​លោក​ ណាំ​ ហ៊ា​ង​ បូម​ខ្សាច់​អនាធិបតេយ្យ​បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​រស់នៅ​មាត់ទន្លេ​

​ខេត្តកណ្តាល​៖​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ជាប់​ និង​មាត់ទន្លេ​មេគង្គ​ក្នុងភូមិ​ស្វាយ​ជ្រំ​ ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​បាក់​ស្រុត​ផ្ទះសម្បែង​របស់​គាត់​ចូល​ទឹកទន្លេ​នៅ​រដូវ​ទឹក​តំឡើង​ ដោយសារ​តែ​ឈ្មួញ​បូម​ខ្សាច់​ឈ្មោះ​ ណាំ​ ហ៊ា​ង​ធ្វើ​សកម្មភាព​បូម​អនាធិបតេយ្យ​នៅ​ក្នុង​ដង​ទន្លេ​ដោយ​បូម​នៅ​តែ​ក្បែរៗ​ច្រាំង​ចល័ត​ទី​នេះ​បន្តិច​ទីនោះ​បន្តិច​ រំខាន​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ ដោយ​សំឡេង​រំពង​ពី​ម៉ាស៊ីន​បូម​ខ្សាច់​ ទុក​លំបាក​របស់​បួ​ក​គាត់​នេះ​បាន​កើត​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​មេ​ឈ្មួញ​រូប​នេះ​មានការ​ត្រូវរ៉ូវ​ជាមួយ​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​ ទើប​គេ​អាច​ធ្វើ​សកម្មភាព​បូម​បាន​ដោយ​រលូន​បែប​នេះ​។​

​បើ​យោង​តាម​ប្រ​ព​ជា​ពលរដ្ឋ​ដែល​រស់នៅ​តាម​មាត់ទន្លេ​ក្នុងភូមិ​ស្វាយ​ជ្រំ​បាន​និយាយ​ថា​ ទូក​បូម​ខ្សាច់​របស់​លោក​ថៅកែ​ ណាំ​ ហ៊ា​ង​ បាន​ធ្វើ​សកម្មភាព​បូម​ចល័ត​នៅ​ក្នុង​ដង​ទន្លេ​ក្នុង​ឃុំ​ព្រែក​ដំបង​មួយ​ថ្ងៃ​ឥត​ឈប់​គ្រប់កន្លែង​ទាំងអស់​ដោយ​បូម​នៅ​អែបៗ​ និង​មាត់ច្រាំង​ទន្លេ​ដោយ​គេ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ​ និយាយ​ឲ្យ​ចំ​គេ​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ប៉ុណ្ណោះ​ ចំណែកឯ​អាជ្ញាធរ​ឬ​ជំនាញ​មូលដ្ឋាន​ហាក់បីដូចជា​បណ្តែតបណ្តោយ​ឲ្យ​ឈ្មោះ​ ណាំ​ ហ៊ា​ង​ ធ្វើ​តាមតែ​អំពើ​ចិត្ត​មិន​ មាន​វិធានការ​អ្វី​ទាំងអស់​ទំនងជា​ទទួល​បាន​លាភ​សក្តា​រៈ​មិន​តិច​នោះ​ទេ​ក្នុង​១​ឆ្នាំ​ បានជា​បិទ​ភ្នែក​សំងំ​ធ្វើ​មិនដឹងមិនឮ​ទាំង​ប្រជាពលរដ្ឋ​រស់នៅ​ទុក​ព្រួយ​ភ័យ​ខ្លាច​និង​ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​បាក់​ផ្ទះ​របស់​គាត់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​នោះ​នា​ពេល​រដូវ​ទឹក​តំឡើង​ខាង​មុខ​ ។​

​ពួក​គាត់​បាន​បន្ត​ថា​ ច្រាំង​ទន្លេ​នៅ​ក្នុងភូមិ​របស់​គាត់​ក្នុង​មួយ​ឆ្នាំៗ​បាក់​ស្រុត​មិន​តិច​នោះ​ដោយ​កន្លែង​ខ្លះ​ បាក់​រហូត​ដល់​ប្រជាពលរដ្ឋ​អស់​ដី​នៅ​ និង​កន្លែង​ខ្លះ​បាក់​ត្រឹម​សរស​ផ្ទះ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ ខ្លាំង​នេះ​គឺ​ដោយសារ​តែ​សកម្មភាព​បូម​ខ្សាច់​បែប​អនាធិបតេយ្យ​គ្មាន​ច្បាប់ទម្លាប់​របស់​លោក​ ណាំ​ ហ៊ា​ង​ ប្រសិនបើ​គាត់​បូម​គោរព​ទៅ​តាម​ការ​កំណត់​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​ដោយ​មាន​កំណត់​គម្លាត​ត្រឹមត្រូវ​នោះ​វា​មិន​មាន​អ្វី​ប៉ះពាល់​ដល់​ច្រាំង​ទន្លេ​នោះ​ឡើយ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គាត់​បូម​ស្រេច​តែ​ក្បាលចិត្ត​របស់​គាត់​ ចល័ត​ទៅ​ទី​នេះ​បន្តិច​ទីនោះ​បន្តិច​ក្នុងភូមិ​សាស្ត្រ​ស្វាយ​ជ្រំ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ទាំង​ភ័យ​ខ្លាច​មិន​ដេក​ពួក​ព្រោះតែ​ការ​បាក់​ស្រុត​ ចំណែកឯ​ឈ្មួញ​ខាងលើ​ទទួល​បាន​ផលប្រយោជន៍​ខ្ពស់​ដោយ​ចំណាយ​បង់ពន្ធ​ជូន​រដ្ឋ​១​សេន​ណា​ឡើយ​ ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ចូល​រដ្ឋ​ក្នុង​មួយ​ឆ្នាំ​មិន​តិច​នោះ​ទេ​ ដូច្នេះ​ហើយ​ពួក​គាត់​សំណូមពរ​ដល់​ក្រសួង​រ៉ែ​ និង​ថាមពល​ ក៏​ដូច​ជា​លោក​ អភិបាល​ខេត្តកណ្តាល​មេត្តា​ចុះ​ទៅ​ពិនិត្យ​មើល​ទូក​បូម​ខ្សាច់​របស់​ឈ្មួញ​រូប​នេះ​ផង​ ៕​

we

Loading...

Leave a Reply

Your email address will not be published. Required fields are marked *