​សភា​កូរ៉េ​ខាងត្បូង​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​

​សភា​ប្រទេស​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃ​ទី​១៣​ ខែមេសា​ បាន​រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​ ហើយ​គណបក្ស​អភិរក្ស​ដែល​កាន់​អំណាច​បច្ចុប្បន​រំពឹង​ថា​ នៅ​តែ​ទទួល​បាន​សំឡេង​គាំទ្រ​ភាគច្រើន​ដដែល​ បើ​ទោះបី​ថា​ ការ​ដឹកនាំ​របស់​ខ្លួន​ក្នុង​អាណត្តិ​កន្លង​មក​មិន​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​ក៏​ពិតមែន​នោះ​ ។​

​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជាក់​ថា​ ការ​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ពេល​ព្រលឹម​គឺ​មាន​តិចតួច​ ប្រៀបធៀប​កាលពី​៤​ឆ្នាំ​កន្លង​មក​ ។​ និន្នាការ​បច្ចុប្បន្ន​នៅ​តែ​បន្ត​គាំទ្រ​ដល់​គណបក្សកាន់អំណាច​ Saenuri​ របស់​លោកស្រី​ប្រធានាធិបតី​ Park​ Geun-hye​ ។​ គណបក្ស​ Saenuri​ មាន​២៩២​អាសនៈ​នៅ​ក្នុង​សភាជាតិ​ កើនឡើង​ពី​សំឡេង​១៥៧​អាសនៈ​ កាលពី​ពេល​ដំបូង​ក្នុង​ចំណោម​កៅអី​សរុប​៣០០​អាសនៈ​ ។​

​ម្ចាស់​ឆ្នោត​សម្តែង​ការ​ខកចិត្ត​ដែល​សភា​បាន​ប្រ​ងើយ​កណ្តើយ​ចំពោះ​បញ្ហា​ជាក់លាក់​ ដូច​ជា​បញ្ហា​ការងារ​ធ្វើ​ សន្តិសុខ​ជាតិ​ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​លំដាប់​ទី​៤​នៅ​ក្នុង​តំបន់​អាស៊ី​មួយ​នេះ​ ។​ ម្ចាស់​ឆ្នោត​បាន​លើក​ឡើង​ទៀត​ថា​ សភា​យកចិត្តទុកដាក់​តែ​ទៅ​លើ​ការ​ការ​ការពារ​ផលប្រយោជន៍​នយោបាយ​របស់​ពួក​គេ​ប៉ុណ្ណោះ​ ។​

​ក្រោយ​ការ​គូស​សន្លឹក​ឆ្នោត​ អ្នកបោះឆ្នោត​ម្នាក់​ឈ្មោះ​ Kim​ Jeong-yeon​ អាយុ​៤៦​ឆ្នាំ​បាន​និយាយ​ថា​ គាត់​សង្ឃឹមថា​ សភា​នឹង​ចាស់ទុំ​បន្ថែម​ទៀត​ចំពោះ​បញ្ហា​នយោបាយ​ ក៏​ដូច​ជាមួយនឹង​ម្ចាស់​ឆ្នោត​ ហើយ​សភា​ប្រើប្រាស់​ភាព​ចាស់ទុំ​ទាំងនេះ​ដើម្បី​សុខុមាលភាព​កុមារ​ និង​យុវជន​វ័យក្មេង​ ។​

​ការ​បោះ​ឆ្នោត​ត្រូវ​បញ្ចប់​នៅ​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ដដែល​ ។​

​សន្ទុះ​ខ្លាំង​បង្ហាញ​ដោយ​គណបក្ស​ Seanuri​ អាច​ត្រូវ​រំពឹង​ថា​ គណបក្ស​នេះ​នឹង​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ក្នុង​ខែធ្នូ​ ឆ្នាំ​២០១៧​ រក​អ្នក​ជំនួស​លោកស្រី​ Park​ ដែល​ត្រូវ​ចប់​អាណត្តិ​៥​ឆ្នាំ​របស់​លោកស្រី​ ។​

​ប្រទេស​នេះ​មាន​ប្រព័ន្ធ​ប្រធានាធិបតី​រឹង​មាំ​ក្នុង​ជួរ​មេដឹកនាំ​របស់​ជាតិ​ ។​ ប្រធានាធិបតី​មាន​សិទ្ធិ​កាន់​តំណែង​តែ​មួយ​អាណត្តិ​ប៉ុណ្ណោះ​ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ពួក​គេ​នៅ​មាន​តួនាទី​ត្រួតពិនិត្យ​កិច្ចការ​នយោបាយ​បរទេស​ និង​ក្នុង​តំបន់​ ។​

​របៀបវារៈ​នីតិវិធី​របស់​លោកស្រី​ Park​ មានការ​យឺតយ៉ាវ​ញឹកញាប់​ ដោយសារ​តែ​ការ​ជាប់​គាំង​ខាង​ផ្លូវ​នយោបាយ​ក្នុង​សភា​ ។​ លោកស្រី​ធ្លាប់​ចោទប្រកាន់​សភា​ថា​ ជា​អ្នក​រារាំង​ដល់​នីតិវិធី​របស់​លោកស្រី​ក្នុង​គោលដៅ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​ ការ​បង្កើត​ការងារ​ធ្វើ​ និង​ការ​កែទម្រង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ។​ លោកស្រី​អះអាង​ថា​ សភា​ត្រូវ​តែ​ដោះស្រាយ​ចំពោះ​បញ្ហា​រ៉ាំរ៉ៃ​ទាំងនេះ​ ។​

​គណបក្សកាន់អំណាច​កូរ៉េ​ខាងត្បូង​ នៅ​តែ​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ចំណោម​អ្នកគាំទ្រ​ចាស់​ដដែល​ ។​ គណបក្ស​នេះ​បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​ប្រឆាំង​កូរ៉េ​ខាងជើង​ ក្រោយ​ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤​កាលពី​ខែមករា​ និង​បាញ់​មី​ស៊ី​ល​នៅ​ក្នុង​ខែ​បន្តបន្ទាប់​មក​ទៀត​ ។​

​ការ​បោះ​ឆ្នោត​ស្ទង់​មតិ​កាលពី​ថ្ងៃ​ទី​១​ ខែមេសា​ ទៅ​លើ​មនុស្ស​១​ពាន់​នាក់​បង្ហាញ​ឲ្យ​ឃើញ​ថា​ គណបក្សកាន់អំណាច​ទទួល​បាន​សំឡេង​៣៧​ភាគរយ​ ខណៈ​ដែល​គណបក្សប្រឆាំង​ Minjoo​ Party​ ទទួល​បាន​សំឡេង​២១​ភាគរយ​ប៉ុណ្ណោះ​ ។​

​សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​កើនឡើង​២.៦​ភាគរយ​កាលពី​ឆ្នាំ​មុន​ ហើយ​បញ្ហា​គ្មាន​ការងា​ធ្វើរ​របស់​ក្រុម​យុវជន​ ស្ថិត​នៅ​កម្រិត​១២.៥​ភាគរយ​ក្នុង​ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​ នេះ​ជា​ចំណុច​ដែល​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មាន​តាំងពី​ឆ្នាំ​១៩៩៩​មក​ ប្រៀបធៀប​ជាមួយ​អ្នក​ដែល​គ្មាន​ការ​ធ្វើ​ក្នុង​ក្រុម​មនុស្ស​ដែល​មាន​វ័យ​ផ្សេង​ពី​នេះ​ ។​

​គណបក្សប្រឆាំង​កូរ៉េ​ខាងត្បូង​ត្រូវ​ក្រុម​អ្នកវិភាគ​លើក​ឡើង​ថា​ ទំនងជា​មិន​ទទួល​បាន​ជោគជ័យ​ទៅ​លើ​គណបក្សកាន់អំណាច​នោះ​ឡើយ​ ៕​

external

kim-chong-in-interim

Loading...

Leave a Reply

Your email address will not be published. Required fields are marked *