​រថយន្ត​ កុងតឺន័រ​ កិន​ខ្ទេច​ក្បាល​ សិស្សសាលា​ទាំង​ព្រឹក​

ភ្នំពេញ​ :​ ឧប្បត្តិហេតុ​ចរាចរ​មួយ​បាន​កើតឡើង​ទាំង​ព្រឹក​ក្រោយ​ពី​រថយន្ត​ដឹក​កុងតឺន័រ​ បាន​បុក​និង​កិន​សិស្សសាលា​ម្នាក់​ខ្ទេច​ខួរ​ កាលពី​ វេលា​ម៉ោង​ប្រមាណ​៥:៣០​ព្រឹក​ ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​ ៣៧១​ ក្នុងភូមិ​ ត្នោត​ជ្រុំ​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ ។​

​យោង​តាម​អ្នក​ឃើញ​ហេតុការណ៍​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ស្ត្រី​វ័យក្មេង​ខាងលើ​នេះ​ ជិះ​ម៉ូតូ​ម៉ាក​ និ​ច​ តែ​ម្នាក់ឯង​ ដោយ​មាន​ពាក់មួក​សុវត្ថិភាព​ការពារ​ត្រឹមត្រូវ​ តាម​បណ្តោយ​ផ្លូវ​លេខ​ ៣៧១​ ក្នុង​ទិស​ដៅ​ពី​លិច​មក​ កើត​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ដោយសារ​ស្ត្រី​រង​គ្រោះ​ បើក​ម៉ូតូ​ រៀង​លឿន​បន្តិច​ បណ្តាល​ឲ្យ​ទាក់​ដៃចង្កូត​ជា​ មួយ​នឹង​ម៉ូតូ​ ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ ហើយ​បណ្តាល​ឲ្យ​ដួល​ស្រប​ពេល​រថយន្ត​ ដឹក​កុងតឺន័រ​បើក​មក​ដល់​ ក៏​កិន​ចំ​ ក្បាល​ខ្ទេច​តែ​ម្តង​ទៅ​ ។​

​សមត្ថកិច្ច​បាន​និយាយ​ថា​ ក្រោយ​កើតហេតុ​ជន​បង្ករ​បាន​រត់គេច​ខ្លួន​ ដោយ​បន្សល់​រថយន្ត​កុង​ទ័​រ​ន័​រ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3A-4674​ទុក​នៅ​កន្លែង​កើតហេតុ​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​មា​៉​ក​ NEX​ ពណ៌​ ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1C-1357​ រួច​សមត្ថកិច្ច​ក៍​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ពេល​ក្រោយ​ ។​ ប្រជាពលរដ្ឋ​បាន​ចាត់​ទុក​ថា​ អ្នក​បើករថយន្ត​កុងតឺន័រ​ភាគច្រើន​ប្រើប្រាស់​គ្រេ​ឿ​ង​ញៀន​ ហើយ​អា​ជា្ញ​ធ​មាន​សមត្ថកិច្ច​គួរ​មាន​វិធានការ​រឹត​បន្តឹង​ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *