​សម្តេច​តេ​ជោ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​

​ខេត្តព្រះវិហារ​៖​ ប្រធាន​អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ បាន​លើកយក​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ លះបង់​អស់​កម្លាំងកាយ​ និង​ចិត្ត​ របស់​សម្តេច​តេ​ជោ​សែន​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ស្តារ​ប្រទេស​ពី​គំនរ​ផេះ​ផង់​ ដោយសារ​ការ​រង​នូវ​វិនាសកម្ម​ ឆាបឆេះ​ដោយ​ភ្នក់ភ្លើងសង្គ្រាម​ឈ្លានពាន​ពី​សំណាក់​បរទេស​ និង​នៅ​ប៉ុន្មាន​ទស​វត្ស​ន៍​ចុង​ក្រោយ​នេះ​ កម្ពុជា​ បាន​ធ្លាក់​ជ្រៅ​ទៅ​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​ផ្ទៃក្នុង​ប្រទេស​ ធ្វើ​ឲ្យ​កម្ពុជា​នៅ​គ្រានោះ​ បាន​រង​នូវ​ការ​បាក់បែក​ ហើយ​បាន​បាត់បង់​នូវ​វិស័យ​សាសនា​ វិស័យ​សិក្សាធិការ​ និង​ការ​អប់រំ​ វិស័យ​យុត្តិធម៌​ និង​វិស័យ​នានា​ជា​ច្រើន​ទៀត​ និង​កម្ពុជា​ ស្ទើរតែ​បាត់ឈ្មោះ​នៅ​ក្នុង​ឆាក​អន្តរជាតិ​ ប្រជាពលរដ្ឋ​បាន​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​ បង្អត់អាហារ​ និង​ចុង​ក្រោយ​ត្រូវ​បាន​គេ​នាំ​យក​ទៅ​សម្លាប់​ផ្តាច់​ពូជ​នោះ​ជាដើម​ ។​

​វិនាសកម្ម​ និង​មហន្តរាយ​ខាងលើ​នោះ​ ត្រូវ​បាន​ស្រោចស្រង់​ឡើង​វិញ​ និង​ធ្វើ​ឲ្យ​កម្ពុជា​មាន​អ្វីៗ​គ្រប់​បែប​ ក៏​ដោយសារ​គុណូបការៈ​គុណ​ដ៏​ថ្លៃថ្លា​ រ​សប់​សម្តេច​តេ​ជោ​សែន​ ពី​ការ​ជួយ​សង្គ្រោះ​រំដោះប្រទេស​ និង​ប្រជាជន​ ឲ្យ​រស់រាន​មា​ជីវិត​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ​ ហើយ​ប្រ​ ទេស​ជាតិ​ ទទួល​បាន​កេរ្តិ៍ឈ្មោះ​បោះ​សម្លេង​ពាសពេញ​ពិភពលោក​ ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ ។​

​ការ​ថ្លែង​របស់​លោក​ទេស​រដ្ឋមន្ត្រី​ឧិ​ម​ យិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​ ទិស​ជួរ​មុខ​ប្រាសាទព្រះវិហារ​ គ្រា​ដែល​លោក​បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ និង​នាំ​យក​គ្រឿង​បរិភោគ​ មក​ឧបត្ថម្ភ​ដល់​នាយទាហាន​ និង​ពល​ទាហាន​ ដែល​កំពុង​បំពេញភារកិច្ច​ការពារ​ទឹកដី​ នៅ​ខ្សែត្រៀម​ជួរ​មុខ​ ក្នុង​ខេត្តព្រះវិហារ​ ក្រោម​ការ​ទទួល​រាក់ទាក់​ពី​ នាយ​ឧត្តមសេនីយ៍​គន់​ គី​ម​ នាយសេនាធិការ​ចម្រុះ​ និង​ជា​អគ្គមេបញ្ជាការ​រង​ នៃ​កង​យោធពលខេមរភូមិន្ទ​។​

