​សមត្ថកិច្ច​រារាំង​ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ខេត្ត​ត្បូងឃ្មុំ​មិន​ឲ្យ​ជួប​លោក​ ហ៊ុន​ សែន​

ពលរដ្ឋ​ជាង​ ៣០០​នាក់​ តំណាង​ឲ្យ​ ៥២៤​គ្រួសារ​ ដែល​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុនចម្ការកៅស៊ូ​មេមត់​ មក​ពី​ឃុំ​ត្រ​មូង​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​បារាស​រារាំង​មិន​ឲ្យ​ជួប​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ខណៈ​លោក​ទៅ​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​និង​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​ត្បូងឃ្មុំ​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ មក​រា​។​

​នៅ​ចម្ងាយ​ជាង​ ៣​គីឡូម៉ែត្រ​ ពី​កន្លែង​សម្ពោធ​សាលាខេត្ត​ត្បូងឃ្មុំ​ មាន​សមត្ថកិច្ច​ដាក់​បារាស​ រហូត​ដល់​ ៣​ចំណុច​ គឺ​នៅ​ម្ដុំ​ផ្លូវជាតិ​លេខ​៧៣​ ភូមិ​និគម​លើ​ ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។​

​ពលរដ្ឋ​អះអាង​ថា​ មូលហេតុ​ដែល​ពួក​គាត់​ចង់​ជួប​លោក​ ហ៊ុន​ សែន​ ដោយ​ផ្ទាល់​ ពីព្រោះ​អាជ្ញាធរ​ខេត្ត​មិន​មាន​វិធានការ​ដោះស្រាយ​ជូន​ពលរដ្ឋ​ទេ​ ទោះបីជា​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ តម្រូវ​ឱ្យ​អភិបាលខេត្ត​ត្បូងឃ្មុំ​ ពិនិត្យ​ និង​ជួយ​ដោះស្រាយ​លើ​បញ្ហា​នេះ​យ៉ាងណា​ក៏​ដោយ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *