​សមត្ថកិច្ច​ចម្រុះ​ចុះ​ឃាត់ខ្លួន​ជនជាតិ​យួន​ខុសច្បាប់​២៩​នាក់​នៅ​ច្បារ​អំពៅ​

​ភ្នំពេញ​៖​ ជនជាតិ​យួន​ខុសច្បាប់​២៩​នាក់​ ដែល​មក​រស់នៅ​ និង​ពួន​សម្ងំ​ធ្វើការ​យ៉ាង​សុខ​សាន​នា​ពេល​កន្លង​មក​នៅ​ក្នុង​ទឹកដី​ខណ្ឌ​ច្បារ​អំពៅ​នោះ​ នៅ​ពេល​នេះ​ត្រូវ​កម្លាំង​នគរបាល​នាយកដ្ឋាន​ អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ចុះ​ប្រមូល​ និង​នាំ​ខ្លួន​បញ្ជូន​ទៅ​តាម​នីតិវិធី​ ។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ ដែល​ម្ចាស់​ឈ្មោះ​ វី​ ឡុ​ង​ ជា​ជនជាតិ​យួន​ ស្ថិត​នៅ​ភូមិ​តា​ងូវ​ក្រោម​ សង្កាត់​ច្បារ​អំពៅ​១​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនជាតិ​យួន​ទាំង​អម្បាលម៉ាន​ខាងលើ​នេះ​បាន​បញ្ជាក់​ថា​ ជនអន្តោប្រវេសន៍​ទាំងនេះ​ លួច​ឆ្លង​ដែន​ និង​ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន​ និង​ធ្វើ​ការងារ​ខុសច្បាប់​នៅ​លើ​ដែន​អធិបតេយ្យ​កម្ពុជា​ ។​

​ប្រភព​បន្ត​ថា​ ជនជាតិ​យួន​ទាំង​២៩​នាក់​ ក្រោយ​ពី​ការ​ត្រួតពិនិត្យ​រួច​ ក្រុម​សមត្ថកិច្ច​ចម្រុះ​ បាន​សម្រេច​ឃាត់ខ្លួន​បញ្ជូន​មក​អគ្គ​នាយ​ដ្ឋា​ន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ ដើម្បី​ត្រួតពិនិត្យ​ និង​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕​

1

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *