​វ៉ិចតូរៀអើយ​វ៉ិចតូរៀ! ទាល់តែគេចុះបិទលែងឲ្យរកស៊ី ទើបអស់ចិត្ត

ភ្នំពេញ​៖ មន្ទីរពេទ្យ​វ៉ិចតូរៀ​ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ប្រកាស​បិទ​ ក្រោយ​ពេល​ក្រុម​ការងារ​ក្រសួង​សុខាភិបាល​ រក​ឃេីញ​ថា​ បាន​ប្រព្រឹត្ត​កំហុស​ ចាប់​បង្ខាំង​ស្ត្រី​ម្នាក់​និង​កូនស្រី​ ដោយសារ​គ្មាន​ប្រាក់​បង់​ថ្លៃ​សេវា​វះកាត់​ ។

ករណី​នេះ​ កេីតឡេីង​កាលពីវេលា​​ម៉ោង​​៩យប់​ ថ្ងៃ​ទី​១៣ ខែ​មករា​ តាមបណ្តោយផ្លូវ៣១៥កែងផ្លូវ៥៩២ ​ក្នុង​សង្កាត់​បឹងកក់​២​ ខណ្ឌទួលគោក​​ រាជធានីភ្នំពេញ។

សូម​បញ្ជាក់​ថា​ នារី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នាង​បាន​​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី​នៅមន្ទីពេទ្យ​វ៊ិចតូរៀ​ ដោយគ្រូពេទ្យប្រាប់ថាពិនិត្យនិងពិគ្រោះជំងឺដោយមិនបង់ប្រាក់ ។

បន្ទាប់​ពី​បាន​ពិនិត្យ​រួច​ស្រាប់​តែ​ខាង​មន្ទីរ​ពេទ្យ​បាន​ប្រាប់​ថា​នារី​រងគ្រោះមានជំងឺគីសក្នុងដៃស្បូន ​​ត្រូវ​តែ​វះកាត់​ បេី​មិន​វះកាត់​ទេ​អាច​នឹង​ស្លាប់​ដោយមិនបានពិភាក្សាជាមួយសាច់ញាតិ​និងនារីរងគ្រោះទេ។

នារី​រងគ្រោះ​បាន​និយាយ​ថា​ខ្លួន​គ្មាន​ប្រាក់​ទេបាន​សុំ​ចេញ​ទៅ​ក្រៅ​វិញ តែ​បែរ​ជា​ខាង​មន្ទីរ​ពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រងគ្រោះ​ ​ត្រូវ​តែ​ធ្វើ​ការ​វះកាត់​​ហើយ​ថែមទាំង​មិន​ប្រាប់​ពី​តម្លៃ​នៃ​ការ​វះកាត់​ទៀត​ផង។

ក្រោយពីការវះកាត់រួច ​ខាង​មន្ទីរ​ពេទ្យ​បាន​យក​ក្រដាស​១សន្លឹក​​មិន​ដឹង​ថា​សរសេរ​អ្វី​ខ្លះ​នោះ​ទេបាន​ឲ្យ​ម្ដាយ​របស់​នារី​រងគ្រោះ​បាន​ធ្វើ​ការ​ផ្ដិត​មេដៃ​ហេីយម្ដាយ​របស់​នារី​រងគ្រោះ​ក៏​មិន​បាន​មេីល​ក្រដាស​១សន្លឹក​នោះ​ទៀត​។

លុះ​ក្រោយ​ធ្វើ​ការ​វះកាត់​រួច​ខាង​មន្ទីរ​ពេទ្យ​បាន​យក​វិក្កយប័ត្រ​បង់​​ថ្លៃ​វះកាត់​មក​ឲ្យ​គាត់​ដោយ​អស់​ប្រាក់​ចំនួន​២០០០ដុល្លារ​ ។

ពេលនោះ​ម្ដាយ​របស់​នារី​រងគ្រោះ​គាត់​មាន​ប្រាក់​តែ​៦០០ដុល្លារ​ទេ​សល់​ប៉ុន្មាន​គាត់​សុំ​រំលស់​​តែ​ខាង​មន្ទីរ​ពេទ្យ​មិន​យល់​ព្រម​ឡើយ​បេី​គ្មាន​ប្រាក់​ឲ្យ​ថ្លៃវះកាត់គ្រប់នេះ​ទេ​យប់​នេះ​នឹង​យក​ថ្លៃ​ចំនួន​៥០០ដុល្លារ​បន្តែមទៀត ដោយគិតថ្លៃបន្ទប់សំរាកមួយយប់។

ក្រោយមកខាង មន្ទីរ​ពេទ្យ​ក៏​ឲ្យ សន្តិសុខ​យក​ច្រវាក់​មក​ចាក់​ទ្វារ​ ឃាំង បីនាក់ម្តាយនិងកូនស្រីនិងកូនប្រុស​មិន​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​ចេញ​ឡើយ​។

បន្ទាប់មកជនរងគ្រោះបានទំនាក់ទំនងទៅខាងសមត្ថកិច្ចនិងអ្នកសារព័ត៌មានចុះមកដល់ថតនិងផ្តិតយករូបភាពទើបខាងមន្ទីពេទ្យបើកទ្វារឲ្យក្រុមគ្រួសារនិងនារីរងគ្រោះនៅកន្លែងវះកាត់ដើរមិនរួចទើបឲ្យបងប្រុសបីចេញមកក្រៅនិងមិនបានទាមទារលុយដែលនៅសល់ចំនួន១៤០០ដុល្លារនោះទៀតទេ​សូមបញ្ចប់គ្នាត្រឹម​ហ្នឹង​ ៕

Loading...