​រថយន្ត​យី​ឌុប​កៀរ និង​កិន​កង់ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ស្លាប់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

ភ្នំពេញៈ ស្ត្រី​រោងចក្រ​ម្នាក់ បាន​ស្លាប់ បន្ទាប់ពី​ជិះ​កង់​សុខៗ ត្រូវបាន​រថយន្ត​យី​ឌុប បត់​ស្តាំ​កៀរ និង​កិន បង្ក​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង ៦ ព្រលប់ ថ្ងៃ​ពុធ ទី​៧ ខែមេសា ឆ្នាំ​២០២១ ត្រង់ចំណុច​ស្តុ​ប​ទួល​ពង្រ តាម​បណ្តោយ​ផ្លូវ វេ​ង​ស្រេង កែង​នឹង​ផ្លូវ ៥០ ម៉ែត្រ ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ ។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ សួន ចាន់​គា អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការ​រោងចក្រ ជិន ណា ស្នាក់នៅ​បន្ទប់​ជួល ម្តុំ​រោងចក្រ​អុ​ី​ខាង មាន​ស្រុកកំណើត នៅ​ភូមិ​សំពង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ជិះ​កង់​តួ​ស្រី ពណ៌​ទឹកប្រាក់​។ ចំណែក​រថយន្ត​បង្ក​ម៉ាក ហ៊ី​យាន់​ដាយ ជា​ប្រភេទ​រថយន្ត ដឹកទំនិញ​យី​ឌុប ៥​ភ្លៅ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A.0985 អ្នកបើកបរ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ ដែល​ឃើញ​ហេតុការណ៍ បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ គេ​ឃើញ​ស្ត្រី​រងគ្រោះ ខាងលើ បាន​ជិះ​កង់ តាម​បណ្ដោយ​ផ្លូវ វេ​ង​ស្រេង ក្នុងទិសដៅ​ពី​ខាងលិច មក​ខាងកើត ខណៈ​កំពុងតែ​ជិះ​សុខៗ ស្រាប់​តែមាន​រថយន្ត យី​ឌុប បើក​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​ខាងលិច មក​ខាងកើត ស្រប​ទិស​គ្នា បានមក​ដល់​ស្តុ​ប ទួល​ពង្រ ក៏​បត់​ស្ដាំ មិនបាន​ប្រយ័ត្ន ក៏បាន​កៀរ​កង់ និង​កិន បណ្ដាល​ឲ្យ​ស្ត្រី​រងគ្រោះ ខាងលើ បាត់បង់​ជីវិត​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ហើយ​រថយន្ត​មិនបាន​ឈប់ ទទួលខុសត្រូវ​នោះទេ បាន​ព្យាយាម បើក​រត់​ចេញពី​កន្លែងកើតហេតុ បាន​ចម្ងាយ​ប្រហែល ២០០ ម៉ែត្រ ត្រូវបាន​សមត្ថកិច្ច ឃាត់​បាន​ទាំង​រថយន្ត ទាំង​ម្ចាស់ យកទៅ​សួរនាំ នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ចោមចៅ​ទី​១ ដើម្បី​បន្ត​តាម​នីតិវិធី​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ ចុះមក​វាស់វែង យក​រថយន្ត និង​កង់​ទៅ​រក្សាទុក នៅ​ការិយាល័យ ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ ដ្ឋា​ន​នគរបាល រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា នៅពេល​ក្រោយ​។ ចំណែក​សព សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច ប្រគល់​ឲ្យ​សាច់ញាតិ ដឹក​យកទៅ​ស្រុកកំណើត ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Loading...