​រំលោភ​សម្លាប់​ចោល​ រួច​ចងក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​

​ខេត្តមណ្ឌលគិរី​៖​ អំពើ​ឃាតកម្ម​មួយ​បាន​កើតឡើង​ចំពោះ​អនីតិជន​អាយុ​១២​ឆ្នាំ​ ត្រូវ​គេ​ចាប់រំលោភ​ ហើយ​សម្លាប់​ចោល​យ៉ាង​ព្រៃផ្សៃ​ ប៉ុន្តែ​អ្វី​ដែល​កម្ម​ពៀរ​ទន់​ហន់​នោះ​ ជនសង្ស័យ​ក្នុង​អំពើ​រំលោភ​ សម្លាប់​នេះ​ មិនដឹង​យ៉ាងម៉េច​បែរជា​ចងក​សម្លាប់​ខ្លួនឯង​ស្លាប់​ផង​ដែរ​ ។​

​ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​ ០៧​ និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​២០១៦​ ត្រង់​ខ្ទម​ស្រែ​មួយ​កន្លែង​ ភូមិ​ស្រែ​ហ៊ុយ​ ឃុំ​ស្រែ​ហ៊ុយ​ ស្រុក​កោះ​ញែក​ ខេត្តមណ្ឌលគិរី​ ។​

​ស្នងការ​រង​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​ក្មេង​ ស្រី​ជនជាតិ​វៀតណាម​ រង​គ្រោះ​កំពុង​ចាំផ្ទះ​ និង​ចាំ​ស្រះ​ត្រី​មួយ​កន្លែង​ខាងក្រោយ​ភូមិ​ស្រែ​ហ៊ុយ​ ឃុំ​ស្រែ​ហ៊ុយ​ ស្រុក​កោះ​ញែក​ផ្ទះ​ និង​ស្រះ​ត្រី​ខាងលើ​នេះ​ គឺជា​កម្ម​សឹ​ទ្ធ​របស់​លោក​ ហួត​ សូ​នី​អភិបាលរង​ស្រុក​កោះ​ញែក​ដែល​លោក​អភិបាល​រូប​នោះ​ ជួល​គ្រួសារ​វៀតណាម​ឲ្យ​មក​ចាំ​ដី​។​

​ប្រភព​បន្ត​ថា​ ជនសង្ស័យ​ស្រប​ពេល​ដែល​មានឱកាស់​ល្អ​បាន​បបួល​ក្មេង​ស្រី​ ទៅ​លេង​ខ្ទម​ចាំចម្ការ​របស់​ខ្លួន​ដែល​នៅ​ក្បែរ​នោះ​ហើយ​ចាប់រំលោភ​បាន​សម្រេច​ បន្ទាប់​ពី​រំលោភ​រួច​អា​ ក​ សម្លាប់​ចោល​នៅ​ក្នុង​ខ្ទម​នោះ​តែ​ម្តង​ ហើយ​ជនសង្ស័យ​ខាងលើ​ក៍បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ឡើង​ចងក​ សម្លាប់​ខ្លួន​នៅ​ខ្ទម​របស់​ខ្លួន​បញ្ចប់ជីវិត​ជាមួយ​ក្មេង​ស្រី​នោះ​ដែរ​ ។​

​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ង្វៀ​ង​ ជី​វ៉ាង​ អាយុ​12​ឆ្នាំ​ជនជាតិ​វៀតណាម​ រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​ចាំ​ដី​ផ្ទះ​ស្រះ​ចឹ​ញ្ចឹ​ម​ត្រី​អោយ​លោក​ ហួត​ សូ​នី​ អភិបាលស្រុក​កោះ​ញែក​ រីឯ​ជនសង្ស័យ​ឈ្មោះ​ ត្រែ​ក​ ខ្វាក់​ អាយុ​27​ឆ្នាំ​ ជនជាតិ​ព្នង​ រស់នៅ​ភូមិ​ ឃុំ​ កើតហេតុ​ជាមួយ​គ្នា​ ហើយ​បាន​ចងក​សម្លាប់​ខ្លួន​ផង​ដែរ​ ៕​

7

1

2

3

4

5

6

Loading...

Leave a Reply

Your email address will not be published. Required fields are marked *