​សត្វ​ប្រើស​ទម្ងន់​ជាង​១០០​គីឡូក្រាម​ ត្រូវ​ព្រាន​សម្លាប់​យក​សាច់​លក់​នៅ​សល់​តែ​ក្បាល​

​ខេត្តរតនគិរី​៖​ សត្វ​ប្រើស​ទម្ងន់​ជាង​១០០​គីឡូក្រាម​មួយ​ក្បាល​ ត្រូវ​ព្រាន​បាញ់​សម្លាប់​ដើម្បី​ពន្លះ​ យក​សាច់​លក់​ដោយ​គ្មាន​ការ​បង្ក្រាប​ ខណៈ​ដែល​សត្វព្រៃ​ប្រភេទ​នេះ​ជិត​ផុត​ពូជ​អស់​ ពី​ទឹកដី​កម្ពុជា​ទៅ​ហើយ​នោះ​ ។​ គេ​មិនដឹង​ថា​ ក្រុម​មន្ត្រី​ពាក់ព័ន្ធ​កំពុង​ធ្វើ​អ្វី​នោះ​ឡើយ​ បានជា​ ជា​និច្ចកាល​ សត្វព្រៃ​ត្រូវ​ព្រាន​បាញ់​សម្លាប់​យក​សាច់​លក់​ ព្រោងព្រាត​នៅ​តាម​ទីផ្សារ​ ហើយ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ចាប់​បាន​ជនល្មើស​ណា​ម្នាក់​មក​ផ្តន្ទាទោស​ឡើយ​ ។​

​សេចក្តីរាយការណ៍​សត្វ​ប្រើស​មួយ​ក្បាល​ទម្ងន់​ជាង​១០០​គីឡូក្រាម​ត្រូវ​គេ​បាញ់​សម្លាប់​យក​សាច់​លក់​នេះ​ កើតឡើង​ នៅ​ថ្ងៃ​ទី​៧​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ផ្ទះ​ឈ្មោះ​លី​ ក្នុងភូមិ​កាឡៃ​៣​ ឃុំ​កាឡៃ​ ស្រុក​អូរ​ជុំ​ ខេត្តរតនគិរី​ ។​

​ប្រភព​ពី​មន្ដ្រី​យោធា​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ យប់​ថ្ងៃ​ទី​៦​ ខែមេសា​ គាត់​បានឮ​ស្នូរ​គ្រាប់កាំភ្លើង​៤​គ្រាប់​ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ឃើញ​ គេ​ដឹក​សត្វ​ប្រើស​នោះ​ កាត់មុខ​បន្ទាយ​គាត់​តែ​ម្ដង​ ។​

​លោក​ លី​ ដែល​ជា​អ្នកលក់​សាច់​ប្រើស​ បាន​បកស្រាយ​ថា​ សាច់​ប្រើស​ គាត់​លក់​តម្លៃ​៣០០០០​រៀល​ ក្នុង​មួយ​គីឡូ​ ហើយ​វា​ជាប់អន្ទាក់​របស់​គាត់​ ក្នុង​ចំការ​ដំឡូង​ មិនមែន​ដូច​ជា​ការ​អះ​របស់​មន្ដ្រី​យោធា​ខាងលើ​នោះ​ទេ​ ។​

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ផ្នែក​ មេត្តា​ជួយ​ការពារ​សត្វព្រៃ​ដ៏​កម្រ​នេះ​ផង​ មិន​គួរ​បណ្តោយ​ឲ្យ​ព្រាន​ដើរ​បាញ់ប្រហារ​ ហើយ​ពន្លះ​យក​សាច់​លក់​តាមតែ​អំពើ​ចិត្ត​នោះ​ឡើយ​ ៕​

1

3

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *