​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​ រីឯ​ប្តី​រង​របួសធ្ងន់​នៅ​ខេត្តព្រះវិហារ​

​ខេត្តព្រះវិហារ​៖​ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ឯ​បុរស​ជា​ប្តី​បាន​រង​របួសធ្ងន់​ នៅ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដែល​បាន​ផ្តើម​ឡើង​ដោយ​រថយន្ត​ពីរ​បាន​បុក​គ្នា​នោះ​រួច​មក​ ។​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​១៧​ឧសភា​ម្សិលមិញ​ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៩​ ត្រង់​ចំណុច​ទួល​តា​ត្រាវ​ ស្ថិត​ក្នុងភូមិ​ឆែប​ ឃុំ​ឆែប​ ស្រុក​ឆែប​ ខេត្តព្រះវិហារ​ ។​

​មន្ត្រី​នគរបាល​ស្រុក​ឆែប​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ មានឈ្មោះ​ជួប​ សី​ម៉ាស់​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម​ បាន​ស្លាប់​ ត្រូវជា​ប្រពន្ធ​របស់​បុរស​រង​របួស​ ឈ្មោះ​វ៉ា​ន់​ កុ​ល​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​ សង្កាត់​ជ័យ​ជំនះ​ ក្រុង​បាន​លុង​ ខេត្ត​រតនគីរី​ ។​បុរស​ជា​ប្តី​ ជា​តៃកុង​បើករថយន្ត​សាំ​យ៉ុ​ង​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2N.4935​ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​ គឺ​ចេញពី​ខេត្ត​រតនគីរី​ ចូល​មក​ខេត្តព្រះវិហារ​ ។​ចំណែក​ រថយន្ត​ធន់​យក្ស​១​គ្រឿង​ទៀត​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ត្បូងឃ្មុំ​ 3A.0171​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ ហើយ​នៅ​ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ តៃកុង​រថយន្ត​យី​ឌុ​ប​បាន​រត់គេច​ខ្លួន​បាត់​។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ មូលហេតុ​ដែល​ផ្តើម​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​ បើ​តាម​សាក្សី​ឃើញ​ហេតុ​ការ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ពី​ដំបូង​គេ​បានឃើញ​រថយន្ត​សាំ​យ៉ុ​ង​ ភាគី​អ្នក​ស្លាប់​និង​របួស​ បាន​បើករថយន្ត​នោះ​យ៉ាង​លឿន​ រួច​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ខ្លួន​ មក​បុក​ចំ​ពីមុខ​រថយន្ត​យី​ឌុ​ប​ ដែល​កំពុង​បើកបរ​លឿង​ដែរ​នោះ​ បណ្តាល​ឲ្យ​រថយន្ត​សាំ​យ៉ុ​ង​គៀប​ជាប់​ចំពាក់​កណ្តាល​រថយន្ត​ ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ដែល​ជិះ​នៅ​ខាងស្តាំ​ បាន​ស្លាប់​ភ្លាមៗ​ នៅ​គ្រានោះ​តែ​ម្តង​។​ក្រោយ​ការ​គ្រោះថ្នាក់​ អ្នកបើកបរ​រថយន្ត​យី​ឌុ​ប​ បាន​រត់គេច​ខ្លួន​ ប៉ុន្តែ​ ក្រោយមក​ត្រូវ​បាន​ថៅកែ​រថយន្ត​នេះ​ ចេញ​មុខ​មក​ដោះស្រាយ​សំណង​ ទៅ​លើ​ជន​រង​គ្រោះ​។​

​ដោយឡែក​ នៅ​ក្នុង​ខេត្តព្រះវិហារ​ កាលពី​ថ្ងៃ​១៧​ឧសភា​ដដែល​នោះ​ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ មាន​បុរស​ជា​ជា​សិប្បកម្ម​ឈើ​ម្នាក់​ បាន​រង​នូវ​ការ​ឆក់​ខ្សែភ្លើង​ស្លាប់​ គ្រា​ដែល​បុរស​នេះ​ បាន​ និង​កំពុង​ប្រើ​ម៉ូ​ទ័​រ​ឈូសឈើ​ ធ្វើ​គ្រែ​ និង​សា​ឡុ​ង​នោះ​មក​។​

​បុរស​ជាង​សិប្បកម្ម​ឈើ​នេះ​ ត្រូវ​គេ​ស្គាល់ឈ្មោះ​ស្រី​ សុខ​ចាន់​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​ឡឥដ្ឋ​ សង្កាត់​កំពង់​ប្រណាក​ ក្រុង​ព្រះ​វិហារ​ ខេត្តព្រះវិហារ​។​ ហើយ​នៅ​ក្រោយ​ការ​ស្លាប់​របស់​បុរស​ជាងឈើ​នេះ​ សមត្ថកិច្ច​នគរបាល​ខេត្ត​ បាន​ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ ដោយ​រក​ឃើញ​ថា​ បុរស​នេះ​ពិតជា​បាន​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​នោះ​មែន​ ៕​ បក្សី​ជាយ​ដែន​

IMG-20160518-WA0033

IMG-20160518-WA0032

006 copy copy

4

3

2

1

001 copy copy

Loading...

Leave a Reply

Your email address will not be published. Required fields are marked *