​សមត្ថកិច្ច​ស្រុក​សំឡូត​បញ្ជូន​ជនសង្ស័យ​សម្លាប់​អារ​.​ក​ក្មេង​ប្រុស​អាយុ​៥​ឆ្នាំទៅ​តុលាការ​

​ខេត្តបាត់ដំបង​៖​ ជនសង្ស័យ​ជា​យុវជន​ញៀន​ថ្នាំ​ញៀន​ម្នាក់​ ត្រូវ​បាន​នគរបាល​ស្រុក​សំឡូត​ ចាប់​ឃាត់ខ្លួន​និង​បញ្ជូន​យក​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ក្រោយ​ពី​ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​យករ​ណា​កាត់​ទឹកកក​អា​រក​សម្លាប់​កុមារ​ម្នាក់​ អាយុ​៥​ឆ្នាំ​ ដែល​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ ។​

​សូម​បញ្ជាក់​ថា​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ ចំការ​ស្រូវ​ឃុំ​កំពង់​ល្បៅ​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ មាន​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​ មួយ​កើតឡើង​កុមារ​ម្នាក់​ឈ្មោះ​ ខា​ បញ្ញា​ ភេទ​ប្រុស​ អាយុ​៥​ឆ្នាំ​ មាន​ម្តាយ​ឈ្មោះ​ ច​យ​ ខា​ អាយុ​៤០​ឆ្នាំ​ និង​ឳ​ពុក​ឈ្មោះ​ អ៊ុ​ង​ អន​ អាយុ​៥០​ឆ្នាំ​ ត្រូវ​បាន​ឃាតករ​យករ​ណា​កាត់ទឹក​កកអាក​សម្លាប់​ ក្នុង​ថ្លុកឈាម​នៅ​ក្នុងផ្ទះ​ក្មេង​រង​គ្រោះ​ខណៈ​ដែល​ឳ​ពុក​ម្តាយ​ក្មេង​រង​គ្រោះ​មិន​នៅផ្ទះ​ទុក​កូន​ដេក​ក្នុងផ្ទះ​តែ​ម្នាក់ឯង​ ពឹងពាក់​ឱ្យ​ជនសង្ស័យ​ជា​ជួយ​មើល​ផង​ដែរ​ ។​

​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​កើតហេតុ​នោះ​ភ្លាម​ឳ​ពុក​ក្មេង​រង​គ្រោះ​បាន​ ត្រឡប់​ចូល​ផ្ទះ​វិញ​ក៏​ស្រាប់តែ​ឃើញ​កូន​ស្លាប់​ក្នុង​ថ្លុកឈាម​ ដោយ​អា​កម្លា​ប់​ និង​បន្សល់​ទុក​វត្ថុ​តាង​រណា​អា​ទឹកកក​១​ដើម​ ទើប​ង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​។​នៅ​ពេល​នោះ​ឳ​ពុក​ក្មេង​ រង​គ្រោះ​បានរ​ត់ទៅ​ប្តឹង​រាយការណ៍​ដល់​សមត្ថកិច្ច​។​កម្លាំង​នគរបាល​ស្រុក​សំឡូត​ និង​កម្លាំង​ នគរបាល​ការិយាល័យ​ជំនាញ​ខេត្ត​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ត​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​។​ សមត្ថកិច្ច​បើក​ធ្វើការ​ស្រាវជ្រាវ​ហើយ​ឈាន​ដល់​តាម​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​មានឈ្មោះ​ ហេង​ ផិ​ន​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ក្បែរ​ផ្ទះ​ ក្មេង​រង​គ្រោះ​តែ​ម្តង​។​

​សេចក្តីរាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ ការ​សម្លាប់​ក្មេង​រង​គ្រោះ​ បើ​តាម​ការ​សន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច​គឺ​ជនសង្ស័យ​ បាន​ខឹង​និង​ក្មេង​រង​គ្រោះ​ស្រែកយំ​ខ្លាំង​ពេក​រំខាន​ដំណេក​ ហើយ​ជនសង្ស័យ​ជា​មនុស្ស​បែក​ថ្នាំ​ទៀត​ផង​ដែរ​ ៕​ ពាយព្យ​

IMG_1536

IMG_1532

Loading...

Leave a Reply

Your email address will not be published. Required fields are marked *