រូវ​រំពឹង​ថា​ ស្ថិត​នៅ​ជាប់​គាំង​ទាំង​រស់​កាលពី​ថ្ងៃ​ទី​១៦​ ខែមេសា​ ក្រោយ​ការ​រញ្ជួយ​ដី​ដែល​មាន​កម្លាំង​ខ្លាំង​២​លើក​ វាយប្រហារ​នៅ​ភាគ​ខាងត្បូង​ជប៉ុន​ មួយ​ថ្ងៃ​បន្តបន្ទាប់​គ្នា​ សម្លាប់​មនុស្ស​យ៉ាងតិច​៣២​នាក់​ ។​ មានការ​ព្យាករណ៍​ថា​ ការ​គំរាមកំហែង​បន្ថែម​ទៀត​កើតឡើង​ដោយសារ​តែ​ការ​បាក់​ដី​ ។​

​លំនៅ​ឋាន​ ផ្លូវថ្នល់​ និង​ផ្លូវដែក​ត្រូវ​បំផ្លាញ​ទាំងស្រុង​នៅ​ពេល​ដែល​ដី​ភ្នំ​ដ៏​ធំ​មួយ​បាន​បាក់​រលំ​ ធ្វើ​ឲ្យ​មាន​ អាចម៍ដី​រាប់​ពាន់​តោន​ត្រូវ​កាយ​ចេញ​ ។​ អគារ​ទាំងឡាយ​បាន​ក្លាយជា​គំនរ​បាក់បែក​ ក្នុង​នោះ​មាន​អគារ​សាកលវិទ្យាល័យ​ អគារ​ដេ​ផាត់​មេន​ ជាមួយនឹង​មនុស្ស​ជាង​១០​នាក់​ផ្សេង​ទៀត​នៅ​បាត់​ខ្លួន​ពាស់ពេញ​ក្នុង​តំបន់​ ។​

​លោក​ Yoshihide​ Suga​ លេខា​ប្រធាន​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទកាសែត​ថា​ «​យើង​បានដឹង​ថា​ នៅ​ទីតាំង​ច្រើន​កន្លែង​ មនុស្ស​ត្រូវ​ជាប់​គាំង​ទាំង​រស់​»​ ។​ ប៉ូលិស​ ក្រុម​ពន្លត់​អគ្គិភ័យ​ និង​ក្រុម​កងកម្លាំង​ការពារ​ខ្លួន​ ធ្វើ​គ្រប់យ៉ាង​ដែល​អាច​ធ្វើ​បាន​ដើម្បី​សង្គ្រោះ​ពួក​គេ​ ។​

​មនុស្ស​ខ្ទង់​៧០.០០០​នាក់​ត្រូវ​ភៀសខ្លួន​ ក្នុង​នោះ​មាន​៣០០​នាក់​មក​ពី​តំបន់​ជិត​វា​រី​អគ្គិសនី​ដែល​គេ​គិត​ថា​ នឹង​មាន​គ្រោះថ្នាក់​ពី​ការ​បាក់​រលំ​ ។​ មន្ទីរពេទ្យ​មួយ​កន្លែង​បាន​កក្រើកញាប់ញ័រ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ ដោយសារ​ការ​រញ្ជួយ​ដី​កម្រិត​៧.០​រ៉ិ​ច​ទ័​រ​ ដែល​ក្រុម​គ្រូពេទ្យ​ និង​អ្នកជំងឺ​បាន​រត់​ចេញពី​អគារ​មន្ទីរពេទ្យ​ទាំង​ងងឹតឈឹង​ ។​

​ភូមិ​ដាច់​សង្វែង​មួយ​ស្ថិត​នៅ​តំបន់​ភ្នំ​ Kumamoto​ ត្រូវ​កាត់​ផ្តាច់​ទាំងស្រុង​ដោយសារ​តែ​ការ​បាក់​ដី​ និង​ការ​ខូចខាត​ផ្លូវថ្នល់​ ។​ មនុស្ស​យ៉ាងតិច​១​ពាន់​នាក់​ត្រូវ​ជឿ​ថា​ នៅ​ជាប់​គាំង​ក្នុង​តំបន់​តែ​មួយ​នេះ​ ។​

​រូបភាព​ថត​ពីលើ​អាកាស​បង្ហាញ​ឲ្យ​ឃើញ​ថា​ ស្ពាន​ដ៏​សំខាន់​មួយ​នៅ​តាម​ដងផ្លូវ​ត្រូវ​បាក់​រលំ​ខូចខាត​ ។​ ការ​រញ្ជួយ​ដី​បាន​កើតឡើង​ ខណៈ​ដែល​ក្រុម​ជួយ​សង្គ្រោះ​បាន​និង​កំពុង​ឆ្ពោះទៅ​កាន់​តំបន់​នោះ​ ក្រោយ​ទទួល​រង​ការ​វាយប្រហារ​ពី​ការ​រញ្ជួយ​ដី​កម្រិត​៦.២​រ៉ិ​ច​ទ័​រ​កាលពី​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍​ ។​

​បន្ថែម​ពី​ការ​ព្រួយបារម្ភ​នេះ​ទៀត​នោះ​ គឺ​ការ​ដែល​អាច​កើត​មាន​អំពី​ការ​ផ្ទុះ​ភ្នំភ្លើង​ដែល​មា​នទី​តាំងនៅ​ជិត​គ្នា​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ក្រុម​អ្នកជំនាញ​ភ្នំភ្លើង​បាន​បញ្ជាក់​ថា​ មិន​មាន​ភស្តុ​តាង​បង្ហាញ​ឲ្យ​ឃើញ​ថា​ មានការ​ផ្ទុះ​ភ្នំភ្លើង​កើតឡើង​នោះ​ទេ​ ។​

​លោកស្រី​ Yumika​ Kami​ អ្នកនាំពាក្យ​រដ្ឋាភិបាល​នៅ​តំបន់​ Kumamoto​ បាន​បញ្ជាក់​ថា​ ចំនួន​ជន​រង​គ្រោះ​បាត់បង់​ជីវិត​កើនឡើង​៣២​នាក់​ ។​ មនុស្ស​ជិត​១​ពាន់​នាក់​បាន​រង​របួស​ ក្នុង​ចំណោម​នោះ​១៨៤​នាក់​ រង​របួសធ្ងន់​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ Jiji​ បាន​ផ្សព្វផ្សាយ​ថា​ អាកាសយានដ្ឋាន​ Kumamoto​ ត្រូវ​បង្ខំ​ឲ្យ​បិទទ្វារ​បណ្តោះអាសន្ន​ ក្រោយ​មាន​ពិ​ដាន​បាក់​រលំ​ ។​ គេ​នៅ​មិន​ទាន់​មាន​គម្រោង​បើកទ្វារ​ហោះហើរ​នៅឡើយ​ទេ​ ហើយ​ប្រព័ន្ធ​ទំនាក់ទំនង​នៅ​ក្នុង​តំបន់​មានការ​រអាក់រអួល​ ។​ លំនៅ​ឋាន​ជិត​៤០០.០០០​ខ្នង​គ្មាន​ទឹក​ប្រើប្រាស់​ ខណៈ​ដែល​អគ្គិសនី​ត្រូវ​កាត់​ផ្តាច់​ពី​លំនៅ​ឋាន​១៧០.០០០​ខ្នង​ ៕

rescue-workers-save-a-data

local-residents-look-at-data

landslide-site-caused-by-data

woman-reacts-in-front-of

Loading...

Leave a Reply

Your email address will not be published. Required fields are marked *