​លោក ម៉ៃ ផ​ម​ផេ​វ រដ្ឋមន្ត្រីការបរទេស​អាមេរិក បា​នចាប់ផ្តើម​ជំនួប​ពិភាក្សា​ជាមួយ​សម​ភាគី​កូរ៉េខាងជើង

​លោក ម៉ៃ ផ​ម​ផេ​វ រដ្ឋមន្ត្រីការបរទេស​អាមេរិក បា​ន​ចាប់ផ្តើម​ជំនួប​ពិភាក្សា​ជាមួយ​សម​ភាគី​កូរ៉េខាងជើង​របស់លោក នៅ​ថ្ងៃ​សៅរ៍​ទី​៧​ខែកក្កដា ពេលដែល​ប្រទេស​​ជាស​ត្រូវ​ចាស់​នឹង​គ្នា​នេះ កំពុងតែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការធ្វើផែនការ​អំពី​ការរំលាយ​អាវុធ​នុយក្លេអ៊ែរ​។​

​លោក ផ​ម​ផេ​វ បាន​ស្ថិតនៅ​វិមាន​រដ្ឋ​នៅ​ទីក្រុង​ព្យុងយ៉ាង​នៅក្នុង​ថ្ងៃទី​២​នៃ​ជំនួប​ពិភាក្សា​ជាមួយ​លោក គីម យ៉ុង ឆុ​ល ជាម​នុស្ស​ជំនិត​ដៃស្តាំ​របស់​មេដឹកនាំ​កូរ៉េខាងជើង​​លោក គីម ជុង​អ៊ុន ។​

​គេ​មិន​ច្បាស់​ទេ​ថា​តើ លោក​ផ​ម ផេ​វ នឹងត្រូវ​បានផ្តល់​ការ​ចូលជួប​មេដឹកនាំ​ខាងជើង​នេះដែរ​ឬ​អត់​នោះទេ​នៅ​ពេលដែល លោក​ព្យាយាម​រក​វិធី​ឬ​មធ្យោបាយ​ជាក់ច្បាស់​​និង​លម្អិត​ដើម្បី​ឆ្ពោះទៅរក “​ការរំសាយ​អាវុធ​នុយ​ក្លេអ៊ែរ​ទាំងស្រុង​” នៅ​ឧបទ្វីប​កូរ៉េ ដើម្បី​សម្រេចបាន​ដូច​អ្វីដែល​បាន​ព្រមព្រៀងគ្នា​ដោយ​លោក​គីម ជុង អ៊ុន និង​ប្រ​ធា​​នា​ធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ខែ​មុន​។

​នេះ​ជា​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​៣​របស់លោក​ម៉ៃ ផ​ម​ផេ​វ ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​៕

Loading...