​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​ជាង​៥០​នាក់​ចុះ​ជួយ​ជួសជុល​លំនៅ​ឋាន​ពលរដ្ឋ​៧​ខ្នង​

​ក្រុង​ប៉ោយ​ប៉ែ​ត​៖​ សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រមាណ​ជាង​៥០​នាក់​ បាន​ចុះ​ជួយ​ជួសជុល​លំនៅ​ឋាន​ពលរដ្ឋ​ដែល​បែកបាក់​ខូចខាត​ដោយសារ​តែ​គ្រោះ​ធម្មជាតិ​ ។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ភូមិ​ដំណាក់​កកោះ​ ឃុំ​សា្វ​យ​ចេក​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ សមត្ថកិច្ច​នៅ​ថែម​ទាំង​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ចំនួន​ដែល​គ្រួសារ​ដែល​រង​គ្រោះ​ផង​ដែរ​ ។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ លំនៅ​ឋាន​៧​ខ្នង​របស់​ប្រជាពលរដ្ឋ​ដែល​រង​ការ​ខូចខាត​ ហើយ​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​នាំ​កម្លាំង​ចុះ​ជួយ​ជួសជុល​ឡើង​វិញ​នោះ​រួម​មានឈ្មោះ​៖​ 1-​ឈ្មោះ​ សាំង​ ធឿ​ន​ ភេទ​ស្រី​ អាយុ​46​ឆ្នាំ​,​ 2.​ឈ្មោះ​ស្ទុ​ត​ ឡូ​ន​ ភេទ​ស្រី​ អាយុ​50​ឆ្នាំ​,​ 3.​ឈ្មោះ​ផេង​ អឿ​ន​ ភេទ​ស្រី​ អាយុ​72​ឆ្នាំ​,​ 4.​ឈ្មោះ​ ម៉​ន​ ឡុ​ច​ ភេទ​ប្រុស​ អាយុ​37​ឆ្នាំ​,​ 5.​ឈ្មោះ​ ហុយ​ អៀង​ ភេទ​ប្រុស​ អាយុ​38​ឆ្នាំ​,​ 6.​ឈ្មោៈ​ យុន​ ឡ​ម​ ភេទ​ស្រី​ អាយុ​60​ឆ្នាំ​ និង​7.​ឈ្មោះ​ ជា​ សា​មិត្ត​ ភេទ​ប្រុស​ អាយុ​69​ឆ្នាំ​ ។​ ពលរដ្ឋ​ទាំងនេះ​ រស់នៅ​ភូមិ​ដំណាក់​កកោះ​ ឃុំ​សា្វ​យ​ចេក​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ នៅ​មានការ​ផ្តល់​អំណោយ​ ដូច​ជា​អង្ករ​ មី​ ទឹកបរិសុទ្ធ​ ប៊ី​ចេ​ង​ ទឹក​ស៊ី​អី​វ​ ត្រីខ​ អំបិល​ ខ្លាច​ ភួយ​ ព្រមទាំង​ថវិកា​ផង​ដែរ​ ៕​

6

4

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *