​រថយន្ត​ភ្លៅ​៥​ ហ្វ្រាំង​មិន​ស៊ី​បុក​ជាមួយ​រថយន្ត​ទី​កូ​ រួច​ជ្រុល​បុក​តូប​លក់​ចាប់ហួយ​ នៅ​ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​

​ខេត្តកំពង់ចាម​៖​ រថយន្ត​ធុន​ធំ​១​គ្រឿង​បាន​បើកបរ​នៅ​តាម​បណ្តោយ​ផ្លូវ​ខេត្ត​លេខ​៦០​ ហើយ​បាន​រេ​ចង្កូត​បុក​ជាមួយ​រថយន្ត​ទី​កូ​ ហើយ​បន្ត​ជ្រុល​ទៅ​បុក​តូប​លក់​ចាប់ហួយ​មួយ​ខ្នង​ទៀត​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​សុខ​ លាង​ ភូមិ​ដូន​ដី​ ឃុំ​ជ្រៃ​វៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ។​

​សាក្សី​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ថា​ រថយន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 3A-1143​ ប្រភេទ​ភ្លៅ​5​ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង​ លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ បាន​រេ​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ទី​កូ​ ដែល​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ ។​ បន្ទាប់​មក​ រថយន្ត​បង្ក​បាន​ធ្លាក់​ថ្នល់​ចុះ​មក​បុក​តូប​លក់ដូរ​មួយ​កន្លែង​ទៀត​ ដែល​នៅ​ជាយ​ថ្នល់​ខាងកើត​នោះ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​ ។​

​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ករណី​នេះ​កើតឡើង​ដោយសារ​ មូលហេតុ​ រថយន្ដ​ភ្លៅ​៥​ មាន​បញ្ហា​ជាន់​ហ្វ្រាំង​មិន​ស៊ី​ ទើប​បង្ក​គ្រោះថ្នាក់​កើតឡើង​ ។​ ប៉ុន្តែ​ទោះ​យ៉ាងណា​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​ គ្រាន់តែ​ខូ​ត​រថយន្ត​៣​គ្រឿង​ និង​តូប​លក់ដូរ​១​ខ្នង​ប៉ុណ្ណោះ​ ៕​

ww

ee

Loading...

Leave a Reply

Your email address will not be published. Required fields are marked *