​រថយន្តក្រុង​សូ​រិ​យា​ បើក​បុក​ម៉ូតូ​បត់​ឆ្លងថ្នល់​បណ្តាល​ឲ្យ​ឆាបឆេះ​

​ខេត្តកណ្តាលៈ​ រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ សូ​រិ​យា​ បាន​បើក​បុក​ម៉ូតូ​ពីក្រោយ​ខណៈ​ដែល​កំពុង​បត់​ឆ្លងថ្នល់​នោះ​ បណ្តាល​ឲ្យ​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ រង​ការ​ខូចខាត​៦០​ភាគរយ​ និង​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​រង​របួស​បាក់​ភ្លៅ​ រីឯ​ម្នាក់​ទៀត​រង​របួសស្រាល​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​តាម​បណ្តោយ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨​ និង​លេខ​២៩​ មុខ​ភូមិ​ត្រពាំង​រាំង​ ឃុំ​ព្រៃ​ពួច​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​

​ប្រភព​ពី​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា​ ករណី​នេះ​បង្ក​ដោយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ ស៊ុ​យ​ស៊ូ​គី​ (​និ​ច​)​ ព​ណ៍​ស​ ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​ ១FT•​ ៥២៤៣​ បើកបរ​ដោយ​ឈ្មោះ​ ភាព​ ចាន់​តារា​និមល​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ រស់នៅ​ភូមិ​ថ្មី​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​ បាន​ឌុ​ប​ឈ្មោះ​ ស្រី​ ពៅ​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ ភូមិ​ព្រៃ​ទន្លាប់​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ កណ្ដាល​បាន​បើក​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ ទៅ​កាន់​កំពង់សោម​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ម៉ូតូ​បាន​បត់​ឆ្វេង​ ឆ្លងថ្នល់​ មក​ចាក់​សាំង​ ស្រប​ពេល​ដែល​បត់​នោះ​ ក៏​មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​១​គ្រឿង​ម៉ាក​ ហ៊ី​យ៉ា​ន់​ដាយ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ៣B•​ ៣៤៩២​ ជា​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ ភ្នំពេញ​ សូ​រិ​យា​ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​ (​រត់គេច​ខ្លួន​)​ បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ ទៅ​កាន់​កំពង់សោម​ ក្នុង​ទិស​ដៅ​ស្របគ្នា​បាន​បុក​ម៉ូតូ​ឆ្លងថ្នល់​ពីក្រោយ​ អូស​មក​ខាងឆ្វេង​ថ្នល់​បណ្ដាល​អោយ​ឆេះ​អស់​ ៦០​ភាគរយ​ ចំណែក​រថយន្ត​ ខូចខាត​បែក​កញ្ចក់​មុខ​ និង​ខូច​កាង​ខាងស្ដាំ​ បណ្ដាល​អោយរ​ងរ​បួស​អ្នកបើកបរ​ម៉ូតូ​ បាក់​ភ្លៅ​ខាងស្ដាំ​១​នាក់​ និង​រង​របួសស្រាល​១​នាក់​ អ្នក​ជិះ​ពីក្រោយ​ ។​

​ប្រភព​បន្ត​ថា​ ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​សំរាក​ព្យាបាល​ នៅ​គ្លី​និ​ច​បែក​ចាន​ ។​ ចំពោះ​ម​ធ្យោ​យ​បាយ​ពាក់ព័ន្ធ​ កម្លាំង​ជំនាញ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ អង្គស្នួល​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​ ៕​

1

2

3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *