​លោក​ សៅ​ សាវ៉ា​ត​ ស្នងការ​រង​ខេត្តមណ្ឌលគិរី​ ត្រូវ​មន្ត្រី​ក្រោម​ឱវាទ​រិះគន់​ពី​អំពើ​ពុក​រលួយ​

ខេត្តមណ្ឌលគិរី​ ៖​ លោក​ សៅ​ សាវ៉ា​ត​ បច្ចុប្បន្ន​ជា​ស្នងការ​រង​ទទួល​បន្ទុក​ការិយាល័យ​ហិរញ្ញវត្ថុ​ និង​ភស្តុ​ភា​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ ត្រូវ​បាន​មន្ត្រី​ក្រោម​ឱវាទ​រិះគន់​យ៉ាង​ចាស់ដៃ​ ពី​អំពើ​ពុក​រលួយ​របស់​លោក​ កាល​នៅ​កាន់​ជា​ប្រធាន​ការិយាល័យ​បុគ្គលិក​។​

​ក្រុម​មន្ត្រី​ ដែល​ស្នើ​សុំ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ ពេល​នៅ​កាន់​ជា​ប្រធាន​ការិយាល័យ​បុគ្គលិក​ លោក​ សៅ​ សាវ៉ា​ត​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ច្រើន​ ដូច​ជា​តម្លើង​ឋា​ន្ត​រ​ស័ក្តិ​ និង​ការ​ចាត់ចែង​ប៉ុស្តិ៍​ ដោយ​តម្លើង​ឋា​ន្ត​រ​ស័ក្តិ​ និង​ប្រគល់​ប៉ុស្តិ៍​សំខាន់ៗ​ឲ្យ​តែ​បក្ខពួក​ និង​បងប្អូន​សាច់ញាតិ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។​ ក្នុង​នោះ​ ប្រពន្ធ​របស់​លោក​ ក៏​ដូច​ជា​ប្រពន្ធ​របស់​លោក​ ញ៉ែ​ម​ វ​ណ្ណី​ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ ត្រូវ​លោក​ដាក់​បញ្ចូល​ក្នុង​ក្រប​ខណ្ឌ​ប៉ូលិស​ដោយ​មាន​ឋា​ន្ត​រ​ស័ក្តិ​ខ្ពស់​ និង​មិន​ដែល​មក​ធ្វើការ​សោះ​ គឺ​ឃើញ​យូរៗ​ម្តង​ប៉ុណ្ណោះ​។​

​ប្អូនស្រី​ និង​កូនប្រុស​ ដែល​មានឈ្មោះ​ អាន​ ចាន់​តុ​ន​ និង​ឈ្មោះ​ ស៊ុន​ បញ្ញា​ ក៏​ត្រូវ​បាន​លោក​ សៅ​ សាវ៉ា​ត​ ដាក់​បញ្ចូល​ទៅ​ក្នុង​ក្រប​ខណ្ឌ​ជា​មន្ត្រី​នគរបាល​ជាតិ​ខេត្តមណ្ឌលគិរី​ដែរ​ ដោយ​មិន​ដែល​ឃើញ​មក​ធ្វើការ​នោះ​ទេ​ ពោល​គឺ​បច្ចុប្បន្ន​ពួក​គេ​នៅ​ទីក្រុង​ភ្នំពេញ​។​

​ក្នុង​នោះ​ដែរ​ បងប្អូន​ដែល​ជា​សាច់ញាតិ​ជាប់​សាច់ឈាម​ជាមួយ​មក​ពី​ស្រុក​ជាមួយ​គ្នា​ ក៏​ត្រូវ​លោក​ សៅ​ សាវ៉ា​ត​ ដាក់​បញ្ចូល​ និង​មាន​តួនាទី​ល្អ​ផង​ដែរ​ ដូច​ជា​អធិការ​ស្រុក​ពេ​ជ្រា​ដា​ អធិការ​ស្រុក​កែវ​សី​ម៉ា​ ជាដើម​ ក្នុង​នោះ​មិន​ទាន់​រាប់​ទាំង​មេ​ប៉ុស្តិ៍​ និង​អនុ​ប៉ុស្តិ៍​ជា​ច្រើន​ទៀត​ ដូច​ជា​ប៉ុស្តិ៍​ដាក់​ដាំ​ ណាំ​លៀរ​ និង​ប៉ុស្តិ៍​ឡា​បា​ខេ​ គឺ​សុទ្ធសឹងតែ​ជា​បងប្អូន​ កូនក្មួយ​ ជីដូនមួយ​របស់​លោក​ សៅ​ សាវ៉ា​ត​ ទាំងអស់​។​

​ចំណែក​ការ​ប្រឡង​ជ្រើសរើស​ក្រប​ខណ្ឌ​មន្ត្រី​នគរបាល​កាលពី​ចុងឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​វិញ​ គឺ​សុទ្ធសឹងតែ​មានការ​រៀបចំ​ទុក​ទាំងអស់​ ពោល​គឺ​បេក្ខជន​ដែល​ដាក់​ពាក្យ​ប្រឡង​បើ​មាន​លុយ​ ឬ​ជា​សាច់ញាតិ​ គឺ​ប្រឡង​ជាប់​ទាំងអស់​ ដោយ​មិន​ខ្វល់​ពី​រឿង​ធ្លាក់​ឡើយ​។​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *