TOPSHOT - This handout picture released on May 25, 2016 by the Italian Navy (Marina Militare) shows the shipwreck of an overcrowded boat of migrants off the Libyan coast today. At least seven migrants have drowned after the heavily overcrowded boat they were sailing on overturned, the Italian navy said. The navy said 500 people had been pulled to safety and seven bodies recovered, but rescue operations were continuing and the death toll could rise. The navy's Bettica patrol boat spotted "a boat in precarious conditions off the coast of Libya with numerous migrants aboard," it said in a statement. / AFP PHOTO / MARINA MILITARE AND AFP PHOTO / STR / RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / MARINA MILITARE" - NO MARKETING NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS

​វិបត្តិ​ជនភៀសខ្លួន​៖​ រាប់​សិប​នាក់​ត្រូវ​ស្លាប់​ក្នុង​ហេតុការណ៍​ក្រឡាប់​នាវា​នៅ​សមុទ្រ​លី​ប៊ី​

ជនភៀសខ្លួនរហូតដល់ជាង៣០នាក់ត្រូវគេសង្ស័យថា មិនអាចរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ បន្ទាប់ពីហេតុការណ៍ក្រឡាប់ទូកមួយគ្រឿងនៅឈូងសមុទ្រមេឌីទែរ៉ាណេ ក្នុងប្រទេសលីប៊ី ខណៈដែលជនភៀសខ្លួនប្រមាណ៧៧នាក់ផ្សេងទៀតត្រូវអង្គភាពកងទ័ពជើងទឹកសហគមន៍អឺរ៉ុបជួយសង្គ្រោះទាន់ពេលវេលា ។

កប៉ាល់មួយគ្រឿងរបស់កងកម្លាំងពិសេសសហគមន៍អឺរ៉ុប និងនាវាការពារដែនសមុទ្រកម្លាំងទាហានអ៊ីតាលីបានឆ្ពោះទៅកាន់ទីតាំងលិចនាវាខាងលើនេះ ស្ថិតនៅចម្ងាយ៦៥គីឡូម៉ែត្រនៃឈូងសមុទ្រ ដើម្បីសង្គ្រោះជនរងគ្រោះ ខណៈដែលកំពុងតែតោង និងអណ្តែតនៅលើផ្ទៃសមុទ្រ ។

ហេតុការណ៍ក្រឡាប់ទូកដឹកជនភៀសខ្លួននេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែឧសភា ហើយកងកម្លាំងការពារដែនសមុទ្រប្រទេសអីតាលីបានសង្គ្រោះជនភៀសខ្លួន៥៦២នាក់ចេញពីនាវាដែលក្រឡាប់លិចនោះ ។ ក្រុមសង្គ្រោះបានបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិត អាចកើនឡើងខ្ទង់១០០នាក់ ។

កម្លាំងទាហានការពារដែនសមុទ្រអ៊ីតាលីបញ្ជាក់ថា មនុស្ស៥នាក់បាត់បង់ជីវិតអំឡុងពេលនេះ ប៉ុន្តែអង្គការជនភៀសខ្លួនអន្តរជាតិ (OIM) បញ្ជាក់ថា មានជំនឿថា ជនរងគ្រោះផ្សេងទៀតត្រូវជាប់នៅក្រោមនាវាដែលក្រឡាប់នេះ ។

ក្នុងសប្តាហ៍នេះតែមួយប៉ុណ្ណោះ ជនភៀសខ្លួនរហូតដល់៦០០នាក់ដែលព្យាយាមទៅកាន់សហគមន៍អឺរ៉ុបនោះត្រូវបានជួយសង្គ្រោះតាមយន្តហោះចម្បាំងចេញពីសមុទ្រមេឌីទែរ៉ាណេ ។

ក្រុមទីភ្នាក់ងារផ្តល់ជំនួយនិយាយថា ច្រកផ្លូវឆ្លងកាត់រវាងប្រទេសលីប៊ី នឹងអ៊ីតាលី ជាផ្លូវដ៏សំខាន់សម្រាប់ក្រុមជនភៀសខ្លួនធ្វើអន្តោប្រវេសន៍ ក្រោយពេលកិច្ចព្រមព្រៀងសហគមន៍អឺរ៉ុបជាមួយទួរគី ឲ្យមានការរាំងខ្ទប់ការលំហូជនភៀសខ្លួនតាមច្រកសមុទ្រ Aegean ទៅកាន់ប្រទេសក្រិកមកនោះ ។

យន្តហោះស៊ើបការណ៍មួយគ្រឿង Luxembourg បានឆ្វែលទៅជួបប្រទះនាវាដែលក្រឡាប់លិចនេះ ហើយបានប្រកាសអាសន្នកាលពីថ្ងៃទី២៦ ខែឧសភា ។

លោកកាពីទែន Antonello de Renzis Sonnino អ្នកនាំពាក្យក្រុមប្រតិបត្តិការយោធា Sophia របស់សហភាពអឺរ៉ុបក្នុងសកម្មភាពប្រយុទ្ធប្រឆាំងការរត់ពន្ធមនុស្សក្នុងតំបន់ ថ្លែងប្រាប់ AFP ថា គេប៉ាន់ប្រមាណថា ជនរងគ្រោះពី២០នាក់ដល់៣០នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍នេះ ។ លោកបញ្ជាក់ថា សកម្មភាពជួយសង្គ្រោះនៅបន្តជានិច្ច ៕

TOPSHOT - This handout picture released on May 25, 2016 by the Italian Navy (Marina Militare) shows the shipwreck of an overcrowded boat of migrants off the Libyan coast today. At least seven migrants have drowned after the heavily overcrowded boat they were sailing on overturned, the Italian navy said. The navy said 500 people had been pulled to safety and seven bodies recovered, but rescue operations were continuing and the death toll could rise. The navy's Bettica patrol boat spotted "a boat in precarious conditions off the coast of Libya with numerous migrants aboard," it said in a statement. / AFP PHOTO / MARINA MILITARE AND AFP PHOTO / STR / RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / MARINA MILITARE" - NO MARKETING NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS

Loading...

Leave a Reply

Your email address will not be published. Required fields are marked *