​សត្វ​ផ្សោត​មួយ​ក្បាល​ទម្ងន់​ជាង​១០០​គីឡូក្រាម​ងាប់​ សង្ស័យ​មូលហេតុ​ជាប់​មង​

​ខេត្តក្រចេះ​៖​ សត្វ​ផ្សោត​មួយ​ក្បាល​ទម្ងន់​ជាង​១០០​គីឡូក្រាម​ បាន​ងាប់​ដោយ​មិនដឹង​ពី​មូលហេតុ​ពិតប្រាកដ​ ប៉ុន្តែ​គេ​សង្ស័យ​ថា​ បណ្តាល​មក​ពី​មូលហេតុ​ជាប់​មង​របស់​ប្រជាពលរដ្ឋ​ ។​ ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ឫស្សី​ចា​ ឃុំ​ថ្ម​ក្រែ​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល​ ។​

​គេ​នៅ​ពុំ​ទាន់​មានការ​បញ្ជាក់​ពី​ជំនាញ​រដ្ឋបាល​ជលផល​ ឬ​មន្ត្រី​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​នៅឡើយ​ទេ​ ទាក់ទង​សត្វ​ផ្សោត​ដែល​ងាប់​ហើយ​អណ្តែត​នៅ​ច្រាំង​ទន្លេ​នេះ​ខាងលើ​ ប៉ុន្តែ​បើ​តាម​ការ​អះអាង​របស់​ពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ បញ្ជាក់​ថា​ សត្វ​ផ្សោត​១​ក្បាល​នេះ​ មាន​ប្រវែង​ប្រមាណ​១​ម៉ែត្រ​កន្លះ​ និង​មាន​ទំងន់​ជាង​១០០​គីឡូ​គ្រាម​ ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​ ។​

​ពលរដ្ឋ​បាន​សន្និដ្ឋាន​ថា​ សត្វ​ផ្សោត​១​ក្បាល​នេះ​ ទំនងជា​បាន​ងាប់​រយៈពេល​ ២​ថ្ងៃ​មក​ហើយ​ ស្ថិត​នៅ​តំបន់​អភិរក្ស​ផ្សោត​ ហើយ​ហូរ​អណ្ដែត​ចុះ​មក​ក្រោម​ ទើរ​នៅ​ទីតាំង​ដែល​គេ​ប្រទះ​ឃើញ​ខាងលើ​ ។​ គេ​សង្ស័យ​ថា​ សត្វ​ផ្សោត​ដែល​ងាប់​នេះ​ អាច​បណ្តាល​មក​ពី​ការ​មង​ របស់​ពលរដ្ឋ​ ៕​

sew (6)

sew (3)

sew (4)

sew (5)

sew (2)

sew (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *