​សមត្ថកិច្ច​មិន​ទាន់​សន្និដ្ឋាន​ជា​ករណី​ប្លន់​ថៅកែ​ដើម​ដំឡូង​នៅ​បាត់ដំបង​អស់ប្រាក់​៥,៥០០,០០០​រៀល​នៅឡើយ​ទេ​

​ខេត្តបាត់ដំបងៈ​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៦​ មាន​ករណី​ផ្ទុះអាវុធ​មួយ​គ្រាប់​ដើម្បី​កំហែង​យក​ប្រាក់​ពី​ជន​រង​គ្រោះ​៣​នាក់​ ដែល​ជា​ថៅកែ​ទិញ​ដើម​ដំឡុង​ បន្ទាប់​ពី​ជនសង្ស័យ​បាន​ទូរស័ព្ទ​ណាត់ជួប​ជន​រង​គ្រោះ​ ដោយ​កុហក់​ថា​ឲ្យ​ទៅ​ដឹក​ដើម​ដំឡូង​ ស្ថិត​នៅ​ចំណុច​ដីចំការ​មួយ​កន្លែង​ ភូមិ​ស្រះ​ទឹក​ថ្មី​ ឃុំ​តា​ក្រី​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ករណី​នេះ​ ជនសង្ស័យ​ពុំ​មាន​បក្ខពួក​ចូលរួម​ធ្វើ​សកម្មភាព​នោះ​ឡើយ​ គឺ​បាន​បាញ់កាំភ្លើង​ស្វ័​យ​បត់​គំរាម​មួយ​គ្រាប់​ប្លន់​យក​ប្រាក់​បាន​សម្រេច​ពី​ជន​រង​គ្រោះ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ អ៊ិ​ត​ សុ​រ៉ា​ក់​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​អង្គ​ខ្លី​ ឃុំ​តា​ម៉ា​ញ​ ស្រុក​ឈូក​ ខេត្តកំពត​ បច្ចុប្បន្ន​មក​ស្នាក់​នៅ​រកស៊ី​នៅ​ចំណុច​ អក្សរ​តេ​ ក្នុងស្រុក​សំឡូត​ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ កងរាជអាវុធហត្ថ​ស្រុក​ថា​ នៅ​ មុន​ពេល​កើតហេតុ​ ខ្លួន​បាន​ទទួល​ទូរស័ព្ទ​មួយ​ ដែល​បាន​និយាយ​ណាត់​ឲ្យ​ទៅ​ដឹក​ដើម​ដំឡូង​ ត្រង់​ចំណុច​ខាងលើ​ ទើប​ខ្លួន​បាន​នាំ​ ឪពុក​ឈ្មោះ​ ថង​ រ៉ាត់​ អាយុ​៥០​ឆ្នាំ​ និង​កម្មករ​ម្នាក់​ឈ្មោះ​ ទូច​ ពៅ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ អោយ​បើករថយន្ត​ទៅ​ជាមួយ​ដើម្បី​ដឹក​ដើម​ដំឡូង​ តាម​ការ​សន្យា​ ។​

​ប្រភព​បន្ត​ថា​ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​ស្រាប់តែ​ពួក​គាត់​ទាំងអស់​គ្នា​ បាន​ជួបនឹង​បុរស​ម្នាក់​ ដែល​មាន​មាឌ​ខ្ពស់​ សម្បុរ​ស​ សក់រួញ​ មុខធំ​ ភ្នែក​ខូង​ ស្លៀកខោ​វែង​ខ្មៅ​ អាវ​ស​ការ៉ូ​វែង​ ប្រដាប់​ដោយ​អា​វុ​ជ​AK​ស្វាយ​បត់​មួយ​ដើម​ បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ យក​ប្រាក់​ពី​ពួក​គាត់​ដោយ​បាន​បាញ់​គំរាម​និង​អាវុធ​ AK​ មួយ​គ្រាប់​បុកដី​ ហើយ​យក​ប្រាក់​ពី​ជន​រង​គ្រោះ​អស់​ ៥,៥០០,០០០​រៀល​ និង​ទូរស័ព្ទ​ដៃ​ចំនួន​ពីរ​គ្រឿង​ ដោយ​ក្រោយ​ធ្វើ​ សកម្មភាព​រួច​ ជនសង្ស័យ​បាន​គំរាម​អោយ​ពួក​គាត់​ ទាំងអស់​គ្នា​អង្គុយ​នៅ​អោយ​ស្ងៀម​ ហើយ​ជនសង្ស័យ​ ក៏​ដើរទៅ​ទិស​ខាងលិច​បាត់​ស្រមោល​ ។​

​បន្ទាប់​ពី​ហេតុការណ៍​កើតឡើង​ សមត្ថ​កិ​ច្ថ​កងរាជអាវុធហត្ថ​ ក៏​ដូច​ជា​កម្លាំង​នគរបាល​ អធិការដ្ឋាន​បាន​និង​កំពុង​តាម​ប្រមាញ់​ និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​សង្ស័យ​ប្លន់​ប្រដាប់​អាវុធ​នេះ​ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ។​

​រហូត​មក​ដល់​ពេល​នេះ​ សមត្ថកិច្ច​នៅ​មិន​ទាន់​សន្មត​ករណី​ខាងលើ​នេះ​ជា​ អំពើ​ប្លន់​ប្រដាប់​អាវុធ​នៅឡើយ​ទេ​ ៕​ ពាយព្យ​

sew (3)

sew (2)

sew (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *