​រថយន្ត​លុ​ច្ស​ស៊ី​ស​ RX-300​ ចុះ​កំពង់ចម្លង​ព្រែក​អុងប៉ាង​ ច្រឡំ​ជាន់​ហ្គា​ធ្លាក់ទឹក​ស្លាប់​៧​នាក់​

​ខេត្តកណ្តាល​៖​ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ នៅ​ម៉ោង​ប្រមាណ​ ៨៖៣៥​នាទី​យប់​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០១៦​នេះ​ មាន​រថយន្ត​លុ​ច្ស​ស៊ី​ស​ RX-300​ មួយ​គ្រឿង​ បាន​បើក​ចុះទូក​ចម្លង​ព្រែក​អុងប៉ាង​ តែ​ពេល​កំពុង​បើករថយន្ត​ចុះទូក​ចម្លង​ បាន​ច្រឡំ​ជាន់​ហ្គា​ បណ្តាល​ឲ្យ​រថយន្ត​ស្ទុះ​ធ្លាក់​ទឹកតែ​ម្តង​។​

​បើ​តាម​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​រថយន្ត​នោះ​មាន​ក្មេង​ ៥​នាក់​។​

​សមត្ថកិច្ច​បាន​អះអាង​ចុង​ក្រោយ​ថា​ អ្នកដំណើរ​នៅ​ក្នុង​រថយន្ត​ទាំង​ក្មេង​ចាស់​សរុប​ ៧​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​ទាំងអស់​៕

1

E

Loading...

Leave a Reply

Your email address will not be published. Required fields are marked *