​ការ​ចុះ​សាកសួរ​សុខទុក្ខ​ និង​នាំ​យក​គ្រឿង​ឧបភោគបរិភោគ​ មក​ឧបត្ថម្ភ​ដល់​យុទ្ធ​ជន​ទិស​ជួរ​មុខ​នោះ​ ត្រូវ​គេ​និយាយ​ថា​ លោក​ទេស​រដ្ឋមន្ត្រី​ឧិ​ម​ យិ​ន​ទៀង​ តែងតែបាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ ហើយ​គ្រឿង​បរិភោគ​ ដែល​ឯកឧត្តម​នាំ​យក​មក​នោះ​ មាន​ អង្ករ​ចំនួន​១​តោន​ មី​៣០០​កេះ​ ទឹកស៊ីអ៊ីវ​និង​ទឹកត្រី​ ៥៥០​យួ​ អំបិល​២០​តោន​ ប្រហុក​១០០​គីឡូក្រាម​ ផ្អក​៥០​គីឡូក្រាម​ អំពិល​ទុំ​១០០​គីឡូក្រាម​ ត្រីខកំប៉ុង​៤​កេះ​ ទឹកដោះគោ​៤​កេះ​ សម្លៀក​បំពាក់​២៥០០​សម្រាប់​ និង​ថវិការ​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

​នាយ​រង​សេនាធិការ​ចម្រុះ​ និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​ លោក​ឧត្តមសេនីយ៍ឯក​ស្រី​ ឌឹ​ក​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ នូវ​ដំណើរ​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ និង​គណៈប្រតិភូ​អំដំណើរ​ ដែល​លោក​តែងតែ​ជួយ​ផ្តល់​ និង​លើកទឹកចិត្ត​ ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​នៅ​ទិស​សមរភូមិ​មុខ​នេះ​។​លោក​ឧត្តមសេនីយ៍​មេបញ្ជាការ​បាន​ថ្លែង​ទៀត​ថា​ ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារៈ​ និង​ស្មារតី​របស់​លោក​ គឺជា​ច​លករ​មួយ​ជួយ​ជម្រុញ​ទឹកចិត្ត​កងទ័ព​ ឲ្យ​មាន​ឆន្ទៈ​មោះមុត​មិន​រា​ថយ​ នៅ​ក្នុង​កិច្ចការ​បំរើ​ជាតិ​ មាតុភូមិ​ និង​ប្រជាពលរដ្ឋ​។​នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​ទាំងអស់​ សូម​ថ្លែងអំណរគុណ​ ចំពោះ​ការ​យកចិត្តទុកដាក់​ខ្ពស់​ ពី​សំណាក់​ថ្នាក់ដឹកនាំ​ នៅ​សមរភូមិ​ក្រោយ​ ហើយ​យុទ្ធ​ជន​ទិស​ជួរ​មុខ​ នឹង​ចង​ចាំ​នូវ​ការ​ជួយ​ឧបត្ថម្ភ​ របស់​លោក​ទេស​រដ្ឋមន្ត្រី​ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​នានា​ ដែល​បាន​ជួយ​នា​ពេល​កន្លង​មក​ជា​និច្ច​ ។​

​ទេស​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ ឧិ​ម​ យិ​ន​ទៀង​ បាន​មាន​ប្រសាសន៍​ ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ ពី​សម្តេច​តេ​ជោ​សែន​ នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ពីរ​ តែងតែ​គិតគូ​ពី​សុខទុក្ខ​ និង​ការ​រស់នៅ​របស់​កងកម្លាំងប្រដាប់អាវុធ​ជាប់​ជា​ប្រចាំ​។​

​លោក​ទេស​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ ចំពោះ​គំរូ​វីរៈភាព​អង់អាច​ក្លាហាន​ របស់​យុទ្ធ​ជន​ទិស​ជួរ​មុខ​ទាំងអស់​ ដែល​បាន​ដើរ​តាម​គន្លង​ដឹកនាំ​ ប្រកបដោយ​វីរៈភាព​មោះមុត​ ហ៊ាន​លះបង់​សាច់​ស្រស់​ឈាន​ស្រស់​ របស់​សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ និង​ប្រជាជន​ ទទួល​បាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ ប្រែក្លាយ​តំបន់​ព្រំដែន​ ដែល​ធ្លាប់តែ​ឮ​ស្នូរ​ផ្ទុះ​គ្រាប់​ ឲ្យ​ទៅ​ជា​កន្លែង​សូរ​ស័ព្ទ​នូវ​ព្រះធម៌​។​ លោក​ បាន​សន្យា​ថា​ នឹង​នៅ​តែ​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ មក​ដល់​យុទ្ធ​ជន​នៅ​សមរភូមិ​មុខជា​និច្ច​ ៕​ បក្សី​ជាយ​ដែន​

016 copy copy

015 copy copy

014 copy copy

013 copy copy

012 copy copy

011 copy copy

010 copy copy

009 copy copy

008 copy copy

007 copy copy

006 copy copy

005 copy copy

004 copy copy

003 copy copy

002 copy copy

001 copy copy

Loading...

Leave a Reply

Your email address will not be published. Required fields are marked *