​លោក​ ច​ន​ ឃើ​រី​ ក្លាយជា​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​ទី​មួយ​ដែល​ទៅ​កាន់​ទី​ទម្លាក់​គ្រាប់បែកបរមាណូ​នៅ​ជប៉ុន​

​លោក​ច​ន​ ឃើ​រី​ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ កាលពី​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០១៦​ បាន​ក្លាយជា​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​ដំបូង​គេ​បំផុត​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សារមន្ទីរ​ហ៊ី​រូ​ស៊ី​ម៉ា​ (Hiroshima)​ ប្រទេស​ជប៉ុន​ ទីកន្លែង​ដែល​អា​មេ​រិ​ក​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ក្នុង​ឆ្នាំ​១៩៤៥​ ។​ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ជា​ការ​ត្រួសត្រាយ​ផ្លូវ​មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ ប្រធានាធិបតី​អា​មេ​រិ​ក​នៅ​ខែ​ខាង​មុខ​នេះ​ផង​ដែរ​ ។​

​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​កមួយ​រូប​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៩​ ខែមេសា​ថា​ លោក​ច​ន​ ឃើ​រី​ នឹង​មិន​សុំ​ទោស​ពាក់ព័ន្ធ​ការ​ដែល​អា​មេ​រិ​ក​ទម្លាក់​គ្រាប់បែកបរមាណូ​នោះ​ឡើយ​ អំឡុង​ពេល​ដែល​លោក​ច​ន​ ឃើ​រី​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​សម​ភាគី​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង​៧​ (G7)​ រួម​មាន​៖​ ជប៉ុន​,​ អង់គ្លេស​,​ អា​ល្លឺ​ម៉​ង់​,​ កា​ណា​ដា​,​ អ៊ី​តា​លី​ និង​បារាំង​ ស្ថិត​នៅ​ទីក្រុង​ភាគ​ខាងលិច​ជប៉ុន​ដែល​ធ្លាប់​ទទួល​រង​ការ​កម្ទេច​ដោយ​គ្រាប់បែកបរមាណូ​របស់​អា​មេ​រិ​ក​នោះ​ ។​

​ថ្លែង​មុន​ពេល​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ លោក​ច​ន​ ឃើ​រី​ បាន​បញ្ជាក់​ថា​ លោក​មានការ​រីករាយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីនោះ​ ដោយ​លោក​រំពឹង​ថា​ ពិភពលោក​ទាំង​បានដឹង​ពី​តម្លៃ​នៃ​សន្តិភាព​ សារសំខាន់​នៃ​សម្ពន្ធមិត្ត​ដ៏​រឹង​មាំ​ រួម​គ្នា​ធ្វើការ​ដើម្បី​សុវត្ថិភាព​ពិភពលោក​ ហើយ​ពិសេស​ជាង​នេះ​ទៀត​នោះ​ គឺ​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​អាវុធ​មហា​ប្រល័យ​លោក​ ។​

​លោក​ឃើ​រី​ បាន​បន្ត​ទៀត​ថា​ នៅ​ខណៈ​នេះ​យើង​មក​ពី​និត្យ​មើល​អំពី​អតីតកាល​ និង​គោរព​ចំពោះ​អ្នក​ដែល​បាន​បាត់​ បង់ជីវិត​ ។​ ប៉ុន្តែ​លោក​ឃើ​រី​ អះអាង​ថា​ ដំណើរ​ទស្សនកិច្ច​លោក​ គឺ​មិនមែន​ស្តែង​ពី​អតីត​កាលនោះ​ឡើយ​ គឺជា​ដំណើរ​ទស្សនកិច្ច​ដើម្បី​បច្ចុប្បន្នភាព​ និង​អនាគតកាល​ ជា​ពិសេស​ការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ដែល​យើង​បាន​កសាង​ឡើង​ ។​

​អា​មេ​រិ​កបាន​ទម្លាក់​គ្រាប់បែកបរមាណូ​កាលពី​ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​១៩៤៥​ នៅ​ទីក្រុង​ ហ៊ី​រូ​ស៊ី​ម៉ា​ ធ្វើ​ឲ្យ​ទីក្រុង​ទាំងមូល​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​សម្លាប់​មនុស្ស​រហូត​ដល់​១៤០.០០០​នាក់​ ។​ នៅ​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​១៩៤៥​ អា​មេ​រិ​កបាន​ទម្លាក់​គ្រាប់បែកបរមាណូ​មួយ​គ្រាប់​ទៀត​នៅ​ទីក្រុង​ ណា​ហ្គា​សា​គី​ (Nagasaki)​ ហើយ​នៅ​៦​ថ្ងៃ​បន្ទាប់​មក​ ជប៉ុន​ប្រកាស​ចុះចាញ់​ ។​

​សារមន្ទីរ​ហ៊ី​រូ​ស៊ី​ម៉ា​បាន​ដាក់​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​រន្ធត់​ពី​ហេតុការណ៍​ទម្លាក់​គ្រាប់បែកបរមាណូ​ ជា​ពិសេស​ខោអាវ​ជន​រង​គ្រោះ​ដែល​រហែក​ និង​ឆេះ​ខ្លោច​ ព្រមទាំង​ត្រីចក្រយានយន្ត​របស់​កុមារ​អាយុ​៣​ឆ្នាំ​ម្នាក់ដែល​បានស្លាប់​ដោយសារ​ភ្លើង​ឆេះ​ និង​សាច់ឈាម​របស់​ជន​រង​គ្រោះ​ធ្លាក់​ជ្រុះ​ពី​ដៃ​របស់​ពួក​គេ​ ៕​ សុមេធ
abc

Loading...

Leave a Reply

Your email address will not be published. Required fields are marked *