​លោកពូ​ទី​ន​ អះអាង​ថា​ មិត្ត​របស់​លោក​ មិនមែន​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នោះ​ឡើយ​

​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ បាន​ថ្លែង​ថា​ មិត្ត​របស់​លោក​ម្នាក់​ដែល​មានឈ្មោះ​ស្ថិត​នៅ​ក្នុង​បញ្ជី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​ Panama​ Papers​ នោះ​ គឺ​ពុំ​បាន​ធ្វើ​អ្វី​ខុស​នោះ​ឡើយ​ ។​ រូបគេ​ចំណាយ​លុយ​ដែល​បាន​ពី​ការ​ធ្វើ​មុខ​ជំនួញ​ ទិញ​ឧបករណ៍​តន្ត្រី​តម្លៃ​ថ្លៃ​ ហើយ​បាន​បរិច្ចាគ​ដល់​ស្ថាប័ន​សាធារណៈ​ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ផ្អែក​លើ​មូលដ្ឋាន​ឯកសារ​ពី​ Panama​ ដែល​ជា​ស្ថាប័ន​ច្បាប់​នោះ​ បាន​ចោទប្រកាន់​ថា​ លោក​ Sergei​ Roldugin​ អ្នកលេង​សូ​ឡូ​ និង​ជា​មិត្តភក្តិ​របស់​លោកពូ​ទី​ន​ ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​មុខ​ជំនួញ​យ៉ាង​ធំធេង​របស់​ខ្លួន​ ដែល​ករណី​នេះ​ត្រូវ​គេ​សង្ស័យ​ថា​ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មេដឹកនាំ​ប្រទេស​រុ​ស្ស៊ី​ ។​

​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​នៅ​ទីក្រុង​ St​ Petersburg​ លោកពូ​ទី​ន​បាន​បញ្ជាក់​ថា​ ការ​ចេញផ្សាយ​ខាងលើ​នេះ​ជា​ចេតនា​មួយ​ប៉ុនប៉ង​បង្ក​អ​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ ដោយ​ប្រឌិត​ការ​ចោទប្រកាន់​ពី​អំពើ​ពុក​រលួយ​ ។​

​ថ្លែង​ជា​លើក​ដំបូង​ទាក់ទង​ព័ត៌មាន​បែកធ្លាយ​ខាងលើ​នេះ​ លោកពូ​ទី​ន​ បាន​បញ្ជាក់​ថា​ សត្រូវ​របស់​យើង​គឺ​នៅ​ពីលើ​បញ្ហា​ពាក់ព័ន្ធ​ទាំងនេះ​ ដោយសារ​តែ​ការ​សាមគ្គីភាព​ និង​ឯកភាព​ជាតិ​រុ​ស្ស៊ី​ ។​ ពួក​គេ​ប៉ុនប៉ង​បំបែក​យើង​ពី​ចំណុច​ទាំង​អស់នេះ​ គេ​ចង់​ធ្វើ​ឲ្យ​យើង​ចុះ​ខ្សោយ​ ។​ លោក​បន្ត​ថា​ ប្រាកដ​ណាស់​ គេ​ជា​មិត្ត​របស់​ប្រធានាធិបតី​ គេ​បាន​ធ្វើ​អីចឹង​ និង​ករណី​អីចឹង​ គឺ​ទំនងជា​មាន​អំពើ​ពុក​រលួយ​ហើយ​ ។​ ប៉ុន្តែ​ធាតុ​ពិត​ ពុំ​មាន​ដូច្នោះ​ឡើយ​ ។​

​លោក​ ពូ​ទី​ន​ បាន​បញ្ជាក់​ថា​ លោក​ Roldugin​ ជា​អ្នក​តន្ត្រី​ដ៏​អស្ចារ្យ​ និង​ជា​ម្ចាស់​ភាគហ៊ុន​យ៉ាង​ធំ​នៅ​ក្នុង​ក្រុមហ៊ុន​រុ​ស្ស៊ី​ ដែល​អាច​ឲ្យ​គាត់​រក​ប្រាក់​បាន​ខ្លះៗ​ ប៉ុន្តែ​មិន​វាល់​លែ​ន​ដុល្លារ​នោះ​ឡើយ​ ។​ លោកពូ​ទី​ន​ បាន​បញ្ជាក់​ថា​ លោក​ Roldugin​ ស្ទើរតែ​ចំណាយ​លុយ​ទាំងអស់​របស់​ខ្លួន​ដើម្បី​ទិញ​ឧបករណ៍​តន្ត្រី​យ៍​ដែល​មាន​តម្លៃ​ថ្លៃ​នៅ​បរទេស​ ហើយ​លោក​បាន​សម្រេច​ប្រគល់​ឧបករណ៍​នេះ​មក​ស្ថាប័ន​សាធារណៈ​របស់​រុ​ស្ស៊ី​ ។​ លោកពូ​ទី​ន​បញ្ជាក់​ថា​ លោក​ពិតជា​មោទនភាព​ណាស់​ដែល​មាន​មិត្តភក្តិ​បែប​នេះ​ ។​

​ឯកសារ​សម្ងាត់​ដែល​មាន​កម្រាស់​១១.៥​លាន​ទំព័រ​ របស់​ស្ថាប័ន​ច្បាប់​ Mossack​ Fonseca​ ក្នុង​ប្រទេស​ Panama​ គឺ​បាន​បែកធ្លាយ​ទៅ​ដល់​កាសែត​អា​ល្លឺ​ម៉​ង់​ឈ្មោះ​ Süddeutsche​ Zeitung​ ។​ ពួក​គេ​បន្ទាប់​មក​បាន​ក្លាយទៅជា​អ្នកស៊ើប​អង្កេត​យ៉ាង​ធំ​ទូលាយ​ ដោយ​មានការ​សម្របសម្រួល​ពី​សមាគម​ស៊ើ​ង​អង្កេត​អ្នកកាសែត​អន្តរជាតិ​ (ICIJ)​ ។​

​ឯកសារ​បែកធ្លាយ​ពី​អំពើ​ពុក​រលួយ​ទាំងនេះ​បាន​បរិយាយ​យ៉ាង​ពិស្តារ​ទៅ​លើ​មេដឹកនាំ​ជុំវិញ​ពិភពលោក​ ក្នុង​នោះ​បាន​ញាំ​ង​ឲ្យ​លោក​ Sigmundur​ David​ Gunnlaugsson​ នាយក​រដ្ឋមន្ត្រី​ប្រទេស​អ៊ៀ​កឡង់​ លាលែង​ពី​តំណែង​,​ ធ្វើ​ឲ្យ​លោក​ ដេ​វី​ដ​ កា​មឺ​រ៉ុ​ន​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ទទួល​រង​សម្ពាធ​ខ្លាំង​ពី​ស្ថាប័ន​កិច្ចការ​ហិរញ្ញវត្ថុ​ប្រទេស​របស់​ខ្លួន​ ក៏​ដូច​ជា​មានការ​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​នៅ​ក្នុង​ប្រទេស​អ៊ុយ​កែន​ពាក់ព័ន្ធ​ជាមួយ​លោក​ប្រធានាធិបតី​ បេ​ត្រូ​ ប៉ូ​រ៉ូ​សេន​កូ​ ផង​ដែរ​ ។​

​ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​នេះ​ ដែល​ស្ថិត​ក្រោម​ខ្សែបន្ទាត់​របស់​វិមាន​ក្រឹម​ឡាំង​នោះ​មិន​បាន់​សរសេរ​ចោទប្រកាន់​ ហើយ​ក៏​មិន​បាន​សរសេរ​បដិសេធន៍​ផង​ទេ​ ពាក់ព័ន្ធ​មេដឹកនាំ​កាន់​អំណាច​ជើង​ចាស់​ មុន​ពេល​ដែល​ការ​រៀបចំ​បោះ​ឆ្នោត​សភា​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៦​នោះ​ ។​

​លោក​ Dmitry​ Peskov​ អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ពូ​ទី​ន​ បាន​ច្រាន​ចោលការ​ចោទប្រកាន់​ថា​ មិត្តភក្តិ​របស់​លោកពូ​ទី​ន​ មាន​ពាក់ព័ន្ធ​ជាមួយ​អំពើ​ពុក​រលួយ​ ហើយ​ថា​ សមាគម​ស៊ើបអង្កេត​អ្នកកាសែត​អន្តរជាតិ​ ជា​អ្នក​ស្ថិត​នៅ​ពីក្រោយ​ ឯកសារ​ Panama​ ក្នុង​នោះ​មាន​រួម​បញ្ចូល​អតីតរដ្ឋមន្ត្រី​ការ​បរទេស​ច្រើន​រូប​ បុគ្គលិក​ស៊ី​អាយ​អេ​ និង​ក្រុម​ស៊ើបការណ៍​សម្ងាត់​ដទៃ​ផ្សេង​ទៀង​ផង​ដែរ​ ៕

russian-president-putin

Loading...

Leave a Reply

Your email address will not be published. Required fields are marked *