​លោក​អូ​បា​ម៉ា​៖​ ពិភពលោក​មានការ​ផ្លាស់​ប្តូរ​ នៅ​ពេល​ក្រុម​ភេរវកម្ម​មាន​អាវុធ​នុយក្លេអ៊ែរ​

​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ថ្លែង​ថា​ ក្រុម​ភេរវកម្ម​ដែល​ព្យាយាម​ដើម្បី​អាវុធ​នុយ​ក្លេ​អ៊េ​រ​ វាយប្រហារ​ភេរវកម្ម​នោះ​ គឺជា​រឿង​គំរាមកំហែង​យ៉ាង​ពិតប្រាកដ​ និង​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​មានការ​ផ្លាស់​ប្តូរ​ ។​

​លោក​អូ​បា​ម៉ា​ បាន​ថ្លែង​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​អាវុធ​នុយក្លេអ៊ែរ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ថា​ ពិភពលោក​គួរតែ​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​មួយ​ដើម្បី​ការពារ​ការ​វាយប្រហារ​ភេរវកម្ម​ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ ។​ លោក​បញ្ជាក់​ថា​ សន្តិសុខ​ពិភពលោក​មានការ​ផ្លាស់​ប្តូរ​ នៅ​ពេល​ដែល​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ទទួល​បាន​អាវុធ​បរមាណូ​នោះ​ ។​

​ប្រទេស​ជាង​៥០​បាន​ចូលរួម​កិច្ចប្រជុំ​ស្តី​អំពី​បញ្ហា​សន្តិសុខ​អាវុធ​នុយក្លេអ៊ែរ​ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ។​ ក្រុម​មេដឹកនាំ​ទាំងនេះ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​គំរាមកំហែង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ ព្រមទាំង​ការ​ព្រងើយកន្តើយ​ពី​សំណាក់​ប្រទេស​រុ​ស្ស៊ី​ផង​ដែរ​ពាក់ព័ន្ធ​បញ្ហា​នេះ​ ។​

​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ បាន​បដិសេធន៍​ចូលរួម​កិច្ចប្រជុំ​ស្តី​អំពី​សន្តិសុខ​អាវុធ​នុយក្លេអ៊ែរ​ រៀង​ចំ​ឡើង​ដោយ​អា​មេ​រិ​ក​ ។​ រីឯ​លោកនាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ណា​វ៉ាស​ សារី​ហ្វ​ បាន​លុប​ចោល​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​ ដោយសារ​តែ​មានការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​ទីក្រុង​ ឡា​ហ័​រ​ ។​ រុ​ស្ស៊ី​ និង​ប៉ា​គី​ស្ថាន​ សុទ្ធតែ​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ ៕​

fh

sd

Loading...

Leave a Reply

Your email address will not be published. Required fields are marked *