​លែងលះ​ប្រពន្ធ​ថ្មីៗ​ បែរជា​ចាប់រំលោភ​ប្អូនថ្លៃ​ទើប​ឆ្លងទន្លេ​៣​ខែ​រហូត​បាន​សម្រេច​

​ខេត្តកំពង់ស្ពឺ​៖​ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ បន្ទាប់​ពី​សង្ស័យ​ថា​ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ប្អូនថ្លៃ​ដែល​ទើប​ឆ្លងទន្លេ​រយៈពេល​៣​ខែ​ប៉ុណ្ណោះ​រហូត​បាន​សម្រេច​ ខណៈ​បុរស​រូប​នេះ​ ទើបតែ​លែងលះ​ប្រពន្ធ​បាន​មួយ​ឆ្នាំ​កន្លង​មក​នោះ​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ការ​ចាប់ខ្លួន​ជនសង្ស័យ​របស់​សមត្ថកិច្ច​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩​ ខែមេសា​ ឆ្នាំ​២០១៦​ ។​ ជនសង្ស័យ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ ទិ​ត្យ​ ឈី​ម​ ភេទ​ប្រុស​ អាយុ​35​ឆ្នាំ​ រស់នៅ​ភូមិ​ចំការ​វាល​ ឃុំ​ក្រាំ​អំពិល​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​បាន​លែងលះ​ជាមួយ​ប្រពន្ធ​ឈ្មោះ​ ណាំ​ ញ៉ា​ញ់​ អាយុ​37​ឆ្នាំ​ នៅ​ភូមិ​អ​ង្វែ​ ឃុំ​ក្រាំង​អំពិល​ ស្រុក​សំរោង​ទង​អស់​រយៈពេល​ជាង​1​ឆ្នាំ​ហើយ​ ស្រាប់តែ​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​៩​ ខែមេសា​ ឈ្មោះ​ទិ​ត្យ​ ឈី​ម​ រូប​នេះ​បាន​ធ្វើ​សកម្មភាព​រំលោភ​ប្អូនថ្លៃ​ ឈ្មោះ​ណ​.​ច​.​ន​.​ អាយុ​31​ឆ្នាំ​ ដែល​ទើប​ ឆ្លងទន្លេ​បាន​រយៈពេល​ជាង​3​ខែ​ រហូត​បាន​សម្រេច​ ។​ ជន​រង​គ្រោះ​បាន​ស្រែក​អោយ​ប្តី​ជួយ​ បន្ទាប់​មក​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​។​

​បច្ចុប្បន្ន​ ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ ៕

photo_2016-04-11_11-02-02

photo_2016-04-11_11-01-59

Loading...

Leave a Reply

Your email address will not be published. Required fields are marked *