​រថយន្ត​ដឹក​ប្រេង​បុក​គ្នា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ស្លាប់​មនុស្ស​យ៉ាងតិច​៧៣​នាក់​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ឲ្យ​ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ដឹង​ថា​ រថយន្ត​ដឹក​ប្រេងសាំង​បាន​បុក​គ្នា​នៅ​លើ​មហាវិថី​ត​ភ្ជាប់​ទៅ​កាន់​ ទីក្រុង​កា​បូល​ ភាគ​ខាងត្បូង​ទីក្រុង​Kandahar​ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ យ៉ាងតិច​៧៣​នាក់​ ។​

​មនុស្ស​ជាង​៥០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ផង​ដែរ​ ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យ​បាល​ ។​ រថយន្ត​៣​គ្រឿង​ត្រូវ​ភ្លើង​ឆាបឆេះ​ ក្រោយ​ការ​បុក​គ្នា​កើតឡើង​នោះ​ ។​

​លោក​ Mohammadullah​ Ahmadi​ ប្រធាន​នាយកដ្ឋាន​ចរាចរណ៍​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ ករណី​នេះ​កើតឡើង​ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​អ្នកបើកបរ​ ។​ ពលរដ្ឋ​នៅ​ក្នុង​តំបន់​ និង​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ធ្វើ​សកម្មភាព​ជួយ​ជន​រង​គ្រោះ​ ។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក​ Ismail​ Kawasi​ បាន​ប្រាប់​AFP​ ថា​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​ភាគច្រើន​ត្រូវ​ភ្លើង​ឆាបឆេះ​ ។​ មន្ត្រី​រដ្ឋាភិបាល​ក្នុង​តំបន់​អះអាង​ដោយ​ផ្អែក​ឯកសារ​ទទួល​បាន​នោះ​ថា​ អ្នកដំណើរ​នៅ​លើ​រថយន្ត​ទាំង​៣​គ្រឿង​គឺ​មាន​សរុប​១២៥​នាក់​ ខណៈ​ដែល​ហេតុការណ៍​បុក​គ្នា​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ម៉ោង​នៅ​ក្នុង​តំបន់​ ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០១៦​ ៕​

ses (3)

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *