​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​១០​ផ្ទាំង​នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ត្រូវ​រថយន្ត​បុក​បាក់​

​ភ្នំពេញ​៖​ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​១០​ផ្ទាំង​បាន​បាក់​រ៉ា​យ​ប៉ាយ​ពេញ​ផ្លូវ​ ដោយសារ​តែ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​ បើករថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​រេ​ចង្កូត​បុក​រះ​ពេញទំហឹង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្សី​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ហា​យ​ឡែ​ន​ឌ័​រ​ ព​ណ៍​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AA-6326​ បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​ តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រ៉ុ​ស្សី​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ពេល​មក​ដល់​ចំណុច​កើ​តេ​ហ​តុ​ បាន​រេ​ចង្កូត​បុ​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១០​ផ្ទាំង​ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ ។​

​ក្រោយ​ពី​កើតហេតុ​ អ្នក​បើករថយន្ត​បង្ករ​រូប​នោះ​បាន​គេចខ្លួន​បាត់​ស្រមោល​ ដោយ​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​ ។​ បន្ទាប់​មក​ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ វាស់វែង​ រួច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ ៕

sw

w

Loading...

Leave a Reply

Your email address will not be published. Required fields are marked *