អ្នកយកភាស៊ីផ្សារព្រៃទទឹង និងអាជ្ញាធរស្រុកព្រៃឈរ សុំជួយមើលផ្លូវជុំវិញផ្សារផង

ខេត្តកំពង់ចាម៖ អ្នកយកភាស៊ី និងអ្នកម៉ៅការផ្សារព្រៃទទឹង និងអាជ្ញាធរស្រុកព្រៃឈរត្រូវបានគេរិះគន់ថា មិនបានយកចិត្តទុកដាក់រៀបចំកន្លែងសម្រាប់អាជីវករ​លក់ដូរ ដោយបណ្តែតបណ្តោយ​ឲ្យអាជីវករ​យកផ្លូវដាក់លក់ នំ ចំណី ត្រីសាច់ ដែលជាហេតុ​ធ្វើឲ្យមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ពិសេសរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឬចូលឆ្នាំចិន ជាដើម ដែលមានប្រជាពលរដ្ឋត្រូវធ្វើដំណើរ​ទៅមកតាមផ្លូវជាតិលេខ៧ ហើយត្រូវកកស្ទះនៅផ្លូវបំបែកទាំង៤ នៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ជាក់ស្តែងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ មានរថយន្តរាប់រយគ្រឿង ត្រូវកកស្ទះចរាចរណ៍​នៅផ្លូវជាតិលេខ៧ ចំណុចផ្លូវបំបែកផ្សារព្រៃទទឹង ក្នុងពេលនោះ គេសង្កេតឃើញថា មានកម្លាំងនគរបាលចរាចរណ៍ជាច្រើននាក់​ដាក់ពង្រាយគ្នាតាមដងផ្លូវធ្វើចរាចរ សម្រួលការកកស្ទះនេះ ដោយម្នាក់ៗបែកញើសហូរដូចទឹកក្រោមកម្តៅថ្ងៃក្តៅខ្លាំង តែមិនអាចធ្វើឲ្យការកកស្ទះនេះបានដោយងាយឡើយ ព្រោះមានរថយន្តទៅ មក ជាហូហែបន្តបន្ទាប់ជាប់គាំងនៅទីនោះ ។

លោក កែវ ស៊ាងហ៊ន អធិការនគរបាលស្រុកព្រៃឈរ​បានឲ្យដឹងថា លោកបានដឹកនាំកម្លាំងនគរបាលចរាចរមកសម្រួលនៅទីនេះ​ពេញមួយថ្ងៃ ស្ទើរតែរកពេលហូបបាយមិនបានផង តែ​មកពីគ្មានផ្លូវបញ្ចៀសរថយន្ត ព្រោះផ្លូវនៅជុំវិញផ្សារត្រូវអាជីវករដាក់តាំងទំនិញលក់ ដូរ មិនអាចឲ្យរថយន្តឆ្លងកាត់បានឡើយ ។

ប្រជាពលរដ្ឋនៅទីប្រជុំជនផ្សារព្រៃទទឹង​បានរិះគន់ទៅលើអាជ្ញាធរស្រុកព្រៃឈរ និងលោក ជា ឆេង ព្រមទាំងភរិយា ឈ្មោះ ភួង បុប្ផា ដែលមិនរកកន្លែងឲ្យអាជីវករទាមងនោះមានកន្លែងលក់ដូរសមរម្យ ហើយគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន យកថ្លៃភាស៊ី ចំណេញលុយខ្លួនឯង តែប្រជាពលរដ្ឋត្រូវចរាចរណ៍តាមផ្លូវ ត្រូវខកខាន ។

ទាក់ទិនបញ្ហាខាងលើនេះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម​បានមានប្រសាសន៍ថា លោកបានដឹកនាំជំនាញចុះពិនិត្យឃើញថា ផ្លូវជុំវិញផ្សារព្រៃទទឹង លើផ្លូវលេខ៦០ និងជ្រុងខាងកើត ខាងក្រោយផ្សារត្រូវអាជីវកររំលោភបំពាន​យកផ្លូវនេះធ្វើជាចំណត​ ជាកន្លែងលក់បន្លែ ផ្លែឈើ ត្រីសាច់ ស្ទើរអស់ទាំងស្រុង ដែលគ្មានចន្លោះអាចឲ្យរថយន្តតូចធ្វើចរាចរណ៍ឆ្លងកាត់បានឡើយ ។

កត្តាខាងលើនេះ ដែលផ្តល់ផលលំបាកដល់នគរបាលចរាចរណ៍ មិនអាចឲ្យរថយន្តវាងនៅតាមផ្លុវនេះ បង្កឲ្យមានការកកស្ទះជារឿយៗ ។

លោកស្នងការបញ្ជាក់ថា បើអាជ្ញាធរមូលដ្ឋាន ព្រមទាំងអ្នកម៉ៅការ ភាស៊ីផ្សាសហការជាមួយនគរបាលរៀបចំសណ្តាប់តាមផ្លូវជុំវិញផ្សារនេះបានល្អប្រសើរ នោះការកកស្ទះ នឹងលែងមាន ហើយការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏មានលក្ខណៈងាយស្រួលផងដែរ ៕ ស្រី ស

aes (9)

aes (8)

aes (7)

aes (3)

aes (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *